Ask
Websites Login
user icon
Scholarships
នៅ 2019-01-10

Brunei Darussalam Scholarship on Enhancing Professional Communication Skills for ASEAN 209


UBD-FPT Global Center

Vietnam

Short Course

Deadline: 2019-01-18

345 0 0
user icon
Scholarships
នៅ 2019-01-10

Teacher training students in Japan 2019


University in Japan

Japan

Exchange Program

Deadline: 2019-01-29

117 0 0
user icon
Scholarships
នៅ 2019-01-03

Scholarship 2019 - 2020 Shaanxi Normal University for International Student


Shaanxi Normal University

China

Master/Doctor or PhD

Deadline: 2019-04-10

125 0 1
user icon
Scholarships
នៅ 2018-12-27

HKBU Full Scholarship for International Scholarship in Hong Kong, 2019


Hong Kong Baptist University

Hong Kong

Master

Deadline: 2019-05-31

106 0 0
user icon
Scholarships
នៅ 2018-12-27

The UCSI University Trust Graduate Scholarship 2019 for International Student


UCSI University

Malaysia

Master/Doctor or PhD

Deadline: 2019-03-22

79 0 0
user icon
ចំណេះដឹងទូទៅ
នៅ 2018-10-15
សួរអំពី៖អន្តរនិយម

អ្វីទៅអន្តរនិយម ? ចូរលើកឧទាហរណ៍មកបញ្ជាក់ ។

ចម្លើយពី ចំណេះដឹងទូទៅ

អន្តរកម្មនិយម គឺជាចលនាសកម្មទ្វេទិសដែលជាយន្តការនៃការស្ថាបនាន័យ ។ ក្នុងក្របខណ្ឌនេះន័យរបស់ឯកតាភាសាគឺកើតឡើងតាមរយៈអន្តរកម្មរវាងភាសានេះ និងសហបទរបស់វានៅក្នុងបរិបទមួយកំណត់ច្បាស់លាស់ ។

          ឧទាហរណ៍ បើគេចង់ដឹងថា តើតុ មានន័យយ៉ាងណានោះ គេត្រូវស្វែងយល់វាតាមរយៈអន្តរកម្មមួយដែលជាប្រភពនៃការស្ថាបនាន័យរបស់តុ ។ យើងច្បាស់ជាឃើញពីន័យរបស់តុ តាមរយៈអន្តរកម្មរបស់វាជាមួយសហបទ ។ ករណីដូចជាពិធីតាំងតុ ដែលតុស្តែងពីប្រភេទនៃពិធីមួយ ដែលមានលក្ខណៈដូចជាការតាំងពិពណ៌ដូច្នោះដែរ ។ ជួលតុ គឺទិញម្ហូបអាហារគិតជាតុ ដោយហេតុថាជួលតែតុ ស្តែងពីការបង់ថ្លៃតុ ដែលគេបានជួលដោយគ្មានម្ហូបអាហារគិតជាមួយនោះទេ ។ រីឯចូលតុវិញ គឺជាការប្រាប់ឲ្យចូលកាន់កន្លែង ដើម្បីចាប់ផ្តើមហូប ។

          ដូចគ្នាដែរសំណុំពាក្យ ស៊ីលុយ មានន័យថាទទួលសំណូក ឬសម្រេចដល់លទ្ធផលដែលគេរង់ចាំបន្ទាប់ពីការពិសោធន៍ ច្រើនលើកច្រើនសាមក ។ ឯស៊ីសាំង វិញមានន័យថាប្រសាំងដើម្បីដំណើរការ ( ឡាន ម៉ុតូ ឬម៉ាស៊ីនផ្សេងៗ ) ឬប្រើសាំងច្រើនខុសប្រក្រតី ។ ចំពោះស៊ីល គឺឈ្នះដោយបានពិន្ទុគ្រប់តាមការកំណត់ទុក ដោយដៃគូប្រកួតតទល់នឹង យើងមិនបានពិន្ទុមួយសោះ ។ មានសំណុំពាក្យច្រើនទៀតដែលមានពាក្យ ស៊ី នៅក្នុងនោះហើយន័យរបស់ ស៊ីក៏ប្រែប្រួលទៅតាមនោះដែរ ។ ឧទាហរណ៍ ស៊ីជោរ ស៊ីផឹង ស៊ីភ្នែកជញ្ជីង ស៊ីគ្រឿង ស៊ីខ្យល់ ស៊ីសម ស៊ីបាយ ស៊ីឡាក់ ស៊ីអារម្មណ៍ ជាដើម ។

ចូរអ្នកធ្វើការប្រៀបធៀបប្រព័ន្ធសញ្ញាពិសេសនៃភាសា និងប្រព័ន្ធសញ្ញា ។

ចម្លើយពី ចំណេះដឹងទូទៅ

ប្រៀបធៀបប្រព័ន្ធសញ្ញាពិសេសនៃភាសា និងប្រព័ន្ធសញ្ញា៖

ក. ភាសាជាប្រព័ន្ធសញ្ញាពិសេស                                    

· មានលក្ខណៈលាយចម្រុះ

· ជាប្រភពដើម

· ជាបាតុភូតផ្ទៃក្នុងរបស់មនុស្ស

· មានលក្ខណៈតិចជាងមួយ ឬច្រើនជាងមួយ ( ពាក្យមួយមានន័យច្រើន )

· លក្ខណៈធម្មជាតិច្បាស់លាស់

· លក្ខណៈយូរអង្វែង ( ភាសាឡាតាំង ) ។

ខ. ប្រព័ន្ធសញ្ញា

  • ជាប្រព័ន្ធនៃធាតុសញ្ញា
  • ជាកំលាយ
  • ជាបាតុភូតខាងក្រៅ
  • មានលក្ខណៈមួយទល់នឹងមួយ
  • លក្ខណៈថតសំឡេង ឬបកស្រាយគំនិតការ
  • ផ្លាស់ប្តូរភ្លាម ឬយូរបន្តិច ។
user icon
ចំណេះដឹងទូទៅ
នៅ 2018-10-15
សួរអំពី៖ប្រវត្តិ ភាសា

ចូរបង្ហាញពីប្រវត្តិនៃភាសាខ្មែរ ។ តើភាសាខ្មែរមានប្រវត្តិយ៉ាងដូចម្តេច ?

144 1 comments:0 0
ចម្លើយពី ចំណេះដឹងទូទៅ

តាមការសិក្សាស្រាវជ្រាវរប​ស់ភាសាវិទូបានបញ្ចាក់ថា ភាសានៃជាតិសាសន៍នីមួយៗមានកំណើតឡើងដំណាលគ្នា និងកំណើននៃជាតិសាសន៍នោះដែរ ហើយបានវិវត្តិប្រែប្រួលចម្រើនលូតលាស់ ឬអន់ថយទៅតាមសង្គមមនុស្សនោះថែមទៀត ។ យ៉ាងណាមិញប្រវត្តិសាស្រ្តខ្មែរបានចែងថាចាតិសាសន៍ខ្មែរមាននយូរយារណាស់មកហើយ ( ប្រមាណ៣០០ឆ្នាំ មុនគ.ស ) គឺជាចាតិសាសន៍ធា្លប់មានអរិយធម៌រុងរឿងក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូចនេះភាសាខ្មែរដែលមានប្រភពចាប់ជាប់គ្នានិងជាតិកំណើតមនុស្សខ្មែរក៏កើតមានតាំងពីយូរណាស់មកហើយដែរ ។ ក្រោយដែលបានសិក្សាស្រាវជ្រាវ អំពីភាសាខ្មែរអស់រយៈពេលយូរមកភាសាវិទូបរទេស បានបញ្ចូលភាសានេះទៅក្នុងអម្បូរភាសាធំមួយក្នុងចំណោមអម្បូរភាសានៅទ្វីបអាស៊ីអាគ្នេយ៍គឺ អម្បូរខ្មែរមន ឬមន ខ្មែរនេះឯង ។

          តាមទស្សនៈរបស់លោកពីណូវ ( H.J Pinnow ) អម្បូរភាសាខ្មែរមន ជាក្រុមភាសាមួយដែលគួរចាប់អារម្មណ៍ជាងគេក្នុងបណ្តោយភាសាអាស៊ីភាគខាងត្បូង ( អម្បូរភាសាអូស្រ្តូអាស៊ីៈ អម្បូរភាសាម៉ាឡា ប៉ូលីនេស៊ី អម្បូរភាសាថៃ វៀតណាម អម្បូរភាសាខ្មែរ មន ) ពីព្រោះជាភាសាដែលមានប្រវត្តិអក្សរប្លែកពីភាសាដទៃទៀត ដែលទើបតែមានភាសាសរសេរ ហើយខ្លះទៀតនៅតែគ្មានអក្សរសរសេរដដែល ។

user icon
ចំណេះដឹងទូទៅ
នៅ 2018-10-15
សួរអំពី៖អក្សរ កំណើត

តើអក្សរខ្មែរមានដើមកំណើតពីអក្សរណាដែរ ?

184 1 comments:0 0
ចម្លើយពី ចំណេះដឹងទូទៅ

អក្សរខ្មែរមានដើមកំណើតពី៖  

          នៅសម័យនគរភ្នំ (ហ្វូណន) គេបានរកឃើញសិលាចារឹកមួយនៅវ៉ូកាញ់ ក្នុងភូមិញ៉ាត្រាង (យួនខាងត្បួង ) ដែលចាត់ទុកថាជាសិលាចារឹកខ្មែរដំបូងគេបង្អស់ ប៉ុន្តែសេចក្តីក្នុងសិលាចារឹកនេះជាភាសាសំស្រ្តឹត ។ តាមការសិក្សាប្រៀប​ធៀបអក្សរខ្មែរមបុរាណនេះ ទៅនឹងអក្សរឥណ្ឌាប៉ែកខាងត្បូង​គេបានដឹងថាមានទ្រង់ទ្រាយដូចគ្នា ។ ម៉្យាងវិញទៀតគេបានរកឃើញនៅអូរកែវ ( កំពង់ផែរបស់ខ្មែរ នៅមាត់សមុទ្ទកម្ពុជាក្រោម ) នូវប្រាក់កាក់របស់ឥណ្ឌាដែលនៅលើនោះគេចារអក្សរព្រាហ្មី មានទ្រង់ទ្រាយដូចអក្សរខ្មែរបុរាណដែរ ។ ស្របតាមសម័យនោះខ្មែរ និងឥណ្ឌាមានទំនាកទំនងគ្នាញឹកញាប់ផង គេក៏សន្និដ្ឋានថាខ្មែរបានខ្ចីយកតួអក្សរឥណ្ឌាព្រាហ្មីប្រើ ។

តើសិលាចារឹកមានអត្ថប្រយោជន៍អ្វីខ្លះ ?

668 1 comments:0 0
ចម្លើយពី ចំណេះដឹងទូទៅ

សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖

ក. ចំពោះការសិក្សាប្រវត្តិវិទ្យា

  • សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ
  • សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា
  • សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ
  • សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា
  • សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង
  • សិលាចារឹកជាឯកសារ ឲ្យស្គាល់អំពីជីវភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌
  • សិលាចារឹកជាឯកសារឲ្យស្គាល់ប្រាសាទបុរាណនានា ។

ខ. ចំពោះការសិក្សាអក្សរសិល្ប៍

ខ១. សិលាចារឹកជាភាសាខ្មែរ ​

  • សិលាចារឹកអង្គបុរី
  • សិលាចារឹកលលៃ​
  • សិលាចារឹកភិមានអាកាស
  • សិលាចារឹកស្តុកកក់ធំ
  • សិលាចារឹកកំណាព្យជ័យន្ទ...។

ខ២.សិលាចារឹកជាភាសាសំស្រ្កឹត

  • សិលាចារឹក
  • សិលាចារឹកវ៉ូកាញ់
  • សិលាចារឹកហាន់ជ័យ
  • សិលាចារឹកបក្សីចាំក្រុង
  • សិលាចារឹកប្រែរូប
  • សិលាចារឹកព្រះខាន់
  • សិលាចារឹកតាព្រហ្ម...។

គ. ចំពោះការសិក្សាភាសាវិទ្យា

  • ជាឯកសារបញ្ជាក់នូវដំណាក់កាលទី១ នៃការរីកចម្រើនភាសាខ្មែរ ​មកកាន់ឋានៈជាភាសាសរសេរ
  • ជាឯកសារសិក្សាប្រៀបធៀបភាសាខ្មែរគ្រប់កម្រិត និងគ្រប់សម័យកាល
  • ជាឯកសារគោលសម្រាប់បម្រើ ខេមរនីយកម្មភាសាខ្មែរបច្ចុប្បន្ន
  • អំពីស្ថាននាមខ្មែរ ( ឈ្មោះកន្លែង ) នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសជិតខាងនានា
  • ការវិវត្តនៃអក្សរខ្មែរ (លើកទី១០ ) ។
user icon
ចំណេះដឹងទូទៅ
នៅ 2018-10-15
សួរអំពី៖ភាសា វិទូ

ភាសាវិទូជាអ្វី ?

230 1 comments:0 0
ចម្លើយពី ចំណេះដឹងទូទៅ

ភាសាវិទូជា អ្នកសិក្សាមុខវិជ្ជាភាសាវិទ្យា ជាធម្មតាតែងតែត្រូវបានគេគិតរំពឹងថា អាចនឹងក្លាយទៅជាភាសាវិទូ ដែលអង់គ្លេសហៅថា  Linguist ។​ តាមអ្នកស្រី JEAN Aitchison   នៅក្នុងពាក្យភាសាអង់គ្លេសមានពាក្យមួយទៀត ដែលសក្តិសមជាងគឺជា ពាក្យ Linguistician (អ្នកភាសាវិទ្យា)តែពាក្យនេះមិនបានទទួលការនិយម ពីសំណាក់អ្នកប្រើប្រាស់ទូទៅទេ ពីព្រោះវាជាពាក្យដែលពិបាកបញ្ចេញសំឡេងជាងពាក្យ Linguist ។

          ពាក្យ ភាសាវិទូ បានធ្វើឲ្យភ័ន្តច្រឡំក្នុងចំណោមមនុស្សមួយចំនួនពីព្រោះគេគិតថាភាសាវិទូ គឺជាអ្នកចេះនិយាយ ចេះប្រើច្រើនភាសា ។ តាមការពិតភាសាវិទូ នៅក្នុងន័យ Linguistic Experts មិនចាំបាច់ចេះនិយាយភាសារត់មាត់នោះទេ តែគាត់ត្រូវតែមានបទពិសោធន៍ទូលំទូលាយអំពីភាសាផ្សេងៗ ។ កិច្ចការដ៏សំខាន់របស់គាត់គឺត្រូវវិភាគ ( Analyze ) និងខិតខំពន្យល់អំពីប្រព័ន្ធស្រៈក្នុងភាសាទួគីឬ អំពីប្រព័ន្ធកិរិយាសព្ទក្នុងភាសាអាល្លឺម៉ង់ តែពុំមានន័យថាគាត់ចេះនិយាយភាសាទួគី ឬភាសាអាល្លឺម៉ង់ដើម្បីឲ្យអ្នកទីក្រុង Istanbul ឬទីក្រុង Berlin យល់គាត់បាននោះទេ តែកាត់ជាអ្នកមានជំនាញ ជាអ្នកសង្កេតមិនបំផ្លើស ( Objective Observer ) មិនមែនជាអ្នកចូលរួមក្នុងសកម្មភាពនោះទេ ។ មានអ្នកវិទ្យាសាស្រ្តសង្គមម្នាក់បានចាត់ទុកភាសាវិទូ ថាជាអ្នកប្រើប្រាស់ភាសា មិនមែនជាអ្នកផលិតនោះទេ ។

          បើគេធ្វើការប្រៀបធៀបទៅ ភាសាវិទូមិនខុសគ្នាពីតន្ត្រីវិទូ ( Musicologist ) ប៉ុន្មានឡើយ ។ តន្រ្តីវិទូអាចធ្វើការវិភាគអំពីការប្រគុំតន្រ្តីព្យាណូដោយបង្ហាញអំពីខ្លឹមសារនៃបទនិពន្ធ អំពីប្រែប្រួលបទនិពន្ធ អំពីចង្វាក់និងភាពពិរោះនៃសំឡេក ប៉ុន្តែតាមពិតទៅគាត់មិនមែនជាអ្នកប្រគុំ ( លេង )  តន្រ្តីឡើយឯការប្រគុំតន្រ្តី គឺជាកិច្ចការរបស់តន្រ្តីករ ទៅវិញទេ ។

          ម៉្យាងវិញទៀត បើយើងសង្កេតឲ្យមែនទែនទៅឃើញថាពាក្យ ភាសាវិទូ មានតម្លៃធំធេងណាស់គួរតែប្រើពាក្យនេះសម្រាប់ហៅអ្នកប្រាជ្ញធំៗ ដែលបានបង្កើត មូលដ្ឋានគ្រឹះនៃទ្រឹស្តីសម្រាប់វិទ្យាសាស្រ្តភាសាដូចលោក Ferdinand De Saussure លោក​ Leonard Bloomfield លោក Noam Chumsky  ជាដើម ។ ចំណែកអ្នកដែលបានបញ្ចប់មុខវិទ្យា អ្នកស្រាវជ្រាវភាសា ដែលផ្អែកលើទ្រឹស្តីដែលមានស្រាប់បណ្ឌិតសាស្រ្តចារ្យ ដែលបង្រៀនមុខវិជ្ជា ភាសាវិទ្យាហាក់ដូចជាសក្តិសមនឹងពាក្យអ្នកភាសាវិទ្យាជាង ។

តើភាសាវិទ្យាមានមែកធាងអ្វីខ្លះ ?

876 1 comments:0 0
ចម្លើយពី ចំណេះដឹងទូទៅ

ភាសាវិទ្យាមានមែកធាងមានដូចតទៅ ៖

ក. សូរវិទ្យា ( Phonetice )

          គឺជាមុខវិទ្យាមួយដែលសិក្សាអំពីសូរសំឡេងរបស់ពាក្យ ។

ខ. សទ្ទវិទ្យា (Phonology ) គឺជាមុខវិទ្យាមួយដែលសិក្សាអំពីប្រព័ន្ធសូរសំឡេងនិងធាតុអរូបីកម្មនៃសូរសំឡេង ។

គ.ន័យវិទ្យា

          គឺជាការសិក្សាពីរូបរាងរបស់ពាក្យដែលប្រែប្រួលតៅតាមលិង្គ វចនៈ បុរិសៈ កាល និងមុខងាររបស់ពាក្យក្នុងល្បះ ។

ឃងំពី. ន័យវិទ្យា ( Semantics)

          គឺជាសិក្សាអំពីន័យរបស់ពាក្យព្រមទាំងប្រវត្តិរបស់ពាក្យ ។

ង. វចនាសព្ទវិទ្យា (​ Lexicology )

        គឺជាផ្នែកមួយនៃភាសាវិទ្យា ជាវិទ្យាសាស្រ្តដែលសិក្សាអំពីពាក្យសព្ទបានសេចក្តីថា​ សិក្សាទុនពាក្យសព្ទទាំងអស់របស់ភាសា ។

ច. សម្ព័ន្ធវិទ្យា (Syntax )

        គឺជាការសិក្សានៅលើរចនាសម្ព័ន្ធននៃកន្សោមពាក្យ ឃ្លា និងល្បះដែលជាមធ្យោបាយនៃការបង្កើតចំណង់ល្បះ ។

ឆ. រចនាបថវិទ្យា (Stylistics )

ជ.វេយ្យាករណ៍វិទ្យា ( Grammar )

ឈ. ការសិក្សាអំពីគ្រាមភាសា (Dialect ) ។

user icon
Ratana331
នៅ 2018-10-15
សួរអំពី៖ប្រលងក្របខ័ណ្ឌ

តើធ្វើដូចម្តេចដើម្បីជោគជ័យកនុងការប្រលងក្របខណ្ឌ?


ចង់បានចំលើយល្អៗ និងបទពិសោធន៍សម្រាប់អ្នកជោគជ័យ។
142 1 comments:0 0
ចម្លើយពី Hok Heng

Hi, I don't have experience with this kind of exam; but I have experienced with scholarship exam to China for Bachelor degree. I have prepared for some subjects: Mathematic, English and General Knowlegde. I have prepared for some period of time (around 1-2 years) and finally I have successfully got the scholarship for Bachelor degree.

During the preparation, I have checked alot of document, for example, documents that have used in the exams, prepared exam document; while also find some contact for more information from senior who already got the scholarship. I usually do a pre-test to check my ability to see if I am ready to take or possibly pass the exam or not.

Finally, I have passed it.

For your case, if you prefer and use your own experience or knowledge to pass in the exam; it will be not a hard thing to do. Just prepare it and get everything done before you take the exam. 

Hope you get successful for your preparation and exam. Good luck!

ចូរបង្ហាញពីទិដ្ឋភាពខុសគ្នារវាងភាសាវិទ្យា និងវេយ្យាករណ៍ប្រពៃណី ។

236 1 comments:0 0
ចម្លើយពី ចំណេះដឹងទូទៅ

ទិដ្ឋភាពខុសគ្នារវាងភាសាវិទ្យា និងវេយ្យាករណ៍ប្រពៃណីៈ មនុស្សជាច្រើនយល់ឃើញថា ភាសាវិទ្យាគឺជាវរយ្យាករណ៍ចាស់ ដែលគេបានប្តូរឈ្មោះថ្មីឲ្យវាតែប៉ុណ្ណោះ ក៏ប៉ុន្តែបើគេធ្វើការពិនិត្យឲ្យស៊ីជម្រៅគេនិងឃើញថា​ភាសាវិទ្យា ខុសប្លែកពីវេយ្យាករណ៍លើចំណុចមួយចំនួនដូចតទៅ៖

ភាសាវិទ្យា                                                                                 

  • ភាសាវិទ្យាមិនបង្គាប់បញ្ជា តែជាវិជ្ជាដែលធ្វើការពិពណ៌នាអំពីភាសា តាមបែបវិទ្យាសាស្រ្ត
  • ភាសាវិទ្យា យកភាសានិយាយជាអាទិភាពទី១
  • ភាសាវិទ្យា មិនបង្ខំភាសាមួយឲ្យចូលនៅក្នុងក្បួនភាសាមួយទៀត

វេយ្យាករណ៍

  • វេយ្យាករណ៍បង្គាប់បញ្ចា ឲ្យធ្វើតាមក្បួនមួយដែលគេយល់ថាជាក្បួនត្រឹមត្រូវ
  • យកភាសាសរសេរជាសំខាន
  • បង្ខំភាសាមួយឲ្យចូលទៅក្នុងក្បួនភាសាមួយទៀតដោយមិនបានគិតដល់លក្ខណៈពិសេសរបស់ភាសា ។

ដើម្បីស្វែងយល់អំពីភាពខុសគ្នានេះ ឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ គេអាចធ្វើការប្រៀបធៀបវេយ្យាករណ៍បទដ្ឋាន (Normative Grammar ) ទៅនិងសីលធម៌មួយដែលគេកំណត់យកទៅគ្រប់គ្រង់សង្គមមួយ ហើយប្រៀបធៀបភាសាវិទ្យាទៅនិងវិទ្យាសាស្រ្តមួយបែប ដែលសិក្សារកធម្មជាតិនៃសកម្មភាពទាំងឡាយរបស់មនុស្សនៅក្នុងសង្គម ។ ដូចនេះយើងអាចយល់បានថាសីលធម៌ជាតាក់តែងក្បួ និងវិធានផ្សេងៗសម្រាប់បញ្ជាសកម្មភាព និងកំណត់ចរិយារបស់មនុស្សនៅក្នុងសង្គមទៅតាមការយល់ឃើញ ឬឆន្ទៈរបស់មនុស្សមួយក្រុមតូច ។ ប៉ុន្តែច្បាប់ក្បួន ឬវិធានទាំងនោះនិងក្លាយទៅជាឥតប្រសិទ្ធិភាពកាលណាវាមិនឆ្លើយតបទៅនិងសកកម្មភាពរបស់វិទ្យាសាស្រ្ត ។

user icon
ចំណេះដឹងទូទៅ
នៅ 2018-10-15
សួរអំពី៖វេយ្យាករណ៍

តើគេបែងចែកវេយ្យាករណ៍ជាប៉ុន្មានផ្នែកអ្វីខ្លះ ?

147 1 comments:0 0
ចម្លើយពី ចំណេះដឹងទូទៅ

គេបែងចែកវេយ្យាករណ៍ជាច្រើន ផ្នែកដូចខាងក្រោម៖

  • វេយ្យាករណ៍ពិពណ៌នា
  • វេយ្យាករណ៌បទដ្ឋាន
  • វេយ្យាករណ៌ប្រវត្តិសាស្រ្ត
  • វេយ្យាករណ៍ប្រៀបធៀប
  • វេយ្យាករណ៍ទូទៅ
  • វេយ្យាករណ៍កំណត់វិធាន...។
×

×

One more step

Please login to share your idea

Register Login