Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

សំណួរ-ចម្លើយ ការកំណត់បញ្ហា

ប្រធានបទៈការកំណត់បញ្ហា

សំណួរ
ដោយ: ទីផ្សារ នៅ 2019-08-09 09:53
3723

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈវិធានការប្រសិទ្ធភាព

ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈការរៀបចំ ការធ្វើជាតំណាងនិងសំវាទសង្គម សុទ្ធសឹងជាចំណុចស្នូលរបស់អភិបាលកិច្ចល្អ នៃទីផ្សារការងារ និងការងារសមរម្យ ។ កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចទាំងសេដ្ឋកិច្ចផ្លូវការ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងកម្លាំងពលកម្មផងនោះ អាចសម្រេចបានយ៉ាងល្អ គឺដោយសារទំនាក់ទំនងវិជ្ជាជីវៈ ដែលមានលក្ខណ:សុខដុមនិងដែលកើតចេញពីសំវាទសង្គម និងការចរចាជាសមូលហភាព (Collective Bargaining) ។ ការធ្វើឱ្យប្រសើរឡើងនូវភាពជាតំណាងរបស់សហជីពតាមរយ:ការរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តការងារមិនយុត្តិធម៌ (ទាំងខាងសហជីព ទាំងខាងនិយោជក) រាប់ទាំងការរើសអើងប្រឆាំងនឹងសហជីព ។ ការលើកស្ទួយការទទួលស្គាល់សិទ្ធិធ្វើការចរចារជាសមូភាពការគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចបានទំនាក់ទំនង វិជ្ជាជីវៈដ៏សុខដុមទៅអនាគត ។
ដោយ: រដ្ឋបាល នៅ 2019-08-22 07:05
511

តើនេះជាការដាក់បន្ទុកធ្វើឱ្យតម្លៃផលិតផលចុះទាបដែរឬទេ ? ហើយអាចជាការរំលោភរដ្ឋធម្មនុញ្ញមាត្រា ២៦ នេះដែរឬទេ ?

ប្រធានបទៈតម្លៃផលិតផលរដ្ឋធម្មនុញ្ញ

មាត្រា៥៣ ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សា ការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់ ប៉ុន្តែនៅប៉ៃលិននេះមានការធ្វើអាជីវកម្មផ្តាច់មុខ ។ ឧទាហរណ៍ ជ្រូក គោ ច្បាប់កំណត់អ្នកដេញថ្លៃបានគ្រាន់តែជាម្ចាស់ទីសត្តឃាត អ្នកផ្សេងទៀតមានសិទ្ធិធ្វើអាជីវកម្មហើយបង់តម្លៃឱ្យ ម្ចាស់សត្តឃាត តាមការកំណត់ក្នុងសៀវភៅបន្ទុក ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចតែអភិបាលខេត្តប៉ៃលិននេះ បែរជាឱ្យអ្នកមានលុយទិញសិទ្ធិផ្តាច់មុខ ហើយធ្វើអាជីវកម្មផ្តាច់មុខ ។ តើនេះជាការរំលោភលើរដ្ឋធម្មនុញ្ញដែរឬទេ ? មាត្រា ៦២ រដ្ឋយកចិត្តទុកដាក់ដោះស្រាយមធ្យោបាយផលិតផល ការពារថ្លៃផលិតផលជូនកសិករ និងជួយរកទីផ្សារលក់ផលិតផល ។ ប៉ុន្តែនៅប៉ៃលិនផលិតផលកសិករធ្វើបានមានឈ្មួញដែលទិញ និងនាំចេញទៅលក់នៅវៀតណាម ឬខាងថៃតាមខាងណាដែលមានតម្លៃល្អជាងពេលនាំចេញទៅថៃ ពេលឆ្លងដែនគាត់ត្រូវបង់ពន្ធ តាមការកំណត់របស់ច្រកព្រំដែនហើយ ប៉ុន្តែអភិបាលខេត្តបែរជាអនុញ្ញាតបង្កើតផែស្ងួត ដែលតាមការពិតទៅគឺជាការដាក់របាំងយកលុយមួយជាន់ទៀតតែប៉ុណ្ណោះ ។
ដោយ: lawyers នៅ 2019-10-11 09:26
474
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login