Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

តើផ្អែកលើមូលហេតុអ្វីបានជាគេចែកអរម៉ូនជា២ក្រុម?​


ផ្អែក​លើធាតុបង្កនៃអរម៉ូនគេចែកអរម៉ូនជា២ក្រុម គឺ អរម៉ូនបុិបទីតកើតពីច្រវ៉ាក់អាសុីតអាមីណេដែលមិនអាចឆ្លងកាត់តាមភ្នាសកោសិកាបាន ចំណែក​អរម៉ូនស្តេរ៉ូអុីតកើតពីលីពីតដែលផលិតពីកូឡេស្តេរ៉ុល ហើយអាចឆ្លងកាត់តាមភ្នាសកោសិកាបាន។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:23
2747

តើអង់សុីមមានអំពើដូចម្តេចក្នុការរំលាយអាហារ?​

ប្រធានបទៈជីវៈវិទ្យា​

នៅក្នុង​ការរំលាយអាហារ   អង់ស៊ីម​បានបំបែកម៉ូលេគុលធំៗរបស់អាហារដែលមិនអាចចូលទៅក្នុងកោសិកាបាន   អោយទៅជាសារធាតុងាយតូចៗ   ដែលអាចរលាយក្នុងទឹក  ហើយអាចជ្រាបចូលទៅក្នុងកោសិកាតាមភ្នាសកោសិកាបាន។​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:08
818

ហេតុអ្វី​បានជា​កោសិកាបន្តពូជមានបរិមាណ​ADN តែពាក់កណ្តាលបរិមាណADNរបស់កោសិកាលូតលាស់?​

ប្រធានបទៈជីវៈវិទ្យា​

បានជា​កោសិកាបន្តពូជមានបរិមាណ​ADN តែពាក់កណ្តាលបរិមាណADNរបស់កោសិកាលូតលាស់ ពីព្រោះ  កោសិកា​បន្តពូជក្រូម៉ូសូមត្រូបានបន្ថយពាក់កណ្តាល (2n ទៅ n ) ដោយ​មេយ៉ូស ហើយ ADN  ជាធាតុបង្ករបស់ក្រូម៉ូសូម មានសមាមាត្រនឹងចំនួនក្រូម៉ូសូមគឺបន្ថយពាក់កណ្តាលដែរ។​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:24
1923

នរណាម្នាក់ដែលយល់ចិត្ត វាប្រហែលមានតែខ្លួនឯងនេះហើយ

ប្រធានបទៈ #អត្ថបទ #ខ្លឹមសារ_KlemSa #

បើសួរថាហត់ទេ? ចម្លើយក៏គ្រាន់តែឆ្លើយយកលេសតែប៉ុណ្ណឹងថាមិនអីទេ មិនហត់ទេ។ តែធាតុពិតវាមិនដូច្នោះឡើយ ហត់ដូចគ្នា ធុញថប់ដូចគ្នា ហើយក៏ចង់មាននរណាម្នាក់ដែលគេអាចទទួលយករឿងគ្រប់យ៉ាងរបស់យើងបាន ដោយមិនប្រកាន់ថាយើងជាអ្នកណា មកពីណា មានឋានៈអ្វី ខ្មៅឬស្គម មានឬមួយក៏ក្រ...។ ដោយសារតែនៅរកមិនទាន់ឃើញ ក៏នៅម្នាក់ឯងមកដល់សព្វថ្ងៃន
ដោយ: Rosa168 នៅ 2021-07-17 10:52
908

តើភីបប្រសាទជាអ្វី? វាបង្កឡើងពីអ្វី?

ប្រធានបទៈជីវវិទ្យា

ភីបប្រសាទជាធាតុបង្កតូចបំផុតនៃ សរសៃប្រសាទ។ ភីបប្រសាទ ជាអាក់សូន( និងជួនកាលមានដង់ឌ្រីត) នៃកោសិកាប្រសាទ។ បណ្តុំភីបប្រសាទ បង្កើតបានជាបាច់ប្រសាទ។ បណ្តុំនៃបាច់ប្រសាទ បង្កើតបានជាសរសៃ ឬផ្លូវប្រសាទ នៅក្នុងបរិមណ្ឌលប្រសាទ ឬ បំពង់ប្រសាទ នៅក្នុង មជ្ឈមណ្ឌល។
ដោយ: សូនីកា នៅ 2021-07-17 21:57
5376

តើអាំងភ្លុចប្រសាទ ឆ្លងកាត់ស៊ីណាប់ ដូចម្តេច?

ប្រធានបទៈជីវវិទ្យា

នៅចុងអាក់សូន មានថង់តូចៗ ជាច្រើនដែលផ្ទុក សារធាតុគីមីឈ្មោះ ណឺរ៉ូនបញ្ជូនសារ។ នៅពេលអាំងភ្លុចប្រសាទទៅដល់ចុង អាក់សូន ថង់តូចៗទាំង នោះ ផ្ទុះបែក ហើយបញ្ចេញណឺរ៉ូនបញ្ជូនសារ សាយ ឆ្លងកាត់ស៊ីណាប់ ។ ណឺរ៉ូនបញ្ជូនសារភ្ជាប់ ជាមួយធ្មួលដែល នៅលើភ្នាសនៃ ដង់ឌ្រីតរបស់ ណឺរ៉ូនបន្ទាប់ ហើយបង្កើតអាំងភ្លុចប្រសាទ នៅក្នុងដង់ឌ្រីតនោ
ដោយ: សូនីកា នៅ 2021-07-20 10:46
1813

ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះ មិនឲ្យសារធាតុគីមី ជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង?

ប្រធានបទៈជីវវិទ្យា

ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះ មិនឲ្យសារធាតុគីមី ជាច្រើនឆ្លងកាត់បាននោះ ធ្វើឲ្យសារធាតុ គីមី (ណឺរ៉ូនបញ្ជូនសារ) ជាច្រើនដែលបញ្ជូនអាំងភ្លុច ប្រសាទ នឹងគ្មានសមត្ថភាពធ្វើការនេះទេ ដូច្នេះ អាំងភ្លុចប្រសាទ ទាំងនោះនឹងមិនត្រូវបានភ្ញោចឡើយ។
ដោយ: សូនីកា នៅ 2021-07-20 10:50
1310

តើខួរធំ បង្កឡើងពីសារធាតុ អ្វីខ្លះ? សារធាតុនីមួយៗបង្កឡើងពីអ្វី?

ប្រធានបទៈជីវវិទ្យា

ខួរធំ បង្កឡើងពីសារធាតុ ប្រផេះ និង សារធាតុស។
ដោយ: សូនីកា នៅ 2021-07-21 08:26
4549

តើផ្ទៃនៃសំបកខួរធំ មានលក្ខណៈ និងនាទី ដូចម្ដេច?

ប្រធានបទៈជីវវិទ្យា

ផ្ទៃនៃសំបកខួរធំ មាន ផ្នត់ជាច្រើន។ ផ្នត់ទាំងនោះបង្កើនផ្ទៃតំបន់សារធាតុប្រផេះ និងបង្កើនបំណិនគិតផងដែរ។ ក្រៅពីនេះ វាមាននាទី ជាច្រើន រូមមាន សតិបញ្ញា ប្រឌិតញាណ និងការពិចារណា។ ទទួលពត៌មានពី សរីរាង្គវិញ្ញាណទាំង៥។
ដោយ: សូនីកា នៅ 2021-07-21 08:30
4819

តើបុគ្គលភាពគតិយុត្តិជាអ្វី?

ប្រធានបទៈ #អត្ថបទ #The_SEED

បុគ្គលភាពគតិយុត្ត គឺជាការទទួលស្គាល់តាមផ្លូវច្បាប់សារធាតុលើប្រធាននៃសិទ្ធិ និងកាតព្វកិច្ច នៅក្នុងទំនាក់ទំនងគតិយុត្តជាក់លាក់ណាមួយ ដែលត្រូវបានបញ្ញត្តិនៅក្នុងច្បាប់ ហើយច្បាប់បានកំណត់បុគ្គលភាពគតិយុត្តជាពីរ ទី១ រូបវន្តបុគ្គល និងនីតិបុគ្គល។ រូបវន្តបុគ្គល គឺមានន័យជា ”មនុស្ស” ក្នុងន័យធម្មតា ហើយនៅក្នុងច្បាប់វិ
ដោយ: Rosa168 នៅ 2021-08-02 16:35
2775

គន្លឹះយកពិន្ទុរូបវិទ្យា

ប្រធានបទៈ #អត្ថបទ #អ្នកបន្តវេន

រូបវិទ្យា មានន័យដោយត្រង់ថា វិទ្យាសាស្ត្រសិក្សាអំពីរូបធាតុ និងចលនារបស់វា។ រូបវិទ្យាជាវិទ្យាសាស្ត្រសិក្សាទាក់ទងនឹង កម្លាំង ថាមពល ម៉ាស និងបន្ទុកអគ្គិសនី ជាដើម។ និយាយឱ្យទូលំទូលាយជាងនេះទៀត រូបវិទ្យាជាការវិភាគវែកញែកពីធម្មជាតិ ដើម្បីបកស្រាយពន្យល់ពីបាតុភូតជុំវិញខ្លួនយើង និងកត្តាដែលវាបង្ក។ ១. យល់ពីបាតុភូត សិ
ដោយ: Rosa-KH នៅ 2021-08-05 19:36
1074
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login