Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

ហេតុអ្វី​បានជា នុយក្លអូទីត​មានតែបួនប្រភេទ អាចបង្កើតបានភាវរស់រាប់លានប្រភេទ?​

ប្រធានបទៈជីវៈវិទ្យា​

​បានជា នុយក្លអូទីត​មានតែបួនប្រភេទ អាចបង្កើតបានភាវរស់រាប់លានប្រភេទ ពីព្រោះ​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:19
787

តើសន្និសីទក្រុងយ៉ាល់តា ធ្វើឡើងដោយមហាអំណាចចំនួនប៉ុន្មាន ណាខ្លះ ធ្វើឡើងដើម្បីអ្វី?


សន្និសីទក្រុងយ៉ាល់តា ធ្វើឡើងដោយមហាអំណាចចំនួនបី គឺ សហរដ្ឋអាមេរិក សហភាពសូវៀត និងចក្រភពអង់គ្លេស គេបង្កើតសន្និសីទនេះឡើងដើម្បី កំណត់វាសនាប្រទេសអាល្លឺម៉ង់ ក្រោយសង្គ្រាម ដើម្បីផ្តាច់សរសៃឈាមប្រទេសនេះ កុំឲ្យមានឱកាសបង្កសង្គ្រាមលោកជាថ្មីទៀត។
ដោយ: សូនីកា នៅ 2021-07-08 19:52
9315

តើផែនការម៉ាសាល បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ដើម្បីអ្វី?

ប្រធានបទៈប្រវត្តិវិទ្យា

       ផែនការម៉ាសាល បង្កើតឡើងនៅថ្ងៃទី ០៥​​  ខែ  ​មិថុនា ឆ្នាំ ១៩៤៧ ដើម្បីស្តារ ទ្វីបអឹរ៉ុប ឡើងវិញ នៅក្រោយសង្គ្រាមលើកទី ២ និង ទប់ទល់នឹង   ការរីកសាយ នៃរបប កុំមុយនីស្ត ។
ដោយ: សូនីកា នៅ 2021-07-08 19:58
3514

និយាយពីកំណគ្រាប់លំអង


ក្នុងថង់លំអង នៃផ្លោក លំអង មានកោសិកាមេ (មីក្រូស្ប៉រ៉ូស៊ីត) ជាច្រើន។ កោសិកាមេ នីមួយៗ ធ្វើមេយ៉ូល១ដង បង្កើតបានមីក្រូស្ប៉ ចំនួន៤ ។ មីក្រូស្ប៉នីមួយៗ ធ្វើមីតូស ១ ដង រួច លូតលាស់ក្លាយជា គ្រាប់លំអង ដែលមាន ណ្វៃយ៉ូ អាប្លូអ៊ីត ២ គឺ ណ្វៃយ៉ូ បន្តពូជមួយ និង ណ្វៃយ៉ូលូតលាស់មូយ។
ដោយ: សូនីកា នៅ 2021-07-08 23:24
842

ពន្យល់ពីលំនៅនៃ ការបង្កកំណើតរបស់ រុក្ខជាតិអង់ស្យូស្ពែម

ប្រធានបទៈជីវវិទ្យា

ស្ពែរម៉ាតូសូអ៊ីតមូយ ក្នុងចំណោម ស្ពែរម៉ាតូសូអ៊ីតទាំងពីររលាយជាមួយ អូអូស៊្វែ បង្កើតជាស៊ីកូត ហើយលូតលាស់ជា អំប្រ៊ីយុង ស្ពែរម៉ាតូសូអ៊ីតមួយទៀត រលាយជាមួយ ណ្វៃយ៉ូប៉ូលែ បង្កើតបានជាអាល់ប៊ុយមែន ទ្រីប្លូអ៊ីត ហើយក្លាយជាអង់ដូស្ពែម។
ដោយ: សូនីកា នៅ 2021-07-08 23:29
6049

ជីវិតស្នេហា


ស្នេហាពិតត្រូវបង្កើតឡើងដោយចិត្តនិងចិត្ត មិនមែនដោយការបង្ខិតបង្ខំឡើយ។ ការរើសគូស្រករយើងមានសិទ្ធិសម្រេចចិត្ត ផ្នត់គំនិត "នំមិនធំជាងនាឡិ" ត្រូវបានរសាត់ឆ្ងាយពីសង្គមខ្មែរ។ ការជ្រើសរើសមនុស្សដើម្បីរួមដំណើរជីវិតពិតណាស់ដែលពិបាក គឺតម្រូវឱ្យយើងស្ទាបស្ទង់ថ្លឹងថ្លែងមើលចិត្តគ្នាសិន ព្រោះបើជ្រើសរើសខុសគឺខុសអស់មួយជីវិ
ដោយ: Rosa-KH នៅ 2021-07-14 14:30
578

កំណថង់អំប្រ៊ីយុងប្រព្រឹត្តទៅ ដូចម្តេច?

ប្រធានបទៈជីវវិទ្យា

នៅក្នុងអូវែ មានអូវុល ដែលផ្ទុកកោសិកាមេ (មេហ្កាស្ប៉រ៉ូស៊ីត) ១ កោសិកា មេនេះធ្វើមេយ៉ូស ១ដង បង្កើតបានជាកោសិកាកូន (មេហ្កាស៉្ប) ៤ មេហ្កាស៉្ប៣ ងាប់ នៅសល់មេហ្កាស្ប៉១ ធ្វើមីតូស៣ ដងបន្តបន្ទាប់ បង្កើតបានថង់ អំប្រ៊ីយុង ដែលមានណ្វៃយ៉ូចំនួន៨ តែមានកោសិកា ៧ គឺ កោសិកាធអង់ទីប៉ូត ចំនួន៣ កោសិកាណ្វៃយ៉ូប៉ូលែ ចំនួន១ អូអូស្វ
ដោយ: សូនីកា នៅ 2021-07-14 22:55
5522

ហេតុអ្វីបានជាគេថារុក្ខជាតិ អង់ស្យូស្ពែមមានការបង្កកំណើតទ្វេ?

ប្រធានបទៈជីវវិទ្យា

អង់ស្យូស្ពែមមានការបង្កកំណើតទ្បេ ព្រោះស្ពែរម៉ាតូសូអ៊ីតមួយក្នុងចំណោមស្ពែរម៉ាតូសូអ៊ីតទាំងពីរ រលាយជាមួយ អូអូស្វ៊ែ បង្កើតបានជាស៊ីកូត ហើយលូតលាស់ជា អំប្រ៊ីយុង ស្ពែរម៉ាតូសូអ៊ីតមួយទៀតរលាយជាមួយណ្វៃយ៉ូ ប៉ូលែ ហើយក្លាយជាអង់ដូស្ពែម។
ដោយ: សូនីកា នៅ 2021-07-14 23:05
13350

តើការបង្កកំណើតទ្វេ នៅអាចកើត ឡើងនៅពេលណា?

ប្រធានបទៈជីវវិទ្យា

នៅពេលធ្លាក់ទៅលើស្ទិចម៉ាត នៃផ្កាប្រភេទតែមួយ គ្រាប់លំអងក៏ដុះពន្លកឡើង ហើយពន្លូតខ្លួនចាក់ចូលទៅក្នុង ជាលិកានៃកកេសរញីរហូតដល់ថង់កំណ ណ្វៃយ៉ូទាំងពីររបស់គ្រាប់លំអង ធ្វើដំណើរក្នុង បំពង់លំអង ណ្វៃយ៉ូលូតលាស់ រលាយបាត់ ឯ ណ្វៃយ៉ូបន្តពូជចែកខ្លួនតាមមីតូស បង្កើតបាន ស្ពែរម៉ាតូសូអ៊ីតពីរ ចូលរួមក្នុងការបង្កកំណើតទ្វេ។
ដោយ: សូនីកា នៅ 2021-07-14 23:11
6396

មូលហេតុអ្វីបានជាគេបង្កើតក្រុមសាមគ្គីបង្កបង្កើនផល?

ប្រធានបទៈប្រវតិ្តិវិទ្យា

ប្រធានបទ:សម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា(១៩៧៩-១៩៩៣)
ដោយ: Khmer នៅ 2021-07-15 09:06
6785

តើគ្រាប់លំអងជាកាម៉ែតឈ្មោលមែនដែរឬទេ? ចូរបញ្ជាក់អំណះអំណាងរបស់អ្នក។

ប្រធានបទៈជីវវិទ្យា

គ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោលទេ។ គ្រាប់លុះអងជាកាម៉ែតូភីតឈ្មោលដែលផ្ទុកណ្វៃយ៉ូអាប្លូអ៊ីតចំនួនពីរ គឺណ្វៃយ៉ូលូតលាស់ ជាអ្នកនាំដំណើរលូតលាស់ នៃបំពង់លំអងចាក់ចូលដល់អូវុល ហើយវាក៏រលាយបាត់ និងណ្វៃយ៉ូបន្តពូជ ដែលធ្វើ មីតូស១ដង បង្កើតបាន ស្ពែរម៉ាតូសូអ៊ីត២ ស្ពែរម៉ាតូសូអ៊ីតនេះទើបជា កាម៉ែតឈ្មោល។
ដោយ: សូនីកា នៅ 2021-07-15 15:24
7667

ចំពោះរុក្ខជាតិអង់ស្យួស្ពែម តើអូវុលជាកាម៉ែតញីមែនឬទេ?ចូរបញ្ជាក់អំណះអំណាងរបស់អ្នក

ប្រធានបទៈជីវវិទ្យា

ចំពោះរុក្ខជាតិអង់ស្យួស្ពែម អូវុលមិនមែនជាកាម៉ែតញីទេ។ អូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមេមួយ។ កោសិកាមេនេះ ធ្វើមេយ៉ូស និង មីតូស បង្កើតបានជា ថង់កំណ ដែលមាន កោសិកា៧ ក្នុងនោះមាន អូអូស្វ៊ែ ១ ។ អូអូស្វ៊ែ នេះទើបជា កាម៉ែតញី ។
ដោយ: សូនីកា នៅ 2021-07-15 15:36
3956

តើសរីរាង្គដែលទទួលរំញោចហៅថាអ្វី? សរីរាង្គដែលឆ្លើយតបនឹងរំញោចហៅថាអ្វី?

ប្រធានបទៈជីវវិទ្យា

សរីរាង្គដែលទទួលរំញោច រួចបង្កើតអាំងភ្លុចប្រសាទ ហៅថា សរីរាង្គវិញ្ញាណ។
ដោយ: សូនីកា នៅ 2021-07-16 13:53
2581

តើភីបប្រសាទជាអ្វី? វាបង្កឡើងពីអ្វី?

ប្រធានបទៈជីវវិទ្យា

ភីបប្រសាទជាធាតុបង្កតូចបំផុតនៃ សរសៃប្រសាទ។ ភីបប្រសាទ ជាអាក់សូន( និងជួនកាលមានដង់ឌ្រីត) នៃកោសិកាប្រសាទ។ បណ្តុំភីបប្រសាទ បង្កើតបានជាបាច់ប្រសាទ។ បណ្តុំនៃបាច់ប្រសាទ បង្កើតបានជាសរសៃ ឬផ្លូវប្រសាទ នៅក្នុងបរិមណ្ឌលប្រសាទ ឬ បំពង់ប្រសាទ នៅក្នុង មជ្ឈមណ្ឌល។
ដោយ: សូនីកា នៅ 2021-07-17 21:57
5384

តើអាំងភ្លុចប្រសាទ ឆ្លងកាត់ស៊ីណាប់ ដូចម្តេច?

ប្រធានបទៈជីវវិទ្យា

នៅចុងអាក់សូន មានថង់តូចៗ ជាច្រើនដែលផ្ទុក សារធាតុគីមីឈ្មោះ ណឺរ៉ូនបញ្ជូនសារ។ នៅពេលអាំងភ្លុចប្រសាទទៅដល់ចុង អាក់សូន ថង់តូចៗទាំង នោះ ផ្ទុះបែក ហើយបញ្ចេញណឺរ៉ូនបញ្ជូនសារ សាយ ឆ្លងកាត់ស៊ីណាប់ ។ ណឺរ៉ូនបញ្ជូនសារភ្ជាប់ ជាមួយធ្មួលដែល នៅលើភ្នាសនៃ ដង់ឌ្រីតរបស់ ណឺរ៉ូនបន្ទាប់ ហើយបង្កើតអាំងភ្លុចប្រសាទ នៅក្នុងដង់ឌ្រីតនោ
ដោយ: សូនីកា នៅ 2021-07-20 10:46
1818
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login