Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

វប្បធម៌សង្គមទូទៅខ្មែរក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(វិញ្ញាសាទី៨)

ប្រធានបទៈវប្បធម៌សង្គមទូទៅក្រសួងប្រៃសណីយ៍ទូរគមនាគមន៍

១. តើយន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ត្រូវកំណត់អំពីអ្វីខ្លះ ?
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:33
610

វប្បធម៌សង្គមទូទៅខ្មែរក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(វិញ្ញាសាទី៩)

ប្រធានបទៈវប្បធម៌សង្គមទូទៅក្រសួងប្រៃសណីយ៍ទូរគមនាគមន៍

១. តើយន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ត្រូវកំណត់អំពីអ្វីខ្លះ ?
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:33
614

តើត្រូវមានសកម្មភាពអ្វីខ្លះ ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ ?

ប្រធានបទៈសកម្មភាពអាទិភាព

នៅក្នុងកម្មវិធីទី២ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤. ២០១៨កចែងថា « ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ហើយដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ នាយកដ្ឋានវិវាទការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតនៅតាមគ្រប់មុខសញ្ញា ព្រមទាំងការិយាល័យការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតឲ្យមានលកយន្តការសម្របសម្រួលផ្ទៃក្នុងមួយសំដៅប្រមូលនូវចំណុចកប្រឈមថ្មីៗ ដែលអាចកើតឡើងនាពេលអនុវត្ត ដើម្បីធ្វើជាមូលដ្ឋានកែសម្រួលនិងឆ្លើយតបភ្លាមៗឬត្រៀមធ្វើជាធាតុចូលក្នុងផែនការយុទ្ធសាស្រ្តនាពេលខាងមុន
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
685

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឲ្យមានប្រសិទ្ធិភាពខ្ពស់ ?

ប្រធានបទៈបណ្តុះបណ្តាលវិជ្ជាជីវៈ

ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈការរៀបចំកការធ្វើជាតំណាងនិងសំវាទសង្គម សុទ្ធសឹងជាចំណុចស្នួលរបស់អភិបាលកិច្ចល្អនៃទីផ្សារការងារនិងការងារសមរម្យ ។ កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចផ្លូវការ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងកម្លាំងពលកម្មផងនោះ អាចសម្រេចបានយ៉ាងល្អ គឺដោយសារទំនាក់ទំនងវិជ្ជាជីវៈដែលមានលក្ខណៈសុខដុម និងដែលកើតចេញពីសំវាទសង្គម និងការចរចារជាមូលសហភាព ។ ការធ្វើឲ្យប្រសើរឡើងនូវភាពជាតំណាងរបស់សហជីពតាមរយៈការរួមគ្នាដោះស្រាយបញ្ជាពាក់ព័ន្ធនឹងការអនុវត្តន៍ការងារមិនយុត្តិធម៌ (ទាំងខាងសហជីព ទាំងខាងនយោជិក ) រាប់គាំទ្ររើសអើងប្រឆាំងនឹងសហជីព ។ ការលើកស្ទួយការទទួលស្គាល់សិទ្ធិធ្វើការចរចារជាសមូភាព ការគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចបានទំនាក់ទំនងវិជ្ជាជីវៈដ៏សុខដុមទៅអនាគត
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
762

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ?

ប្រធានបទៈបណ្តុះបណ្តាលវិជ្ជាជីវៈវិធាន

សិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិកនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ចផងដែរ ។ រាជរដ្ឋាភិបាលនិងសិក្សាវាយតម្លៃឲ្យល្អិតល្អន់និងរៀបចំអោយបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាពដែលសមស្របសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌ នៃយុទ្ឌសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
605

តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែមានវិធានការអ្វីខ្លះ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ

ការគ្រប់គ្រងនិងពលករទេសន្តប្រវេសន៍ ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្រ្តអាទិភាព របស់គោលនយោបាយស្តីពីទេសន្តប្រវេសន៍សម្រាប់កម្ពុជាត្រូវផ្តល់កិច្ចគាំទ្រស្តីពី« ការត្រួតពិនិត្យ និងប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តប្រវេសន៍ការងារដើម្បីអភិវឌ្ឍន៍ » ជាពិសេសពាក់ព័ន្ធនិងការធ្វើសមាហរណកម្មឡើងវិញ នៅពេលពលករទេសន្តប្រវេសន៍វិលត្រឡប់មកវិញ
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
743

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ដើម្បីសម្រេចកិច្ចការខាងលើ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ

ឆ្លើយតបគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិខាងការងារ រួមនឹងការចូលរួមធ្វើសម្រេចបានគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នៃនីតិកាលរដ្ឋសភា ក្នុងពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារជាបញ្ហាសំខាន់ក្នុងជ្រុងមួយនៃការកាត់បន្ថយភាពក្រីក្រ
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
768
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login