Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

តើអរម៉ូនអ្វីដែលមាននាទីបង្កើនអត្រាចង្វាក់បេះដូង?​

ប្រធានបទៈអរម៉ូន

ក្រពេញ​លើតម្រង់នោម
ដោយ: សែ សូនីតា​ នៅ 2021-06-29 13:02
1287

ហេតុអ្វី​បាន​ជា​អរម៉ូនភ្ញោចតែកោសិកាគោលដៅ?​


បាន​ជាអរម៉ូនភ្ញោចតែកោសិកាគោលដៅ​ព្រោះកោសិកាគោលដៅមានធ្មួលនៅលើភ្នាសកោសិកា។ធ្មួលកោសិកាគោលដៅមានទម្រង់ត្រូវនឹងទម្រង់របស់អរម៉ូនដែលបង្កើតបានជាសារធាតុចម្រុះធ្មួលអរម៉ូន។ សារធាតុ​នេះហើយដែលធ្វើអោយកោសិកាគោលដៅឆ្លើយតបទៅនឹងអំពើរបស់អរម៉ូន។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:18
4095

តើផ្អែកលើមូលហេតុអ្វីបានជាគេចែកអរម៉ូនជា២ក្រុម?​


ផ្អែក​លើធាតុបង្កនៃអរម៉ូនគេចែកអរម៉ូនជា២ក្រុម គឺ អរម៉ូនបុិបទីតកើតពីច្រវ៉ាក់អាសុីតអាមីណេដែលមិនអាចឆ្លងកាត់តាមភ្នាសកោសិកាបាន ចំណែក​អរម៉ូនស្តេរ៉ូអុីតកើតពីលីពីតដែលផលិតពីកូឡេស្តេរ៉ុល ហើយអាចឆ្លងកាត់តាមភ្នាសកោសិកាបាន។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:23
2760

តើអ៉ីប៉ូតាឡាមុស ស្ថិតនៅកន្លែងណា?វាមាននាទីដូចម្តេច?

ប្រធានបទៈអ៉ីប៉ូតាឡាមុស

អ៊ីប៉ូតាឡាមុស ស្ថិតនៅ ផ្នែកបាតនៃខួរធំ ខាងក្រោមតាឡាមុស ។ វាមាននាទីត្រួតពិនិត្យការស្រេកឃ្លាន តំហែរក្សាសីតុណ្ហភាព តុល្យភាពទឹក សម្ពាធឈាម។បន្ថែមពី នេះ អ៊ីប៉ូតាឡាមុស មាននាទី បង្កើនឬ ភ្ញោចបញ្ចេញ អរម៉ូនរបស់ ក្រពេញអ៊ីប៉ូភីស។
ដោយ: សូនីកា នៅ 2021-07-23 21:29
1959
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login