Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

ចូរប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ

ប្រធានបទៈជីវវិទ្យា

លក្ខណៈដូចគ្នា មាននាទីក្នុងការដឹកនាំអាំងភ្លុចប្រសាទ 
ដោយ: សូនីកា នៅ 2021-07-20 10:34
2058

តើណឺរ៉ូនមួយ ភ្ជាប់នឹងណឺរ៉ូនមួយទៀតយ៉ាងដូចម្តេច?

ប្រធានបទៈជីវវិទ្យា

ណឺរ៉ូនមួយ ភ្ជាប់នឹងណឺរ៉ូនមួយទៀតដោយ 
ដោយ: សូនីកា នៅ 2021-07-20 10:39
1575

តើអាំងភ្លុចប្រសាទ ឆ្លងកាត់ស៊ីណាប់ ដូចម្តេច?

ប្រធានបទៈជីវវិទ្យា

នៅចុងអាក់សូន មានថង់តូចៗ ជាច្រើនដែលផ្ទុក សារធាតុគីមីឈ្មោះ ណឺរ៉ូនបញ្ជូនសារ។ នៅពេលអាំងភ្លុចប្រសាទទៅដល់ចុង អាក់សូន ថង់តូចៗទាំង នោះ ផ្ទុះបែក ហើយបញ្ចេញណឺរ៉ូនបញ្ជូនសារ សាយ ឆ្លងកាត់ស៊ីណាប់ ។ ណឺរ៉ូនបញ្ជូនសារភ្ជាប់ ជាមួយធ្មួលដែល នៅលើភ្នាសនៃ ដង់ឌ្រីតរបស់ ណឺរ៉ូនបន្ទាប់ ហើយបង្កើតអាំងភ្លុចប្រសាទ នៅក្នុងដង់ឌ្រីតនោ
ដោយ: សូនីកា នៅ 2021-07-20 10:46
1804

ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះ មិនឲ្យសារធាតុគីមី ជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង?

ប្រធានបទៈជីវវិទ្យា

ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះ មិនឲ្យសារធាតុគីមី ជាច្រើនឆ្លងកាត់បាននោះ ធ្វើឲ្យសារធាតុ គីមី (ណឺរ៉ូនបញ្ជូនសារ) ជាច្រើនដែលបញ្ជូនអាំងភ្លុច ប្រសាទ នឹងគ្មានសមត្ថភាពធ្វើការនេះទេ ដូច្នេះ អាំងភ្លុចប្រសាទ ទាំងនោះនឹងមិនត្រូវបានភ្ញោចឡើយ។
ដោយ: សូនីកា នៅ 2021-07-20 10:50
1309

តើសរីរាង្គអ្វីដែលសំខាន់ជាងគេ ក្នុងប្រព័ន្ធប្រសាទ? ហេតុអ្វី?

ប្រធានបទៈជីវវិទ្យា

សរីរាង្គដែលសំខាន់ជាងគេ ក្នុងប្រព័ន្ធប្រសាទ គឺ ខួរក្បាល ព្រោះ ខួរក្បាលប្រមូលផ្តុំ នូវណឺរ៉ូន រាប់ពាន់លាន ( ប្រហែល១០០ពាន់លាន) និង ជាកន្លែងទទួលពត៌មាន បកស្រាយ និង បញ្ជាទៅ ផ្នែកផ្សេងៗ នៃ សារពាង្គកាយឲ្យធ្វើចលនា។
ដោយ: សូនីកា នៅ 2021-07-20 10:53
5964

តើទឹកខួរមាននាទីអ្វី?

ប្រធានបទៈជីវវិទ្យា
ដោយ: សូនីកា នៅ 2021-07-21 08:09
5472

តើខួរធំ បង្កឡើងពីសារធាតុ អ្វីខ្លះ? សារធាតុនីមួយៗបង្កឡើងពីអ្វី?

ប្រធានបទៈជីវវិទ្យា

ខួរធំ បង្កឡើងពីសារធាតុ ប្រផេះ និង សារធាតុស។
ដោយ: សូនីកា នៅ 2021-07-21 08:26
4549

តើផ្ទៃនៃសំបកខួរធំ មានលក្ខណៈ និងនាទី ដូចម្ដេច?

ប្រធានបទៈជីវវិទ្យា

ផ្ទៃនៃសំបកខួរធំ មាន ផ្នត់ជាច្រើន។ ផ្នត់ទាំងនោះបង្កើនផ្ទៃតំបន់សារធាតុប្រផេះ និងបង្កើនបំណិនគិតផងដែរ។ ក្រៅពីនេះ វាមាននាទី ជាច្រើន រូមមាន សតិបញ្ញា ប្រឌិតញាណ និងការពិចារណា។ ទទួលពត៌មានពី សរីរាង្គវិញ្ញាណទាំង៥។
ដោយ: សូនីកា នៅ 2021-07-21 08:30
4817

តើកំពកនីមួយៗ របស់ខួរធំ មាននាទីដូចម្តេច?

ប្រធានបទៈជីវវិទ្យា

កំពកនីមួយៗ របស់ខួរធំ មាននាទី ទទួលពត៌មានពីសរីរាង្គទាំង៥។
ដោយ: សូនីកា នៅ 2021-07-21 08:36
6713

តើទំនាក់ទំនងរវាង អឌ្ឍគោលខួរ និង ចលនាសារពាង្គកាយ មានលក្ខណៈដូចម្តេច?

ប្រធានបទៈជីវវិទ្យា

ទំនាក់ទំនងរវាង អឌ្ឍគោលខួរ និង ចលនាសារពាង្គកាយ មានលក្ខណៈផ្ទុយគ្នា ។ ប្រសិនបើពត៌មានដែលចេញមកពី អឌ្ឍគោលខួរស្តាំ ត្រួតពិនិត្យចលនាសារពាង្គកាយចំហៀងខាងឆ្វេង ចំណែកអឌ្ឍគោលខួរឆ្វេង ទទួលពត៌មានដែលចេញពីសារពាង្គកាយខាងស្ដាំ។
ដោយ: សូនីកា នៅ 2021-07-21 08:41
3291
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login