Description
ការមានផ្នត់គំនិតវិជ្ជមានគឺជាចំណុចចាប់ផ្តើមដ៏សំខាន់ព្រោះវាបាននាំមកនូវថាមពលក្នុងការផ្លាស់ប្តូរខ្លួនឯងទៅខាងផ្លួវល្អ មានសមត្ថភាពប្រឈមមុខនឹងបញ្ហានិងឧបសគ្គផ្សេងៗ និងដែលនៅទីបំផុតវានឹងជួយឲ្យយើងអាចបោះជំហានទៅមុខបានសម្រេច។
សៀវភៅ The power of positive thinking ឬ អានុភាពនៃការគិតវវិជ្ជាមាន ដែលនិពន្ធដោយលោក ណរម៉ែន វិនសិនត៍ ភីល មួយក្បាលនេះ នឹងជួយបង្ហាញឲ្យឃើញអំពីអានុភាពដ៏អស្ចារ្យ ដែលផ្តល់កម្លាំងចិត្តដែលមិនចេះរីងស្ងួត ជួយកម្ចាត់ក្តីភ័យខ្លាច ប្រែក្លាយបរាជ័យឲ្យមកជាជោគជ័យដ៏អស្ចារ្យ។ នេះគឺជាការចែករំលែកទស្សនៈវិធីគិតក្នុងការប្រើជីវិតបែបសាមញ្ញធម្មតា និងដែលវានាំមកនូវក្តីស្ងប់សុខក្នុងចិត្ត ដើម្បីជួយសង្គ្រោះដល់អ្នកដែលជួបនឹងទុក្ខលំបាកឲ្យមានថាមពលក្នុងការពុះពារសម្រេចគោលដៅតាមបំណងប្រាថ្នា។ វាជាសៀវភៅដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់ និងលក់ដាច់ជារៀងរហូត ដែលមានចំនួយដល់ទៅជាង ៥ ០០០ ០០០ ក្បាល ដែលបានជួយអ្នកអានបានរកឃើញសេចក្តីស្ងប់សុខក្នុងជីវិត និងពិតជាផ្លាស់ប្តូរជីវិតឲ្យកាន់តែប្រសើរ។
យើងខ្ញុំសង្ឃឹមថាគន្លឹះល្អៗពី “អានុភាពនៃការគិតវិជ្ជមាន” ដែលអ្នកអានអាចយកទៅប្រើការបានយ៉ាងពិតប្រាកដរួមទាំងវីធីគិតនិងវិធីប្រតិបត្តិអំពីការមានជំនឿក្នុងចិត្ត និងអានុភាពនៃការគិតវិជ្ជមាន នឹងជួយឲ្យអ្នកអានសម្រេចជោគជ័យក្នុងជីវិតដូចដែលអ្នកអានរាប់លានអ្នកធ្លាប់ទទួលផលរួចហើយមិនខាន។
ម្យ៉ាងទៀតយើងខ្ញុំសូមបញ្ជាក់បន្ថែមថា ថ្វីបើភាគច្រើក្នុងសៀវភៅមានតែលើកយកតែពីជំនឿលើព្រះយេស៊ូ ប៉ុន្តែក្នុងសភាពពិតជាក់ស្តែង មិនថាលោកអ្នកមានជំនឿលើសាសនាអ្វី ឬមានជំនឿលើព្រះចេស្តាអង្គណា យើងក៏នៅតែផ្តោតការអធិដ្ឋានទៅលើព្រះអង្គនោះបានដូចគ្នា។
អ្នកមិនត្រូវចុះចាញ់ចំពោះអ្វីឡើយ
ទោះជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ
អានុភាពនៃការគិតវិជ្ជមាននឹងជួយបង្កើនកម្លាំងចិត្តដល់អ្នក
ដោយពុំមានថ្ងៃរីងស្ងួតឡើយ
More Gifts
Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)
successfully exchanged
ចិត្តសាស្ត្រនៃការលក់
Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)
successfully exchanged
ឪពុកអ្នកមានបង្រៀនកូន (សៀវភៅ)
Se Sonita
successfully exchanged
គិតហើយធ្វើឳ្យបានសម្រេចឳ្យដូចជនជាតិជ្វីហ្វ
ហ៊ុល ជុងហ៊ាត
successfully exchanged
ទស្សនៈធ្វើជំនួញរបស់ជនជាតិចិន
ស្វែងយល់
successfully exchanged
ទស្សនៈធ្វើជំនួញរបស់ជនជាតិចិន