Point Center Login Help
Norway

គន្លឹះក្នុងការរៀននិយាយភាសាអង់គ្លេសអោយបានល្អ

By: Narith82
Date: 2020-02-11 10:03
Category: Tips
1143 0 0

ភាសាអង់គ្លេសពេលនេះត្រូវបានគេចាត់ទុកដាក់ថាជាភាសាអន្តរជាតិមួយដែលមានអ្នកនិយាយច្រើនបង្អស់នៅក្នុងពិភពលោក ហើយវាក៏នៅតែជាភាសាមួយដែលទីផ្សារបំផុតសម្រាប់និស្សិតទាំងឡាយក្នុងការស្វែងរកការងារ។ ដូចនេះហើយទើបបានជាមនុស្សគ្រប់គ្នាស្វះស្វែងរៀនវាអោយបានល្អ។ ទាំងនេះជាគន្លឹះមួយចំនួនដែលអាចជួយអោយអ្នករៀនភាសាអង់គ្លេសបានល្អ លឿន និងមានប្រសិទ្ធិភាពជាងអ្នករៀនធម្មតា៖


១. អានអក្សរគ្រប់យ៉ាងដែលអ្នកកាន់នៅនឹងដៃ

អ្នកអាចរកឃើញអក្សរអង់គ្លេសសឹងតែគ្រប់វត្ថុដែលនៅជុំវិញខ្លួនអ្នក រាប់ចាប់ពីនៅលើដបទឹកសុទ្ធ រឺដបសាប៊ូកក់សក់ជាដើម។ ដូចនេះ រាល់ពេលដែលអ្នកឃើញមានអក្សរអង់គ្លេសនៅកន្លែងណា អ្នកគួរតែអានវាលេងៗទៅ ព្រោះការដែលអ្នកធ្វើបែបនេះនឹងធ្វើអោយអ្នកស្គាល់ពាក្យថ្មី និងរបៀបដែលគេប្រើប្រាស់ពាក្យទាំងនោះបានច្រើនជាងធម្មតា។ លើសពីនេះទៅទៀត យូរៗទៅអ្នកចំនាំពាក្យខ្លះៗដែលអ្នកតែងតែបានអាន។

២. កត់ពាក្យថ្មីរាល់ពេលដែលអ្នករៀនវា
វិធីនេះមានប្រសិទ្ធិភាពបំផុតព្រោះវាមិនធ្វើអោយអ្នករៀនក្រោយភ្លេចមុន។ ការដែលអ្នកកត់ចម្លងពាក្យដែលអ្នកបានរៀនចូលក្នុងសៀវភៅនឹងជួយអោយអ្នកអាចយកវាមកមើល និងទន្ទេញវាឡើងវិញបាន។ ម្យ៉ាងទៀត វាក៏ធ្វើអោយអ្នកចាំដៃផងដែរ ដូច្នេះហើយអ្នកមិនងាយភ្លេចវាទៅវិញនោះទេ។

៣. មើលរឿង រឺពត៌មានជាភាសាអង់គ្លេស

ការដែលធ្វើបែបនេះត្រូវបានមនុស្សគ្រប់គ្នាជឿថាអាចជួយបានយ៉ាងច្រើនដល់ការសិក្សាភាសាអង់គ្លេស ដោយសារតែនៅពេលដែលអ្នក និងមើលច្រើន អ្នកក៏រៀនបានច្រើនដូចគ្នា។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ អ្នកអាចដឹងច្រើនពីវិធីដែលគេប្រើ និងនិយាយភាសាអង់គ្លេស ហើយវានឹងជួយអោយអ្នកមិនត្រឹមតែអាចចេះភាសាអង់គ្លេសបានច្រើននោះទេ ប៉ុន្តែថែមទាំងអាចអ្នកចេះលេងពាក្យក្នុងការនិយាយរបស់អ្នកអោយដូចជនជាតិដើមទៀតផង។


៤. សន្ទនាជាមួយមិត្តរបស់អ្នក

ឧបសគ្គដ៏ធំបំផុតរបស់អ្នកក្នុងការរៀនភាសានៅពេលខ្លះ គឺដោយសារអ្នកមិនសូវមានសេចក្តីក្លាហានក្នុងការប្រើប្រាស់វា ដោយអ្នកប្រហែលជាខ្មាសថាអ្នកអាចនឹងនិយាយវាមិនបានល្អ។ តែអ្នកមិនត្រូវគិតបែបនេះនោះទេ ព្រោះអ្នកកាន់តែខ្លាចមិនហ៊ានប្រើប្រាស់ភាសាអង់គ្លេសដែលអ្នកបានរៀន អ្នករឹតតែមិនអាចប្រើប្រាស់វាបានដោយជោគជ័យ។

ដូចនេះ អ្វីដែលអ្នកត្រូវធ្វើគឺអ្នកគួរសន្ទនាជាមួយមិត្តរបស់អ្នកអោយបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រសិនជាអ្នកគិតថាអ្នកមិនសូវមានពេលសម្រាប់អនុវត្តវាតាមរយះការនិយាយជាមួយគ្នាដោយផ្ទាល់ អ្នកអាចធ្វើបានតាមរយះការផ្ញើសារតាមទូរស័ព្ទដោយប្រើប្រាស់ភាសាអង់គ្លេស។

៥. សួរអោយបានច្រើន

ប្រសិនជាអ្នករៀនអោយចេះឆាប់ អ្នកមិនត្រូវខ្លាចក្នុងការសួរអ្វីដែលអ្នកមិនយល់នោះទេ។ ប្រសិនជាអ្នកឆ្ងល់អ្វីមួយទាក់ទងនឹងការប្រើប្រាស់ភាសា អ្នកគួរទាក់ទងទៅមិត្ត រឺគ្រួរបស់អ្នកដែលចេះភាសាអង់គ្លេសច្រើនអោយជួយអ្នកក្នុងការបកស្រាយចម្ងល់របស់អ្នក។ ប្រសិនជាអ្នកត្រូវការសួរ ប៉ុន្តែគ្មាននរណាម្នាក់នៅក្បែរដែលអ្នកអោយអ្នកសួរបាន អ្នកក៏មិនគួរបារម្ភដែរ ដោយអ្នកអាចឆែកខ្លួនឯងបានតាមរយះប្រព័ន្ទអ៊ីនធឺណែត។

៦. ចាប់ផ្តើមពីអ្វីដែលអ្នកត្រូវការសិន

ដោយសារភាសាអង់គ្លេសមានភាពទូលំទូលាយ ចង់អោយរៀនចេះទាំងអស់ក្នុងរយះពេលដ៏ខ្លី វាមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះប្រសិនជាអ្នកប្រញាប់ក្នុងការប្រើប្រាស់វា អ្នកគួរចាប់ផ្តើមរៀនពីអ្វីដែលអ្នកត្រូវការមុនគេ ពោលគឺរៀនចំនុចដែលទាក់ទងនឹងអ្វីដែលអ្នកត្រូវប្រើប្រាស់ ដូចជាភាសាក្នុងផ្នែកសំនង់ រឺផ្នែកធនាគារជាដើម៕

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login