Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើបាតុភូតធម្មជាតិអ្វីខ្លះ​ដែលធ្វើឲ្យបរិស្ថានមានការប្រែប្រួល ?

២. ចូររៀបរាប់ពីការប្រែប្រួលបរិស្ថានដោយបាតុភូតធម្មជាតិ ។

៣. ចូររៀបរាប់ពីសកម្មភាពមនុស្សដែលធ្វើឲ្យបរិស្ថានមានការប្រែប្រួល ។

៤. ចូរលើកយកឧទាហរណ៍ពីកត្តានីមួយៗ ដែលនាំឲ្យបរិស្ថានមានការប្រែប្រួល ។

៥. តើត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយការប្រែប្រួលបរិស្ថាន ?

ចម្លើយ

១. បាតុភូតធម្មជាតិទាំងនោះរួមមានៈ បន្ទុះភ្នំភ្លើង រញ្ជួយដី ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត ធ្លាក់អ័ព្ទ ធ្លាក់ទឹកកក...... ។

២. ការប្រែប្រួលបរិស្ថានដោយបាតុភូតធម្មជាតិ ដូចជាបន្ទុះភ្នំភ្លើងបានបង្កឲ្យមានការប្រែប្រួលដល់បរិស្ថាន ដូចជា ផ្កាភ្លើង កំអែ ផ្សែងបានផ្ទុះចេញមកបំផ្លាញដល់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ ព្រមទាំងខ្យល់ ដី ទឹកដោយផ្ទាល់និងដោយប្រយោល ។

៣. រៀបរាប់ពីសកម្មភាពមនុស្សដែលធ្វើឲ្យបរិស្ថានមានការប្រែប្រួល ៖

  • កំណើនមនុស្សកើនឡើងយ៉ាងឆាប់រហ័ស
  • ការកាប់បំផ្លាញព្រៃឈើ
  • ប្រើប្រាស់ដីហួសប្រមាណ
  • ការប្រើសារធាតុគីមីពុល
  • ការបង្កឲ្យមានភក់ជ្រាំ
  • ដំណើរការរោងចក្រសិប្បកម្ម
  • ការបញ្ចេញចោលកាក់សំណល់ពុល
  • ភាពគ្មានអនាម័យ.....។

៤. បរិស្ថានប្រែប្រួលដោយសារកំណើនមនុស្ស ៖

  • ពួកគេកាប់បំផ្លាញព្រៃឈើ ប្រើប្រាស់ដី និងធនធានផ្សេងៗទៀតដោយពុំបានគិតពីនិរន្តរ ភាពទៅថ្ងៃអនាគតថានិងមានផលប៉ះពាល់អ្វីឡើយ ។
  • ការប្រើប្រាស់របស់មនុស្សកាន់តែច្រើនឡើងនិងខ្ជះខ្ជាយ ខ្វះការសន្សំសំចៃ ជាពិសេសបណ្តាលប្រទេសអភិឌ្ឍន៍ដែលប្រើប្រាស់ធនធានធម្មជាតិអស់ ៧៥% នៃប្រជាជនក្នុងពិភពលោក ។
  • ការនន្ទ្រានយកដីធ្វើកសិកម្ម
  • ធ្វើលំនៅដ្ឋាន.....។

៥. ដើម្បីកាត់បន្ថយកការប្រែប្រួលបរិស្ថានគឺ ៖​

  • ត្រូវដាំដើមឈើឡើងវិញ
  • មិនត្រូវកាប់ព្រៃឈើក្នុងទ្រុងទ្រាយធំ
  • មិនត្រូវដុតព្រៃធ្វើការកសិកម្មផ្សេងៗ
  • មិនត្រូវប្រើយានយន្តចាស់ៗ ដែលបញ្ចេញឧស្ម័នពុលច្រើន
  • មិនត្រូវប្រើសារធាតុគីមីពុល.....។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login