Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2018-10-30

ក. សិទ្ធិពលរដ្ឋ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ និងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ ។

ខ. សិទ្ធិនយោបាយ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមតិ) ។

គ. សិទ្ធិសេដ្ឋកិច្ច ជាសិទ្ធិដែលផ្តល់ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍផ្នែកជីវភាព ទ្រព្យសម្បត្តិក្នុងបំណងលើកតំកើងសុខមាលភាពប្រជាពលរដ្ឋ ។

ឃ. សិទ្ធិសង្គមកិច្ច ជាសិទ្ធិដែលផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋឱ្យទទួលបាននូវសន្តិសុខ សន្តិភាព និងសុខភាព ។

ង. សិទ្ធិវប្បធម៌ ជាសិទ្ធិដែលផ្តល់ដល់ប្រជាពលរដ្ឋដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី អក្សរ អក្សរសាស្ត្រ និងច្បាប់ទម្លាប់ផ្សេងៗ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login