Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.​ តើគេចែកបណ្តឹងជាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

២. តើមន្រ្តីនគរបាលយុត្តិធម៌មានសមាសភាពដូចម្តេចខ្លះ ?

៣. តើនគរបាលយុត្តិធម៌មានសមត្ថកិច្ចចាប់ខ្លួនជនល្មើសព្រហ្មទណ្ឌក្នុងករណីណាខ្លះ ?

៤. តើអ្នកត្រូវធ្វើអ្វីខ្លះនៅពេលត្រូវប៉ូលីសចាប់ខ្លួន ?

៥. តើអ្នកអាចជួយមិត្តភក្តិរបស់អ្នកដូចម្តេចខ្លះ ប្រសិនបើមានមន្ត្រីនគរបាលយុត្តិធម៌ មកឃាត់ខ្លួន ឬចាប់ខ្លួនមិត្តភក្តិអ្នក ?

ចម្លើយ

១. គេចែកបណ្តឹងជា ៤ យ៉ាង គឺ ៖

  • បណ្តឹងអាជ្ញា (បទល្មើសព្រហ្មទណ្ឌ)​ ជាបណ្តឹងដែលកើតពីការធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខសាធារណៈ ។
  • បណ្តឹងរដ្ឋប្បវេណី  ជាបណ្តឹងដែលមានគោលបំណងធ្វើឱ្យមានការជួសជុល កំហូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងនេះអ្នករងគ្រោះបានទទួលសំណងជំងឺចិត្តសមល្មមនឹងកំហូចខាតដែលខ្លួនបានបាត់បង់ ។
  • បណ្តឹងតវ៉ា(បណ្តឹងឧទ្ធរណ៍) ជាបណ្តឹងដែលចុងចោទ ឬដើមចោទមិនព្រមទទួលនូវសាលក្រមរបស់តុលាការខេត្ត ក្រុង ហើយប្តឹងតវ៉ាមកឧទ្ធរណ៍ឱ្យជម្រះក្តីម្តងទៀត ។
  • បណ្តឹងបរិហារ  ជាបណ្តឹងរបស់បុគ្គលម្នាក់ ឬច្រើននាក់ដែលមិនពេញចិត្តចំពោះបុគ្គលិកស្ថាប័នរដ្ឋ ឬរដ្ឋាភិបាលដែលប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ ឬទ្រព្យសម្បត្តិ ដូចជា ការគៃបន្លំប្រាក់ ឬស៊ីសំណូក...។

២. មន្រ្តីនគរបាលយុត្តិធម៌មានសមាសភាពដូចជា ៖

  • ភ្នាក់ងារមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់កងរាជអាវុធហត្ថនិងនគរបាលជាតិ
  • អភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំចៅសង្កាត់ ។

៣. នគរបាលយុត្តិធម៌មានសមត្ថកិច្ចចាប់ខ្លួនជនល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តបទល្មើសជាក់ស្តែងដូចជា ៖

  • ជននោះកំពុងតែប្រព្រឹត្តបទល្មើស ឬបទឧក្រិដ្ឋ ឬកំពុងរត់ដែលត្រូវគេស្រែកដេញចាប់
  • ជនសង្ស័យបានត្រូវសាក្សី ឬជនរងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែងដែលប្រព្រឹត្តអំពើឧក្រិដ្ឋ រីបទល្មើស ថាជាពិរុទ្ធជន
  • ជនសង្ស័យកំពុងរកវិធីរត់ចេញពីកន្លែងកើតហេតុ ។

៤. ពេលត្រូវប៉ូលីសចាប់ខ្លួនអ្នកមិនត្រូវនិយាយឬឆ្លើយអ្វីក្រៅពីឈ្មោះនិងអាស័យដ្ឋានរបស់អ្នកឡើយនៅមុនពេលដែលមិនទាន់មានមេធារី ។ អ្នកត្រូវទាមទាររកមេធារីឬអាណាព្យាបាលរបស់អ្នកសិន ។ អ្នកមានសិទ្ធិមិនឆ្លើយចំពោះសំណួរទាំងអស់បាន ។

៥. ប្រសិនបើមានមន្ត្រីនគរបាលយុត្តិធម៌ មកឃាត់ខ្លួន ឬចាប់ខ្លួនមិត្តភក្តិរបស់ខ្ញុំ ខ្ញុំត្រូវសុំមើលដីការឃាត់ខ្លួនចាប់ខ្លួនដែលចេញដោយចៅក្រម ឬព្រះរាជអាជ្ញា ថាតើមានឈ្មោះមិត្តខ្ញុំមែនឬមិនមែន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login