Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូររាប់ឈ្មោះកោះមរណៈទាំង៨ នៅលើពិភពលោកដោយបញ្ជាក់ពីទីតាំងរបស់កោះទាំងនោះផង ។

២. ចូររាប់ឈ្មោះប្រាសាទស្រស់ស្អាតទាំង ១០ នៅលើពិភពលោកយើងនេះ ដោយបញ្ជាក់ពីទីតាំងរបស់ប្រាសាទទាំងនោះផង ។

៣. តើរមណីដ្ឋានទឹកជ្រោះលែងឃិនស្ថិតនៅតំបន់ណា នៃព្រះរាជាណាចក្រកម្ពុជា ? តើរមណីយដ្ឋាននេះ មានលក្ខណៈពិសេសដូចម្តេចខ្លះ ?

៤. ចូររៀបរាប់ពិស្តារនៃប្រាសាទបាយ័ន្ត ។

៥. ចូររៀបរាប់ពិស្តារនៃប្រាសាទព្រះវិហារ ។

ចម្លើយ

១. កោះមរណៈទាំង៨លើពិភពលោកមានដូចខាងក្រោមនេះ ៖

  • កោះ Ilha da Queimada នៅប្រទេសប្រេស៊ីល

កោះ Ilha da Queimada ត្រូវបានគេស្គាល់ផងដែរថា ជាកោះពស់ស្ថិតនៅមាត់សមុទ្រប្រទេសប្រេស៊ីល ហើយក៏ជាជំរករបស់សត្វពស់ពិសរាប់ពាន់ប្រកបដោយគ្រោះថ្នាក់ ជាមួយនឹងសត្វពស់តូចជាច្រើនទៀត ។ សូម្បីតែកងនាវាជើងទឹករបស់ប្រេស៊ីល ក៏ត្រូវហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់លើកោះនេះដែរ ។

  • កោះ Miyake Jima នៅប្រទេសជប៉ុន

កោះ Izu របស់ជប៉ុន ដែលលក្ខណៈពិសេសបំផុតរបស់កោះនេះគឺ Miyake Jima ជាភ្នំភ្លើង Oyama ដែលនៅតែមានសកម្មភាព ។ តាំងពីមានបន្ទុះភ្នំភើង កាលពីឆ្នាំ ២០០៥ថ្មីៗនេះភ្នំភ្លើងនេះមានលេចចេញនូវឧស្ម័នជាតិពុលជាប់រហូត មានជាតិស្ពាន់ធ័រខ្ពស់ក្នុងខ្យល់ ដែលគ្រប់គ្នាត្រូវតែពាក់របាំងការពារឧស្ម័ន គ្រប់ពេលនិងគ្រប់ទីកន្លែង ជាមួយនឹងខ្យល់អុកស៊ីសែន ។

  • កោះ Saba ប្រទេសហូឡង់

កោះ Saba ដ៏តូចល្អិតមួយនេះ ត្រូវបានទទួលរងឥទ្ធិពលខ្យល់ព្យុះច្រើនជាង ១៥០ ឆ្នាំកន្លងមកហើយ ។

  • កោះ Marshak កេរ្តិ៍ដំណែលរបស់ Bikini Atoll

នេះជាសំណល់ដ៏គ្រោះថ្នាក់នៃចំហាយវិទ្យុសកម្មថាពលនុយក្លេអ៊ែរ និងត្រីឆ្លាម ។ ពីឆ្នាំ ១៩៤៦ ដល់ ១៩៥៨ កោះនេះជាកន្លែងសាកល្បងអាវុធនុយក្លែអ៊ែរច្រើនជាង ២០ លើកនៅសហរដ្ឋអាមេរិក ។ នៅឆ្នាំ ១៩៩៧ ទោះបីសុវត្ថិភាពត្រូវបានគេប្រកាស ប៉ុន្តែគ្មានរណាចង់ត្រលប់មករស់នៅទីនេះទេ ។ លើសពីនេះ ទឹកនៅជុំវិញកោះនេះត្រូវបាត់ជាច្រើនយ៉ាងពិតប្រាកដ ។

  • កោះGruinard ប្រទេសស្កត់ឡែន (Scotland)

កំឡុងពេលសង្រ្គាមលោកលើកទី២ កោះដ៏តូចខាងជើងប្រទេសស្កត់ឡែនមួយនេះ ត្រូវរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ប្រើជាតំបន់ជីវសាស្រ្តសម្រាប់សាកល្បងអាវុធ ។ បទពិសោន៍ទាំងឡាយត្រូវបានប្រតិបត្តិការលើកោះនេះ ដែលបង្កឱ្យមានជម្ងឺអាសន្នរោគដល់សត្វដែលរស់នៅកោះនេះ ដោយបានបំផ្លាញសត្វចៀមរាប់រយក្បាល ។ កោះនេះត្រូវបានបំបែកចេញពីតំបន់ដទៃទៀតជាច្រើនឆ្នាំ ។ រយៈពេល ៨០ ឆ្នាំក្នុងសតវត្សទី ២០ កោះនេះត្រូវបានគេបន្សាបជាតិពុល ដោយបាចប្រូម៉ាអស់ជាច្រើនរយតោន ។

  • កោះ Farallon នៅសហរដ្ឋអាមេរិក

ពីឆ្នាំ ១៩៤៦ ដល់១៩៧០ ទឹកជុំវិញកោះ Farallon នៅសាន់ប្រាន់ស៊ីសកូ ត្រូវបានគេប្រើប្រាស់ជាកន្លែងចាក់កាកសំណល់ថាមពលនុយក្លេអ៊ែរ ។ ជាការពិតគ្រោះថ្នាក់មិនប្រាកដថាបណ្តាល់ពីការបំពុលបរិស្ថាននោះទេ ហើយការលុបបំបាត់នៃកាកសំណល់កាន់តែគ្រោះថ្នាក់ជាងការបន្សល់ទុក ។ លើសពីនេះកោះនេះក៏ជាជំរករបស់ត្រីឆ្លាមសដ៏ច្រើនផងដែរ ។

  • កោះ Ramree

កោះ Ramree ស្ថិតនៅតាមបណ្តាយឆ្នេរសមុទ្រមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថាជាហេតុការណ៍ដ៏គ្រោះថ្នាក់មួយ ដែលបានកើតឡើងនៅពេលសង្រ្គាមលើកទី២ ។ នៅឆ្នាំ ១៩៤៥ បន្ទាប់ពីសង្រ្គាមរវាង អង់គ្លេស និងជប៉ុនត្រូវបានបញ្ចប់ គេបានព្យាករណ៍ថា ទាហានជប៉ុនប្រមាណជាង ៤០០នាក់ ត្រូវបានគេបោះចូលទៅក្នុងវាលភក់ជុំវិញកោះនេះដែលគេស្គាល់ថាជាតំបន់សត្វក្រពើទឹកប្រៃ ។ ជាលទ្ធផលអស់ជាពេលជាច្រើនថ្ងៃគេឃើញមនុស្សដែលមានជីវិតរស់នៅតែពីរបីនាក់ប៉ុណ្ណោះ ។

  • កោះគ្រោះថ្នាក់

កោះនេះស្ថិតនៅចម្ងាយ ៥០០ ម៉ាយខាងត្បូងប្រទេសម៉ាលដាវីស (Maldives) ។ កោះគ្រោះថ្នាក់ពិតជាសក្តិសមនឹងឈ្មោះរបស់វា ។ ឈ្មោះនេះត្រង់បានកើតចេញពីកង្វះសុវត្ថិភាពនៃកន្លែងបោះយុថ្កាដើម្បីចត នាវា ។ ដំណើរទៅកាន់កោះនេះបានក្លាយទៅជាគ្រោះថ្នាក់ដ៏ច្រើនលើសលុបសម្រាប់អ្នកស្រាវជ្រាវរុករកថ្មី ។

២. ប្រាសាទស្រស់ស្អាតទាំង១០ នៅលើលលោក ៖

  • វត្ត Rong Khun ប្រទេសថៃ
  • កម្ពុជាប្រទេស អង្គរវត្តប្រាសាទ
  • មាសប្រាសាទ Punjab ប្រទេសឥណ្ឌា
  • Prambanan ប្រទេសឥណ្ឌូនេស៊ី
  • ប្រាសាទ Sri Ranggnathaswamy ប្រទេសឥណ្ឌា
  • វត្ត Shwedahon ប្រទេសមីយ៉ាន់ម៉ា
  • វិបស្សនាធុរៈTiger Nest ប្រទេសប៊ូតាន
  • ប្រាសាទ Borobudurប្រទេសឥណ្ឌូណេស៊ី
  • ប្រាសាទឋានសួគ៌ ប្រទេសចិន
  • ប្រាសាទ Jetvanaramaya ប្រទេសស្រីលង្ការ ។

៣. រមណីយដ្ឋានទឹកជ្រោះលែងឃិនស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ រមណីយដ្ឋានទឹកជ្រោះលែងឃិន ពុំទាន់រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅឡើយ ។រមណីយដ្ឋានទឹកជ្រោះលែងឃិន មានទឹកជ្រោះធម្មជាតិព្រៃភ្នំខ្យល់អាកាសល្អស្រស់ស្អាត និងមានភ្នំជាច្រើន ។ ទឹកជ្រោះលែងឃិនមានល្បាក់ទឹកធ្លាក់កំពស់ប្រហែល ២២ដល់២៥ម និងមុខកាត់ទទឹងប្រហែល ៧ដល់១០ម នៅរដូវវស្សា និងរដូវប្រាំងមុនកាត់ទទឹងប្រហែល ៨ម តែប៉ុណ្ណោះ ។ រមណីយដ្ឋានទឹកជ្រោះលែងឃិនជារមណីយដ្ឋានដែលមានទឹកជ្រោះហូរធ្លាក់កំពស់ខ្ពស់ជាងគេនៅក្នុងខេត្ត ។ ទឹកនេះហូរជាល្បាក់ជម្រាលផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំដែលអាចហែលងូតលេងនិងមានដើមឈើធំៗជាម្លប់ យ៉ាងត្រជាក់ ។

៤. ប្រាសាទបាយ័ន ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័ន ទី៧ ។ ប្រាសាទនេះមានតួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូលដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង ៥៦ នៅសម័យកាលនោះ ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថាមុនទាំង៤ នោះរូបតំណាងឱ្យព្រះពោធិសត្វលោកកេស្វរៈអ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទបាយ័នមានប្លង់បីជាន់ ។ ជាន់ទី ១ និងទី ២ មានថែរដែលមានចម្លាក់ដ៏ល្អ ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ​។ សំណង់ប្រាសាទបាយ័នមាន លក្ខណៈស្មុគស្មាញ ទាំងថែរ ផ្លូវដើរ និងជណ្តើរ ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថាប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ លែងប្រដាល់ ជល់មាន់ ។ ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម ។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ ។ ទិដ្ឋភាពនៃចម្លាក់បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ ។

  • ប្រវត្តិនៃឈ្មោះបាយ័ន

ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សារសបានលើកពីគំនិតរបស់លោក ប្វាស្សីលីយ៉េរ៍ ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់ លោក សេដែស ដែលបានឱ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក ។ រថយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្តដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឱ្យព្រះពិស្ណុការ (វិគ្វកម៌ន) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឱ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬទេវជយន្ត ។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឱ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិគ្វកម៌ន ។

  • ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន

គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះបង្ហាញឱ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជ័យវរ្ម័នទី ៧ កាលពីចុងគ្រិស្តសតវត្សរ៍ ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជ័យវរ្ម័នទី ៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុង រជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឱ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឱ្យដឹងថា ការផ្លាស់ប្តូរប្រពន្ធសាសនាខាងលើនេះអាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឱ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័នទី ៧ តែមង្ត នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យានិងខាងសិលាចារឹក លោកសាស្រ្តាចារ្យបានដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខ្មែរបុរាណ ។ លោក ត្រាណេ បានបញ្ជាក់ឱ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឱ្យឃើញដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថ្ងៃ គេបានយកទៅទុកនៅក្នុងអគារក្បែរ លានព្រះគម្លង់ ពិតជាតំណាងឱ្យព្រះពុទ្ធរាជ ជំនួសឱ្យទេវរាជយ៉ាងប្រាកដមែន ។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជមកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្រ្គោស៍ លីយ៉េរ៍ និងសេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកម្ទេចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយពី​ព្រះបាទជ័យវរ្ម័នទី៧ បានសោយទិវង្គតទៅនោះ ។

  • ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត

ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គរវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី “ការកូរសមុទ្រទឹកដោះ” ។ ផ្ទាំងខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពួកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស ។ ផ្នែកកណ្តាលបង្ហាញសកម្មភាពកូរសមុទ្រទឹកដោះដោយពួកឥសូរនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល ។ ពួកឥសូរដែលឈរនៅផ្នែកខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ ។ ក្នុងនោះត្រីខ្លះមាន រូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង ។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះ ប្រព្រឹត្តទៅអស់រយៈពេល ១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗ ជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះឧច្ច័យស្រព នាងលក្សីនិងអ្វីៗ ជាច្រើនទៀត ។ ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឋសម្រាប់ធ្វើអោយជីវិតលែងស្លាប់ ។ ក្រៅពីប្រាសាទអង្គរវត្តចម្លាក់ត្រីក៏មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ ។ ប្រាសាទបាយ័ន្ត ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន ទី៧ នៅអំពរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថា និងជីរកថាប្រចាំថ្ងៃរបស់ប្រជាជន ។ ចម្លាក់នៅរោងទងខាងត្បូងស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។ លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផលប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ ។ ម៉្យាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ ។ តាមរយៈសារបញ្ចាប់បរិញ្ញាបត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែលឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំងអស់នេះទេ ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណាអ្នកអែកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬកាលថែមទាំងអាចស្គាល់ប្រភេទពូជត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តតទៀតផង ។ ក្នុងចំណោមប្រភេទត្រីចំនួន ១៦ ដែលឆ្លាក់បង្ហាញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គរវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន ១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទាំងពីរនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣ ។ ចំនួននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រួច ហើយផ្នែកខ្លះពុកផុយដោយហេតុថាចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ ។ នៅលើជញ្ជាំងស្រះស្រី (ឈ្មោះបុរាណកេហៅ “សិលាតដាក” ) ។ ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ ។ ចម្លាក់នៅប្រាសាទអង្គរវត្តមាន បង្ហាញអំពបូរត្រីមានស្រកាច្រើន ។ គេចាត់ទុកថាប្រភេទត្រីមាន ស្រកានេះប្រហែល៧៨%នៃប្រភេទត្រីទាំងអស់ ។ ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន ៤.៦ ។

៥. ប្រាសាទវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការេ ) ។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ ។ប្រាសាទព្រះវិហារមានចម្ងាយ ៤០៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញវាមានចម្ងាយត្រឹមតែ ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ ២១១ ទៅកាន់ស្រុកជាំខ្សាន្ត ។ នៅឯភ្នំដងរែកនោះមានជណ្តើរមួយដែលអាចឱ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្រ្តមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី ៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ ៤អង្គព្រះនាម ៖

  • ព្រះបាទយសោវរ្ម័នទី ១ ( សាងសង់ក្នុងគ.ស ៨៨៩ដល់៩១០)
  • ព្រះបាទសូរ្យវរ្ម័នទី ១ (សាងសង់ក្នុងគ.ស ១០០២ដល់១០៥០)
  • ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣ដល់១១៥០)
  • ព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០ដល់១១០៩) ។

ប្រាសាទព្រះវិហារបានប្រគល់ឱ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្តីពីតុលាការអន្តរជាតិ ក្រុងឡាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login