Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.​តើអាចនិយាយថា ទស្សនវិជ្ជាជាចំណេះទូទៅបានរឺទេ ?

២.តើសព្វថ្ងៃនេះទស្សនវិជ្ជានៅតែជាចំណេះសកលទៀតដែររឺទេ ?

៣.តើស្យង់ផ្តាច់ចេញពីទស្សនវិជ្ជានៅពេលណា ដោយអ្នកណា ?

៤. សព្វថ្ងៃនេះ ទស្សនវិជ្ជានៅតែជាស្យង់ដែររឺទេ ?
៥.តើទស្សនវិជ្ជាចាំបាច់ដែររឺទេសំរាប់ជីវីតមនុស្ស ?

ចម្លើយ

១. គេអាចនិយាយថា ទស្សនវិជ្ជាជាចំណេះទូទៅបាន ព្រោះទស្សនវិជ្ជាបានក្រសោបវិជ្ជាក្នុងលោកផង និងក្រៅលោកផងក៏ប៉ុន្តែចំណេះទូទៅនោះត្រូវប្រកបដោយវិចារណញាណផង​ ។

២. សព្វថ្ងៃនេះ ទស្សនវិជ្ជាលែងមានតួនាទីជាពុទ្ធិសកលទៀតហើយ ព្រោះថាស្យង់លូតលាស់ ហើយបានផ្តាច់ខ្លួនចេញផុតពីទស្សនវិជ្ជានិងមានវត្ថុសិក្សាជាក់លាក់របស់វារៀងៗខ្លួន ។ ទស្សនវិជ្ជាលែងក្តោបស្យង់ដូចកាលពីមុនទៀតហើយ ។ សព្វថ្ងៃ ទស្សនវិជ្ជាគ្រាន់តែមានតួនាទីជាអ្នកពិចារណាលើគុណភាព នៃគ្រប់ចំនេះប៉ុនោះ ។ មានន័យថា ស្យង់ជាអ្នកស្ថាបនាទស្សនវិជ្ជាជាអ្នកជីករករឺសគល់ ព្រោះថាស្យង់។

៣. ស្យង់បានផ្តាច់ចេញពីទស្សនវិជ្ជាបណ្តើៗ ម្តងមួយៗដូចជាតារាវិទ្យានិងគណិតវិទ្យានៅសត្តវត្សទី៣ មុនគ.សដោយអឺគ្លីនរូបវិទ្យា ស.វ ទី១៧ដោយញូតុនគីមីវិទ្យានៅស.វទី១៨ ដោយឡាវ៍រសេ្យ ជីវវិទ្យានៅស.វទី១៩ដោយក្លូតប៊ែរណា សង្គមវិទ្យានៅស.វទី១៩ដោយអូតូសកុង ។

៤.សព្វថ្ងៃនេះ ទស្សនវិជ្ជាលែងជាស្យង់ទៀតហើយព្រោះថាស្យង់ជាចំណេះជាក់លាក់មានភស្តុតាង មានលក្ខណៈវត្ថុវិស័យភាពពិសេសចំណេះស្យង់ជាចំណេះដែលមិនអាចពិភាក្សាបាន ឯចំណេះទស្សនវិជ្ជាជាចំណេះអាចពិភាក្សាបានជួនកាលក្នុងបញ្ហាតែមួយដូចគ្នា  អ្នកទស្សនវិជ្ជាអាចមានទស្សនៈប្លែកគ្នារហូតដល់មានទំនាស់រវាងទស្សនវិទូដូចគ្នាផង ដោយទស្សនាវិជ្ជាមានលក្ខណៈប្រធានវិស័យភាព ។

៥. បើក្រលេកមួយភ្លែត ទស្សនវិជ្ជាហាក់មិនចាំបាច់សំរាប់ជីវីតមនុស្សទេ ។ តែបើពិចារណាអោយជិតដល់ទៅ យើងឃើញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវីតមនុស្ស កាលណាយើងចង់ធ្វើខ្លួនអោយទៅជាមនុស្សប្រកបដោយវិចារណាញ្ញាណនិងគតិវិញ្ញូ ។ ព្រោះទស្សនវិជ្ជាជួយយើងអោយស្តាប់ខ្លួនឯងអោយស្តាប់លោកនេះ ពិសេសអោយចេះរៀបចំអាកប្បកិរិយាអោយសមស្រប សំដៅដឹកនាំខ្លួនទៅរកសុខ ។ ម្នាក់ៗត្រូវការទស្សនវិជ្ជាជាចាំបាច់ ដើម្បីត្រួសត្រាយជីវភាពរបស់ខ្លួនរហូតអាឡាំងចាត់ទុក « ទស្សនវិជ្ជាជា បាយប្រចាំថ្ងៃរបស់ខួរក្បាល « ។ ដោយសារទស្សនវិជ្ជា មនុស្សចេះស្គាល់ខ្លួនឯង ចេះខ្មាស់ខ្លួនឯង ចេះកំណត់ខ្លួនឯង និងចេះធ្វើម្ចាស់លើខ្លួនដោយខ្លួនឯង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login