Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការផ្តល់សេវាកម្មសាធារណៈ មានគោលដៅបម្រើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើង មានន័យថារដ្ឋបានត្រូវធ្វើដូចជា ៖

  • ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្តល់ព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់កាត់បន្ថយការវិយាល័យធិបតេយ្យ និងនីតិវិធីស្មុគស្មាញសំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាក្នុងការស្វែករកសេវាដោយខ្លួន​ឯង និងចំណាយបន្ថែមលើអ្នករត់ការក្រៅផ្លូវការ ។
  • ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្រ្ដីរាជការ ក្នុងឥរិយបថជាអ្នកគ្រប់គ្រងបានកំណត់ជស្រេចនូវប្រភេទសេវា ដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយ ចំនួនអ្នកប្រើប្រាស់​ទោះជាសេវាកមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ ។ ប៉ុន្តែក្នុងឥរិយាប​ថជាអ្នកផ្តល់សេវា គឺត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវរបស់ទីផ្សារ​និងរបស់អ្នកប្រើប្រាស់វិញ ។
  • ​ផ្តល់សេវាឪ្យចំកន្លែងនៃ តម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋភិបាលសាធារណៈត្រូវផ្តល់សេវាដល់ទីកន្លែង ដែលអ្នកប្រើប្រាស់ត្រូវលើកលែងតែក្នុងករណីពិសេសមួយចំនួនប្រើប្រាស់ត្រូវការលើើលែងតែក្នុងករណីពិសេសមួយចំនួន ដែលមិនអាចផ្គត់ផ្គង់បាន ។
  • ត្រូវមានការតម្លាភាព និងការទទួលត្រូវក្នុងការផ្តល់សេវា អ្នកផ្តល់សេវាត្រូវផ្តល់ព័ត៌មានឪ្យបានទូលំទូលាយជាចំហដោយគ្មានការរើសអើងនិងយកចិត្តទូលាយជាចំហដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឪ្យបានទាន់ពេលវេលាកំណត់និងមានគុណភាពជូនអ្នកប្រើប្រាស់មដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ទន្ទឹងនឹងនេះអ្នកផ្តល់សេវាក៏ត្រូវទុកលទ្ធភាពឪ្យអ្នកប្រើប្រាស់តាមជន និងស្វែងយល់អំពើនីតិវិធីនៃការផ្តល់សេវា និងអាចធ្វើការទិទៀនតវ៉ាឬទាមទារឪ្យមានការកែលម្អខ្វះខាតផ្សេងៗ តាមតម្រូវការសម្រូវការសំដៅលើកម្ពស់ប្រសិទ្ធភាព និងតម្លាភាពស្របតាមគោលការណ៍ អភិបាលកិច្ចល្អ ។
  • គុណភាពមនិងប្រសិទ្ធភាព​សេវា អ្នកផ្តល់សេវាត្រូវគោរពឪ្យបាននូវស្ដង់ដារ កំណត់មានន័យថាអ្វីដែលបានកំណត់ជូនអ្នកប្រើប្រាស់ ត្រូវតែធ្វើតាមការកំណត់នោះទាំងតម្លៃទាំងពេលវេលាទាំងគុណភាព ។ សេវាទាំងឡាយ ណាដែលរដ្ឋភិបាលសាធាណរៈពុំមានសមត្ថភាពផ្តល់ជូនអ្នកប្រើប្រាស់ បានស្វែងរកដៃគូអភិវឌ្ឍន៍ដែលមានលទ្ធភាពដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់សេវាតាមតម្រូវការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login