Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការផ្ទេរគឺជាការផ្ទេរក្របខណ្ឌនិងកន្លែងធ្វើការរបស់មន្ដ្រីរាជការពីក្រសួងស្ថាប័នមួយទៅស្ថាប័នមួយទៀត ។ មន្ដ្រីរាជការក្របខណ្ឌ អាចធ្វើការផ្ទេរពីក្រសួងស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយទៀតតាមការស្នើរសុំរបស់សាមីខ្លួន ឬ តាមតម្រូវការ ការងារ ដោយមានការឯកភាពរបស់ក្រសួងសាមីទាំង ២ និងដោយមានការយល់ព្រមពីក្រសួងមុខសាធារណៈការឯកភាព គឺជាឯកភាពពីថ្នាក់ដឹកនាំតាមឋានុក្រមរបស់ក្រសួងទាំងពីរបើចំពោះមន្រ្ដីរាជការជាប្រធាន  មន្ទីរត្រូវមាន ឯកភាពពីអាជ្ញាធរដែនដីបន្ថែមទៀត ។

  • ជាគោលការណ៍ការផ្ទេរអាស្រ័យលើតំណែងដែលមានទំនេរ ក្នុងស្ថាប័នមួយទៀតឬដោយសំណួមពរការងារចាំបាច់
  • ការផ្ទេរក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលត្រុវសម្រេចដោយប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ។ ចំពោះក្របខណ្ឌប្រភេទ “ ក “ នៃក្របខណ្ឌផ្សេងៗត្រូវធ្វើដោយព្រះរាជក្រឹត្យ
  • ហាមឃាត់ក្នុងការផ្ទេរបញ្ជូនក្នុងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល នូវមន្ដ្រីបុគ្គលិក យោធា នគរបាលជាតិ បុគ្គលិកស្ថិតក្នុងអង្គភាព ម្ចាស់ការហរិញ្ញវត្ថុ ស្វិយាភិបាលសេដ្ឋកិច្ច និងក្របខណ្ឌផ្សេងទៀត ដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិលក្នុងករណីពិសេស ត្រូវមានការយល់ព្រមពីក្រសួងមុខងារសាធារណៈនិងទីស្ដីការគណៈរដ្ឋមន្រ្ដី ។
  • ចំពោះមន្ដ្រីទាំងឡាយដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ដែលទទួលបានការតែងតាំងឪ្យបំពេញមុខងារក្នុងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល ត្រូវរក្សាទុកក្របខណ្ឌ និងបៀវត្សនៅអង្គភាពដើមហើយទទួលប្រាក់បំណាច់មុខងារនៅក្នុងរដ្ឋបាលទៅតាមមុខតំណែងតំណែង ដូចមន្ដ្រីរាជការស៊ីវិល ទូទៅដែរហើយនៅពេលដែលចប់មុខដំណែងនៅក្នុងរដ្ឋបាល ស៊ីវិលត្រូវត្រលប់ទៅអង្គភាពដើមវិញ ។
  • មន្ដ្រីទាំងឡាយដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិលដែលកំពុងបម្រើការងារក្នុងការស៊ីវិល អាចផ្ទេរក្របខណ្ឌមករដ្ឋស៊ីវិលបាន លុះត្រាតែបានទទួលការបណ្ដុះបណ្ដាលវគ្គវិក្រឹត្យការ ពីសាលាភូមិន្ទរដ្ឋបាលជាមុនសិន ។
  • ក្រសួងមួយចំនួនកំណត់ពីរយៈពេលអប្បបរមាក្នុងការបំពេញការងារក្នុងក្រសួងដើម្បីទើបអាចអនុញ្ញាតឪ្យផ្ទេរចេញទៅក្រសួងផ្សេងបានត្រួវមានអតីតភាពការងារយ៉ាងតិច ៦ ឆ្នាំរាប់ពីថ្ងៃដែលសាមីជនចូលបម្រើការងារ​
  • ចំពោះមន្ដ្រីរាជការ ដែលមិនទាន់តាំងស៊ប់ក្នុងក្របខណ្ឌមិន អាចផ្ទេរចេញបានទេ ។
  • ចំពោះមន្ដ្រីរាជការ ដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស ឬ ចប់ភាពទំនេរគ្មានបៀវត្ស តែមិនទាន់មានប្រកាស ក្រសួងឪ្យចូលបម្រើការងារវិញមិនអនុញ្ញាតឪ្យផ្ទេរបានឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login