Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើពិធីបុណ្យច្រត់ព្រះនង្គ័លប្រារព្ធនៅថ្ងៃខែឆ្នាំណា ?

២. ចូររៀបរាប់អំពីប្រវត្តិសង្ខេបកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

៣. ដូចម្តេចដែលហៅថាបុគ្គលិកកិច្ចសន្យា ?

៤. ចូររៀបរាប់ប្រវត្តិនៃទិវារំឭកគុណម្តាយ ។

៥. តើអក្សរសិល្ប៍ខ្មែរមានចំនួនប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. ពិធីបុណ្យច្រត់ព្រះនង្គ័លប្រារព្ធនៅថ្ងៃទី ២៤ ខែឧសភា (៤រោជខែពិសាខ) ឆ្នាំ២០១៦នេះ នៅវាលស្រែ ទីលានជល់ដំរី ខេត្តសៀមរាប ។ គោឧសភារាជ បរិភោគអាហារប្រាំពីរមុនគឹ ស្រូវពោត សណ្តែក ទឹក ស្មៅ ល្ងរ ស្រា ។ ឆ្នាំនេះទទួលបានស្រូវ ៩០% ពោត៩០% និងសណ្តែក៩៥% ។

២. ប្រវត្តិសង្ខេបកំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៥៦ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តមសីហនុ ។ កំពង់ផែដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៦០ ដោយមានទំហំ ២៩០ម៉ែត្រ គុណនិង២៨ម៉ែត្រ អាចឱ្យនាវាចូលចតជម្រៅ ៨,៥ម៉ែត្រ ។ ដើម្បីឆ្លើយតបនឹងកំនើនពាណិជ្ជកម្ម និងការឆ្លងកាត់ទំនិញនោះ នៅឆ្នាំ ១៩៦៧រាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានសាងសង់ផែថ្មថ្មីមួយទៀតទំហំ ៣៥០ម៉ែត្រ មានជម្រៅប្រមាណ៨,៥ម៉ែត្រ ។

៣. បុគ្គលិកកិច្ចសន្យាមានន័យថាបុគ្គលិកមិនទាន់មានក្របខណ្ឌរដ្ឋពេញសិទ្ធិដែលត្រូវបានក្រសួងស្ថាប័ននីមួយៗធ្វើការជ្រើសរើសទៅតាមនិតីវិធីដែលជាតម្រូវជាក់ស្តែងឬចាំបាច់សម្រាប់ក្រសួងស្ថាប័ននីមួយៗ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។

៤. ប្រវត្តិនៃទិវារំឭកគុណម្តាយ ៖ ទិវារំលឹកគុណម្តាយ គឺជាពិធីបុណ្យមួយដែលមានដើមកកំណើតចេញពីទឹកដីនៃសហរដ្ឋអាមេរិកតាំងពីអំឡុងឆ្នាំ ១៩០៨ មកម្លោះ ។ ទិវារំលឹកគុណម្តាយត្រូវបានកំណត់ធ្វើនៅថ្ងៃ​អាទិត្យសប្តាហ៍ទីពីរនៃខែឧសភា (សម្រាប់សហរដ្ឋអាមេរិក) ជារាងរាល់ឆ្នាំ ហើយក្នុងឆ្នាំ ២០១៦ នេះទិវារំលឹកគុណម្តាយនេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០១៦ ។

៥. អក្សរសិល្ប៍ខ្មែរមានចំនួន ១០៣តួររួមមាន ៖

  • ព្យព្ជានៈមាន៣៣តួ
  • ជើងព្យព្ជានៈមាន៣២តួ
  • ស្រះពេញតួមាន១៤តួ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login