Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ភ្លេងខ្មែរមានអ្វីខ្លះ ? ហើយឧបករណ៍មានប៉ុន្មានជំពូក ?

២. តើការប្រព្រឹត្តខុសមេបាមានប៉ុន្មានបែប ? អ្វីខ្លះ ?

៣. ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ប៉ុន្មានប្រការជានិច្ចរាល់ថ្ងៃ ?

ចម្លើយ

១. ភ្លេងខ្មែរមានដូចជា ៖

  • ភ្លេងពិណពាទ្យ
  • ភ្លេងខ្លែរ
  • ភ្លេងគងស្គរ
  • ភ្លេងអារក្ស
  • ភ្លេងឆៃយុំា
  • ភ្លេងក្លងធ្លាក់
  • ភ្លេងស្គរយោល
  • ភ្លេងប៉ីកែង ។

ឧបករណ៍ភ្លេងខ្មែរមាន ៤ជំពូក ៖

  • គ្រឿងដែលមានខ្សែសំរាប់ត្រេះ ឬកូតអោយសូរមានសាដៀវ ទ្រ ចាប៉ី
  • គ្រឿងផ្លុំអោយកើតជាសូរមាន ខ្លុយ ប៉ីពក ស្រឡៃ ប៉ីអ ខ្លុយយីកេ ស័ង្ក
  • គ្រឿងដាសស្បែកសំរាប់វាយ ឬទះឱ្យមានសូរមាន ស្គរដី ទ័ព ថូន ក្លងធ្នាក់ ឆៃយុំា យីកេ សំភោរ
  • គ្រឿងដែលទង្គិចអោយកើតជាសូរមាន រនាត រនាតឯក រនាតដែក គង់វង់ ឈឹង ឆាប រនាតថោង ។

២. ការប្រព្រឹត្តខុសមេបាមាន ៣បែបគឺ ៖

ក. មេបាចាស់ទុំ

បងប្អូនទាំងប្រាំពីរសណ្តានក្នុងការទាស់ទែងខ្វែងគំនិតគ្នាហើយបើមានខុសនឹងមានគ្រួសារមួយណាមានជំងឺឈឺថ្កាត់ក្នុងគ្រួសារមានបញ្ហា ។

ខ. ខុសមេបាក្រមុំ កំលោះ ៖ សំដៅលើការបំពានរបស់ក្រមុះកំលោះក្នុងផ្នែកសីលធម៌ ដូចជាការលួចទាក់ទងគ្នាប្រព្រឹត្តខុសប្រពៃណីដែលឪពុកម្តាយមិនបានដឹង ។

គ. ខុសមេបាផ្កាប់មុខ ឬបិទមុខ ៖ សំដៅលើការ​ប្រព្រឹត្តអំពើក្បត់របស់ស្រ្តី ។

៣. ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ៥​ប្រការជានិច្ចមាន ៖

  • នៅពេលព្រឹក ទ្រង់និមន្តបិណ្ឌបាត្រ
  • នៅពេលរសៀលទ្រង់សម្តែងធម្មទេសនាដល់សាធារណៈជន
  • នៅពេលព្រលប់ទ្រង់ប្រទានឪវាទដល់ភិក្ខុសង្ឃ
  • នៅពេលកណ្តាលអធ្រាត្រ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវទា
  • នៅពេលជិតភ្លឺទ្រង់ប្រមើលទតនូវសត្វលោកដែលមានភព្វ និងឥតភព្វ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login