Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើយុវជនត្រូវស្វែងរកការថែទាំរក្សាជីវិត ឱ្យប្រសើរតាមវិធីរឺលក្ខណៈអ្វីខ្លះ ?

២. តើតំលៃពិតរបស់សិល្បៈ វប្បធម៌ជាតិស្ថិតនៅត្រង់ណា ?

៣. សិល្បៈជាអ្វី ?

៤. ក្នុងនាមជាយុវជនល្អ តើអ្នកត្រូវមានភារកិច្ចនិងអាកប្បកិរិយាបែបណា ចំពោះសិល្បៈវប្បធម៌ជាតិ ?

ចម្លើយ

១. វិធីលក្ខណៈដែលយុវជនត្រូវស្វែងរកការថែទាំរក្សាជីវិតឱ្យល្អប្រសើរ ៖

  • ត្រូវចេះរៀបចំផែនការគ្រួសារ
  • មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានការពិចារិណា ដែលនាំឱ្យទទួល។ផលវិបាកធ្ងន់ធ្ងរ
  • ត្រូវសំរេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងរៀបអាពាហ៍ពិពាហ៍ព្រោះជាជំរើសនៃ ជីវិតសុភមង្គល
  • មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូនដើម្បីធានាសុវត្ថិភាព
  • ជៀសវាងការមានផ្ទៃពោះឆាប់ញឹបញាប់ រីច្រើនដងពេកព្រោះនាំឱ្យគ្រោះថ្នាក់ដល់ជីវិត
  • បំបាត់អំពើហឹង្សាគ្រប់យ៉ាងលើស្រី្ត
  • បំប៉នចំណីអាហារដល់ពេលមានផ្ទៃពោះ និងអំឡុងពេកបំបៅដោះ
  • មិនត្រូវប្រព្រឹត្តអំពើពាលាអាវ៉ាសែ ស្រីស្រា ល្បែងស៊ីសងនិងថ្នាំញៀន
  • មានលំហាត់ប្រាណជាប្រចាំ (កីឡា)
  • រក្សាអនាម័យអោយល្អ ។

២.​ តំលៃរបស់សិល្បៈ វប្បធម៌ជាតិស្ថិតនៅត្រង់ ៖

  • ស្ថិតនៅសោភណ៌ភាព ទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលទេពកោសល្យរបស់សិល្បៈ ទៅលើអតត្ថរស សីលធម៌ កាមាធម៌ ចតិធម៌ឧត្តមគតិ
  • ស្ថិតនៅលើត្រង់បង្ហាញពីអត្តសញ្ញាណជាតិពិតប្រាកដ
  • ស្ថិតនៅត្រង់ចំណង់ចំណូលចិត្ត និងការពារបូជារបស់ជាតិមហាជន ។ ឧ. ប្រាសាទបាយ័នមានមុខមូល តំណាងឱ្យព្រហ្មវិហារធម៌ទាំង ៤ តំណាង ឱ្យគុណធម៌ទូទាំងប្រទេសតំណាងឱ្យឧត្តមគតិ តំណាងឱ្យើគតិធម៌ ហើយប្រជាជនគោរព បូជា ។

៣. សិល្បៈគឺ

  • ជាជំនាញឬជាចំណេះដឹងហត្ថកម្មគ្រប់យ៉ាងដូចជា ឆ្លាក់ គូរការចនាវិចិត្រ ការតុបតែង ចំរៀង តន្រ្តី និងរបាំជាដើម ។
  • ជាអ្វីៗដែលជាស្នាដៃរបស់មហាជនបង្ហាញ ពីអត្តសញ្ញាណជាតិ
  • ជាការងារដោយផ្ទាល់រវាងមនុស្ស និងមនុស្ស មនុស្ស និងធម្មជាតិមនុស្ស និងវាសនាអនាគតប្រទេសជាតិ ។
  • ជាទ្រទ្រង់សញ្ញាណសង្គម
  • ជាភស្តុតាងដែលមនុស្សស្គាល់ពីធម្មជាតិ ស្គាល់ពីសង្គមនិងស្គាល់ពីសតិអារម្មណ៍ ចិត្តរំភើបរបស់មនុស្ស

៤. ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ច និងអាកប្បកិរិយាចំពោះសិល្បៈ វប្បធម៌ជាតិដូចតទៅ ៖

  • ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយតាមគ្រប់រូបភាព
  • ថែរក្សានិងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈ វប្បធម៌ជាតិ
  • រួបរួមគ្នាស្រាវជ្រាវ និងការពារសិល្បៈវប្បធម៌ជាតិ
  • បណ្តុះនូវទឹកចិត្តស្រលាញ់សិល្បៈវប្បធម៌ជាតិ
  • ផ្សព្វផ្សាយឱ្យបានច្រើនតាមគ្រប់រូបភាពទាំងក្នុងប្រទេសនិងក្រៅប្រទេសទៅ លើសិល្បៈវប្បធម៌ជាតិ
  • គ្រប់គ្នាត្រូវតែនិយមឱ្យតំលៃទៅស្នាដៃជាតិរបស់ខ្លួន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login