Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើពាក្យលទ្ធិប្រជាធិបតេយ្យមានន័យដូចម្តេច ?

២. តើវប្បធម៌មានសារៈសំខាន់អ្វីខ្លះ ចំពោះប្រជាជាតិនីមួយៗ ?​

៣. ប្រសិនបើគ្រួសារមួយមានទំនាស់កើតឡើង តើប៉ះពាល់ដល់សមាជិកគ្រួសារយ៉ាងដូចម្តេចខ្លះ ?

៤. តើក្នុងសង្គមប្រជាធិបតេយ្យត្រូវ ប្រកាន់ភ្ជាប់នូវការណ៍គោលអ្វីខ្លះ ?

ចម្លើយ

១. លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រមុខរដ្ឋ ឬរាជរដ្ឋាភិបាលជាភ្នាក់ងាររបស់ប្រជាពលរដ្ឋ ឬជាអ្នកបម្រើប្រជាពលរដ្ឋមានន័យថា៖ លទ្ធិប្រជាកធិបតេយ្យគឺជារដ្ឋាភិបាលយកប្រជាជនជាធំ ។

លទ្ធិប្រជាធិបតេយ្យ  គឺជា រដ្ឋាភិបាលដែលកើតឡើងពីប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋ ។ អំណាចកំពូលនៅ ក្នុងរដ្ឋាភិបាលត្រូវស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋហើយត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋផ្ទាល់ឬដោយអ្នកតំណាងប្រជាពលរដ្ឋដេលជ្រើសររើសឡើងដោយប្រជាពលរដ្ឋខ្លួនឯងតាមរយៈនៃការបោះឆ្នោតដោយសេរី ។

២. វប្បធម៌មានសារៈសំខាន់ចំពោះប្រជាជាតិនីមួយៗ ដូជជា៖​

  • មនុស្សបានរៀននិងការប្រើប្រាស់វប្បធម៌ ដើម្បីឲ្យជីវីតរបស់គេកាន់តែមានភាពល្អប្រសើរដោយការយកបច្ចេកទេសវិទ្យាជាមធ្យោបាយ
  • វប្បធម៌គ្រប់គ្រងភាពខ្លាំងរបស់មនុស្ស ទៅលើធម្មជាតិត្រង់ថាមនុស្សបានប្រើប្រាស់វា
  • តាមរយៈវប្បធម៌ធ្វើឲ្យមនុស្សមានការអភិវឌ្ឍន៍
  • វប្បធម៌ជួយឲ្យមនុស្សស្គាល់ខ្លួនឯងច្បាស់ជាលថានរណា
  • ការស្គាល់ច្បាស់ពីវប្បធម៌របស់ធ្វើឲ្យគេអាចការពារខ្លួនគេពីការហូរចូលវប្បធម៌បរទេស... ។

៣. ប្រសិនបើគ្រួសារមួយមានទំនាក់ទំនងកើតឡើង់ធ្វើឲ្យប៉ះពាល់ដល់សមាជិកគ្រួសារដូចជា៖

  • សមាជិកក្នុងគ្រួសារបាត់បង់កិត្តិយស
  • ចំណាយធនធានរបស់គ្រួសារក្នុងការព្យាបាលរបួស ឬទិញសម្ភារៈបន្ទាន់មានអំពើហិង្សា
  • កូនរបស់ពួកគេបាត់បង់ អនាគតតាមរយៈការឈប់រៀនរបស់ពួកគេ
  • ធ្វើឲ្យកូនរបស់ពួកគេបាត់បង់នូវភាពកក់ក្តៅដែលទទួលបានពីឪពុកម្តាយ ឮ
  • ធ្វើឲ្យសមាជិកគ្រួសារ សម្លងនូវរូបភាពហិង្សាក្នុងគ្រួសារ
  • ធ្វើឲ្យក្នុងគ្រួសារបាត់បង់សាមគ្គីភាព... ។

៤. ក្នុងសង្គមប្រជាធិបតេយ្យត្រូវប្រកាន់ភ្ជាប់នូវ គោលការណ៍ដូចជា៖

  • ការរួមចំណែកពីប្រជាពលរដ្ឋៈ ប្រជាពលរដ្ឋមិនត្រឹមតែមានសិទ្ធិតេ ថែមទាំងមានកាតព្វកិច្ចទៀតផងដែរ ។ ការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងវិស័យនយោ​បាយ សេដ្ឋកិច្ច សង្គមវប្បធម៌រួមមានការបោះឆ្នោត ការឈរឈ្មោះឲ្យគេបោះឆ្នោតការចូលរួមប្រជុំបញ្ចេញមតិ ការបង់ពន្ធដា​ ការកប្រព្រឹត្តតាមច្បាប់និងការឃ្លាំមើលការប្រព្រឹត្ត របស់រាជរដ្ឋាភិបាលគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដើម្បីជួយកែលំអលទ្ធិប្រជាធិបតេយ្យ ។​
  • ការស្មើភាពគ្នាក្នុងសង្គមប្រជាធិបតេយ្យគោលការណ៍ស្មើគ្នាមានន័យថាមនុស្សគ្រប់រូបមានតម្លៃ និងលទ្ធភាពដូចគ្នាដោយគ្មានការរើសអើង ។
  • មានការអនុគ្រោះចំពោះគ្នាៈ នៅក្នុងសង្គមប្រជាធិបតេយ្យគឺជាសង្គមប្រកបដោយសេចក្តីអនុគ្រោះនេះមានន័យថាក្នុង បើដែលបក្សណាឈ្នះមានសិទ្ធិគ្រប់គ្រងអំណាចពួក គេត្រុវអនុគ្រោះនិងទទួលស្គាល់សិទ្ធិគ្រប់បែបយ៉ាង របស់មនុស្សភាគតិចឬបក្សដែលចាញ់ត្រូវអនុគ្រោះនិងអនុញាតិឲ្យបក្សណាដែលចាញ់នោះប្រើសិទ្ធិបញ្ចេញមតិ ជំទាស់ ។ រីឯនៅក្នុងសង្គមវិញមនុស្សម្នាក់ៗក៏ត្រូវចេះអត់អោនោឲ្យគ្នាទៅវិញទៅមកផងដែរ ។
  • មានការទទួលខុសត្រូវនៅៈ ក្នុងសង្គមប្រជាធិបតេយ្យមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវមានការទទួលខុសត្រូវចំពោះរាស្រ្ត ពួកគេត្រូវកបំពេញភារកិច្ចតាមឆន្ទៈប្រជារាស្រ្តនិងដើម្បីផលប្រយោជន៍ប្រជារាស្រ្តផងដែរ
  • តម្លាភាពៈ អ្វីៗ ដែលរដ្ឋាភិបាលធ្វើត្រូវតែឲ្យប្រជារាស្រ្តដឹងលឺ ។ នេះមានន័យថា ត្រូវអនុញ្ញតិឲ្យអ្នកការសែត និងប្រជារាស្រ្តសាកសួរព័ត៌មានអំពីកិច្ចការរបស់រដ្ឋាភិបាល ។
  • មានការបោះឆ្នោតសេរី​និងយុត្តិធម៌តាមការកំណត់ៈ រដ្ឋាភិបាលដែលកើតក្នុងសង្គមប្រជាធិបតេយ្យត្រូវមានការកំណត់អាណត្តិ និងរាល់ការផ្លាស់ប្តូរត្រូវតាមឆន្ទៈ របស់ពលរដ្ឋដោយយកការបោះឆ្នោតសេរីនិងយុត្តិធម៌ ។ ការគំរាមកំហែងការបំភិតបំភ័យព្រមទាំងអំពើពុករលួយដែលកើតមុននិងពេលបោះឆ្នោតគឺផ្ទុយនិងគោលការណ៍ប្រជាធិបតេយ្យ ។
  • មានការយល់ព្រមតាមលទ្ធផលនៃ ការបោះឆ្នោតតែងមានអ្នកឈ្នះនិងអ្នកចាញ់ហើយអ្នបដិសេធន៍លទ្ធផលការបោះឆ្នោតនេះ បណ្តាលឲ្យកើតរដ្ឋាភិបាល១ដោយគ្មានប្រសិទ្ធិភាព ។ ទង្វើនេះផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ ។
  • មានសេរីភាពវិស័យសេដ្ឋកិច្ចៈ ប្រជាពលរដ្ឋអាចធ្វើម្ចាស់កម្មសិទ្ធិលើទ្រព្យ សម្បត្តិនិងលើជំនួញផ្សេងៗ ។ រដ្ឋាភិបាលមានកាតព្វកិច្ចត្រុវបង្កលក្ខណៈឲ្យមានសេដ្ឋកិច្ចទីផ្សារសេរី ហើយមិនត្រូវក្តោមលើសេដ្ឋកិច្ចទំាងស្រុងឡើយ ។ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវពង្រីកតួនាទីគ្រប់គ្រង ក្នុងកាលៈទេសៈណាដែលអនាធិតេយ្យលើវិស័យសេដ្ឋកិច្ច ។
  • មានយន្តការទប់ស្កាត់ ការប្រើអំណាចដោយរំលោភបំពានមន្រ្តីរាជការមិនអនុញ្ញតិឲ្យប្រើអំណាចខុសច្បាប់ឡើយ ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលត្រវមានយន្តការ ដើម្បីទប់ស្កាត់ការប្រើអំណាចខុសច្បាប់ដោយបង្កើតឲ្យមានការត្រួតពិនិត្យគ្នាទៅវិញទៅមករវាងស្ថាប័នមួយទៅស្ថាប័នមួយទៀត ហើយត្រូវមានតុលាការឯករាជ្យដើម្បីកាត់ទោសមន្រ្តីណាដែលប្រព្រឹត្តខុសច្បាប់ ។
  • មានកម្រងសិទ្ធិនិងសេរីភាព នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញៈដើម្បីបង្ការកុំឲ្យមន្រ្តី មួយចំនួនមានការប្រើអំណាចរំលោភបំពាន លើប្រជាពលរដ្ឋអង្គតុលាការត្រូវអនុវត្តន៍តាមច្បាប់រដ្ឋធម្មនុញ្ញដោយឥតល្អៀងជាពិសេសគឺការប្រើអំណាច និងការទទទួលខុសត្រូវ​ ។
  • មានសិទ្ធិមនុស្សឯទៀតរបប ប្រជាធិតេយ្យតែងតែខិតខំលើកតំកើងដល់ការគោរពនិងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ។ ខ្លឹមសារ សិទ្ធិមនុស្សបានឆ្លុះបញ្ចាំងដល់ការគោរពជីវីត និងសេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានសេរីក្នុងការនិយាយស្តីនិងបញ្ចេញមតិ ការប្រជុំ ការអប់រំ ... ។
  • មានប្រព័ន្ធពហុបក្សការមានពហុបក្សអនុញ្ញតិឲ្យប្រជាពលរដ្ឋដេលជាម្ចាស់ឆ្នោតអាចប្រើសិទ្ធិជ្រើសរើសលគណបក្សដែលខ្លួនពេញចិត្តហើយក៏បានអនុញ្ញតិជំទាស់នៅក្នុងរដ្ឋសភាដើម្បីរក្សាតុល្យភាព ក្នុងការគ្ប់គ្រងប្រទេស ។ តាមប្រវត្តិសាស្រ្តប្រទេសណាដែលមានបក្សតែមួយនិងគ្មានបក្សជំទាស់នាំឲ្យប្រទេសនោះតែងតែជូបនូវអំណាចផ្តាច់ការ ។
  • មានការគ្រប់គ្រងដោយច្បាប់ ច្បាប់មានសិទ្ធិលើអ្វីៗទាំងអស់នៅក្នុងប្រទេស ។ មនុស្សត្រូវតែ ប្រតិបត្តិតាមច្បាប់ជានិច្ចកុំឲ្យល្អៀង ប្រជាធិបតេយ្យទាមទារឲ្យច្បាប់ការពារមនុស្សស្មើៗគ្នានិងដាក់ទណ្ឌកម្មទៅតាមទោសនីមួយៗ ។
  • មានអព្យាក្រឹត្យរាជរដ្ឋាភិបាល ឬអ្នកដឹកនាំប្រទេសជាតិត្រូវប្រកាន់នូវនយោបាយ អព្យាក្រឹត្យមិនកាន់ជើងទៅខាងណាមួយឡើយគឺមិនលំអៀងទោះតែមានការសូកប៉ាន់យ៉ាងណាក៏ដោយ ។ មន្រ្តីរាជការត្រូវប្រកាន់គោលជំហរអព្យាក្រឹត្យ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login