Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអាស៊ានមានពាក្យពេញជាខេមរភាសាថាយ៉ាងដូចម្តេច ?

២. តើអាស៊ានមានសមាជិកប៉ុន្មានប្រទេស ? ចូររៀបរាប់ ។

៣. តើកិច្ចប្រជុំអាស៊ីបូព៌ាលើកទី៣ បានប្រព្រឹត្តទៅនៅថ្ងៃទីខែឆ្នាំណា ? នៅប្រទេសណា ? ទីក្រុងណា ? មានថ្នាក់ដឹកនាំប៉ុន្មានប្រទេសចូលរួម ? ចូររៀបរាប់ ។ បានផ្លាស់ប្តូរទស្សនៈគ្នាលើអ្វីខ្លះ ។

៤.​ តើទង់អាស៊ានមានពណ៌អ្វីខ្លះ ? តំណាងឱ្យអ្វីដែរ ?

៥. តើអ្វីទៅហៅថាវេទិកាតំបន់អាស៊ាន (ARF) ?

ចម្លើយ

១. អាស៊ាន មានពាក្យពេញជាខេមរភាសាថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។

២. អាស៊ានមានសមាជិក១០ប្រទេស ។ សមាជិកអាស៊ានទាំងអស់រួមមាន ៖

  • ប្រទេសព្រុយណេដារូសាឡាម
  • ព្រះរាជាណាចក្រកម្ពុជា
  • សាធារណរដ្ឋឥណ្ឌូណេស៊ី
  • ប្រទេសមីយ៉ាន់ម៉ា
  • សាធារណរដ្ឋហ្វីលីពីន
  • សហព័ន្ធម៉ាឡេស៊ី
  • ប្រទេសឡាវ
  • ព្រះរាជាណាចក្រថៃ
  • សាធារណរដ្ឋសិង្ហបុរី
  • ប្រទេសវៀតណាម ។

៣. កិច្ចប្រជុំអាស៊ីបូព៌ាលើកទី៣ បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៨ ។ នៅប្រទេសសិង្ហបុរី ។ មានថ្នាក់ដឹកនាំចូលរួម ១៦ប្រទេសរួមមាន ៖

  • ប្រទេសឥណ្ឌូណេស៊ី
  • ប្រទេសហ្វីលីពីន
  • ប្រទេសកម្ពុជា
  • ប្រទេសថៃ
  • ប្រទេសឡាវ
  • ប្រទេសវៀតណាម
  • ប្រទេសព្រុយណេដារ៉ូសាឡាម
  • ប្រទេសមីយ៉ាន់ម៉ា
  • ប្រទេសម៉ាឡេស៊ី
  • ប្រទេសអូស្រ្តាលី
  • ប្រទេសចិន
  • ប្រទេសឥណ្ឌា
  • ប្រទេសជប៉ុន
  • ប្រទេសកូរ៉េខាងត្បូង
  • ប្រទេសណូវ៉េលហ្សេឡង់ ។ បានផ្លាស់ប្តូរទស្សនៈគ្មាស្តីពី បញ្ហាក្នុងតំបន់និងអន្តរជាតិដូចការលូតលាស់វិស័យសហប្រតិបត្តិការ នៅក្នុងគម្រោងអាស៊ាន ។

៤. ទង់អាស៊ានមានពណ៌ដូចខាងក្រោម ៖

  • ពណ៌ខៀវ ៖ តំណាងឱ្យសន្តិភាព និងស្ថេរភាព
  • ពណ៌ក្រហម ៖ តំណាងឱ្យសេចក្តីក្លាហាន និងស្វាហាប់
  • ពណ៌ស ៖ តំណាងឱ្យភាពបរិសុទ្ធ និងស្មោះត្រង់
  • ពណ៌លឿង ៖ តំណាងឱ្យភាពសម្បូររុងរឿង
  • ដើមស្រូវទាំង១០តំណាងឱ្យសុបិនរបស់បិតា បង្កើតអាស៊ាន ដែលចង់ប្រមូលផ្តុំ ប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ឱ្យក្លាយទៅជាសមាគមមួយដែលមានសាមគ្គីភាព
  • ពណ៌ទាំងអស់របស់ទង់អាស៊ាន តំណាងឱ្យពណ៌នៃទង់ជាតិរបស់ប្រទេសជាសមាជិកទាំងអស់
  • ទង់អាស៊ាន តំណាងឱ្យសមាគមអាស៊ានមួយដែលមានស្ថេរភាពនិងសន្តិភាព ។

៥. វេទិកាតំបន់អាស៊ាន (ARF)គឺជាវេទិកាមួយសម្រាប់ការសន្ទនានិងពិគ្រោះយោបល់ពហុភាគី ស្តីពីបញ្ហាសន្តិសុខនិងនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានគោលដៅកសាងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login