Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 21:38
  • សិទ្ធិរស់រានមានជីវិត៖ សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និងវេជ្ជសាស្ត្រក្នុងកម្រិតខ្ពស់។
  • សិទ្ធិអភិវឍ្ឍន៍៖ សិទ្ធិទាំងនេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម។ សិទ្ធិនេះរួមមានការអប់រំគ្រប់ប្រភេទនិងសិទ្ធិទទួលបានជីវភាពរស់នៅគ្រប់គ្រាន់សំរាប់ការលូតលាស់របស់កុមារផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៍ និងសង្គម។
  • សិទ្ធិទទួលបាននូវការការពារ៖ សិទ្ធិនេះចង់សំដៅយ៉ាងទូលំទូលាយដល់សិទ្ធិដែលត្រូវបានទទួលការពារ រួចផុតពីអំពើនិងការប្រព្រឹត្តផ្សេងៗដែលបង្ករអន្តរាយដល់កុមារ។ សិទ្ធិនេះរួមមានការការពារពីការរើសអើងការរំលោភបំពានការទុកចោលមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ្ច ការការពារកុមារដែលគ្មានគ្រួសារ និងការការពាកុមារដែលជាជនភៀសខ្លួន។
  • សិទ្ធិចូលរួម៖ សិទ្ធិនេះគ្រប់ដណ្តប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លួន ក្នុងគ្រប់បញ្ហា និងត្រូវបានគេទទួលស្តាប់ក្នុងគ្រប់សេចក្តីសម្រេចដែលប៉ះពាល់ ដល់អាយុជីវិតរបស់កុមារ។ នៅពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឪកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមសកម្មភាពសង្គមដើម្បីជាការររៀបចំសម្រាប់ជីវិតពេញវ័យ។

Answer 2


user icon
Narith82
2020-02-27 08:34

សិទ្ធិសំខាន់ៗរបស់កុមារមានបួនគឺ៖

-សិទ្ធិក្នុងការរស់រានមានជីវិត៖

            +សិទ្ធិមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ

            +សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និង​មានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស។

+មិនប្រហារជិវិត មិនត្រូវបោះបង់ចោល និងត្រូវចិញ្ចឹមបីបាច់ថែរក្សា

-សិទ្ធិក្នុងការអភិវឌ្ឍ៖

            +សិទ្ធិទទួលបានការអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុងថ្នាក់អប់រំមូលដ្ឋាន សិទ្ធិលេង​កម្សាន្ត សិទ្ធិជាសមាជិកក្នុងសហគមន៍។

+ទទួលការអប់រំគ្រប់ប្រភេទមានអប់រំផ្លូវកាយ អប់រំបញ្ញា និងអប់រំស្មារតី។

-សិទ្ធិទទួលបានការការពារ៖

            +សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្មផ្លូវភេទ ឬការរំលោភបំពានរាងកាយ និងស្មារតី ការ​កេងប្រវ័ញ្ចពលកម្ម ការជួយដូរ និងសិទ្ធិទទួលបានការការពារពីផលវិបាកនៃសង្គ្រាម។

-សិទ្ធិក្នុងការចូលរួម៖

                        +សិទ្ធិក្នុងការចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្រប និងសិទ្ធិចូលរួមសកម្មភាពសង្គម។

សិទ្ធិទាំងនេះត្រូវផ្សារភ្ជាប់នឹងករណីយកិច្ចជានិច្ច។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login