Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដូចបានជម្រាបរួចមកហើយថា កឋិនមានតែនៅក្នុងព្រះពុទ្ធសាសនាទេ នៅក្នុងសាសនាព្រះសមណគោតម ព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចនេះក្នុងរវាងមជ្ឈឹម ពោធិកាល ប្រារព្ធចំពោះភទ្ទវគិ្គយភិក្ខុ ទាំង៣០ អង្គ (កន្លែងខ្លះ ថាភិក្ខុទាំង៣០អង្គនេះជាបងប្អូនព្រះបាទបសេនទិ កោសលរាជ ដែលមានដំណើររឿងដូចខាងក្រោមនេះ ៖

កាលនោះភទ្ទកិក្ខុទាំង៣០អង្គ បានសម្មាធិធ្វើធម៌នៅក្នុងព្រៃ ។ នៅពេលថ្ងៃចូលវស្សាលោកមានបំណងទៅវន្ទាលា ព្រះជាម្ចាស់ដើម្បីទៅចាំវស្សានៅកន្លែងណាមួយ ។

នេះគឺជាទំនៀមកិច្ចវត្ថុ របស់សហធម្មិកៈ នៅព្រះពុទ្ធសាសនាមានរហូតដល់សព្វថ្ងៃនេះ ភិក្ខុសាមណេរទាំងឡាយ គួរធ្វើកិច្ចវត្តដ៏ប្រពៃណី ទោះបីភិក្ខុសាមណេរនៅក្នុងវត្តដើមក្តី ឬចេញទៅសិក្សាអាស្រ័យរៀនសូត្រនៅវត្តដទៃក្តី គឺសុទ្ធតែមិនទាន់ជា និស្ស័យមុត្តកៈ (ចាកនិស្ស័យ)នៅឡើយ ។ ចំពោះសាលារ់ៀន សម្រាប់បុព្វជិតក៏អនុញ្ញាតសម្រាកមួយអាទិត្យមុនថ្ងៃចូលវស្សាដែរ ដើម្បីភិក្ខុសាមណេរទាំងឡាយ និមន្តទៅធ្វើកិច្ចវត្ត ចំពោះគ្រូឧបជ្ឈាយាចារ្យ របស់ខ្លួនវន្ទាលាទៅចាំវស្សាឯវត្ត ដែលត្រូវនៅរៀនសូត្រ ។

ប៉ុន្តែភិក្ខុភទ្ទិយភិក្ខុទាំង៣០ អង្គដោយដំណើរថ្មីជើងផ្លូវ ឆ្ងាយនិមន្តមិនទាន់ដល់អាវាស ដែលព្រះដ៏មានព្រះភាគទ្រង់ គង់នៅផង ពេលចូលវស្សាក៏មកដល់ក៏ព្រមព្រៀងគ្នាចាំវស្សាក្នុងដែន បាថេយ្យៈ នាក្រុងសាកេតត្រង់កណ្តាលផ្លូវតែម្តងទៅ ។

លុះដល់ថ្ងៃចេញវស្សា ហើយក៏និមន្តទៅថ្វាយបង្គុំគាល់ ព្រះសម្មាសម្ពុទ្ធ ដែលគង់ចាំព្រះវស្សានៅវត្ត ជេតពន នាក្រុង សាវត្ថី ចំកាលវេលាចុងរដូវវស្សា ជាសម័យភ្លៀងធ្លាក់ជោគជាំ ជានិច្ច ពព្រិចរាល់ថ្ងៃ ធ្វើឱ្យភិក្ខុទាំង៣០អង្គ ទទឹងជោកទាំង ស្បង់ចីវរសង្ឃដី ជួបការលំបាកមកតាមផ្លូវរហូតលុះដល់ហើយចូលគាល់បង្គំព្រះដ៏មានព្រះភាគទាំងទទឹងជោគ ។

ព្រះដ៏មានព្រះភាគទ្រង់ទទួល ធម្មបដិសណ្ឋារៈសួរនាំរាក់ទាក់ សុខទុក្ខ អំពីការរស់នៅក្នុងវស្សា៣ខែ អាភោជន និងការព្រមព្រៀងគ្នាយ៉ាងណាៗ ។ ក្រោយពីសួរនាំរួច ព្រះពុទ្ធជាម្ចាស់ទ្រង់ព្រះតម្រិះថាប្រសិនបើតថាគតអនុញ្ញាតកឋិន ត្ថារកិច្ចដល់ភិក្ខុសង្ឃពីមុនរួចហើយ សមលោកទាំងនេះមិនជួបការលំបាកយ៉ាងហ្នឹងទេ ។ ហើយកឋិននេះព្រះពុទ្ធពីអតីតក៏បានអនុញ្ញាតដល់សាវ័កដូចគ្នាដែរ។

ដំណើរនេះទើបព្រះពុទ្ធជាម្ចាស់ ប្រជុំភិក្ខុសង្ឃទាំងឡាយ ហើយទ្រង់អនុញ្ញាតកឋិនត្ថារកិច្ចនេះថា អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ ។ ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយ ទទួលក្រាលកឋិនបានម្នាលភិក្ខុទាំងឡាយ អានិសង្ឃ៥ប្រការ នឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលបានក្រាលដែលបានអនុមោទនា កឋិនរួចហើយ ។

ដូច្នេះកឋិនត្ថារកិច្ចនេះ គឺព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាត ដល់សង្ឃសាវ័កចាប់តាំងពីពេលនោះមក (មាននៅក្នុងវិន័យ បិដកមហាវគ្គ៨ត្រង់កឋិនក្ខន្ធកៈ លោកសម្តែងយ៉ាងពិស្តារ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login