Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-21 09:34

ការពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យ ទៅទីស្តីការគណៈរដ្ឋមន្រ្តីគឺត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាលដាក់ឆ្លងក្រុមប្រឹក្សារអ្នកច្បាប់ ក្រុមប្រឹក្សារសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឆ្លងសម័យប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យលើខ្លឹមសារ ទម្រង់ និងភាពស្របច្បាប់ នៃព្រះរាជក្រឹត្យ ។ ចំពោះសេចក្តីព្រាងព្រះរាជក្រឹត្យ ដែលពាក់ព័ន្ធនឹងការតែងតាំង ការតំឡើងឋានៈមន្ត្រីរាជការជាន់ខ្ពស់ ឬនាយនគរបាលជាន់ខ្ពស់ នាយទាហានជាន់ខ្ពស់ គេពុំចាំបាច់យកសេចក្តីព្រាងព្រះរាជក្រឹត្យ ទៅដាក់ឆ្លងក្រុមប្រឹក្សារអ្នកច្បាប់ ឬឆ្លងសម័យប្រជុំអន្តរក្រសួង ឬឆ្លងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីទេ ព្រោះការងារនេះ​ គេធ្វើជាសំងាត់មិនឲ្យខ្ចះខ្ចាយទៅក្រៅ ឬឲ្យសាមីខ្លួនដឹងទេ ។ សេចក្តីព្រាងព្រះរាជក្រឹត្យ ដែលត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាលពិនិត្យឃើញថា បានកែសម្រួលត្រឹមត្រូវសព្វគ្រប់ទាំងខ្លឹមសារ ទាំងទម្រង់ និងភាពស្របច្បាប់រួចហើយ សេចក្តីព្រាងនេះ ត្រូវបញ្ជូនមកក្រសួងសាមី ដើម្បីរដ្ឋមន្រ្តីចុះហត្ថលេខាអម រួចបញ្ជូនត្រឡប់ទៅអគ្គលេខាធិការរាជរដ្ឋាភិបាល ដើម្បីដាក់ជូនសម្តេចនាយករដ្ឋមន្រ្តីហត្ថលេខាអមដែរ ។ បន្ទាប់មកទៀត​ ព្រះរាជក្រឹត្យត្រូវដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login