Ask
Websites Login

សំនួរ

១. តើច្បាប់ចរាចរណ៍ត្រូវបានអនុម័តនៅថ្ងៃខែឆ្នាំណា ? នាសម័យប្រជុំរដ្ឋសភាលើកទីប៉ុន្មាន ? និតិកាលទីប៉ុន្មាន ?ត្រូវបានអង្គព្រះមហាក្សត្រ ឡាយព្រះហស្តលេខាចូលជាធរមាន នៅថ្ងៃខែឆ្នាំណា ?

២. តើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានប៉ុន្មានចំពូក ? ប៉ុន្មានមាត្រា ? ចូររៀបរាប់ ។

៣.  តើការបើកបរនៅប្រទេសកម្ពុជា ត្រូវប្រព្រឹត្តទៅនៅខាង ?

៤.ចូរឲ្យនិយមន័យ តាមច្បាប់ចរាចរណ៍នូវពាក្យ «ផ្លូវថ្នល់ ផ្លូវប្រសព្វ ផ្លូវរង្វង់មូល ផ្លូវសាធារណៈ ផ្លូវឯកជន ផ្លូវលំ » ។

៥. ចូរឲ្យនិយមន័យ «  ឈប់ ចត អ្នកបើកបរ យានជំនិះ យានយន្ត យានយន្តុប្បករណ៍ ទ្រូងផ្លូវ ជាយផ្លូវ ចិញ្ចើមផ្លូវ គន្លងផ្លូវ ទីប្រជុំជន អ្នកប្រើប្រាស់ផ្លូវ » ។

៦. ចូរឲ្យនិយមន័យនៃពាក្យថា « ទម្ងន់ទទេររបស់យាន ទម្ងន់កអតិបរមារបស់យាន ទម្ងន់សរុបអតិបរមារបស់យាន ទម្ងន់សរុប អនុញ្ញតអតិបបរមារបស់យាន ទម្ងន់សរុបជាក់ស្តែងរបស់យានរ៉ឺប៉ក សីមីរ៉ឺម៉ក »  ។

៧. តើសញ្ញាចរាចរណ៍មានប៉ុន្មាន ?អ្វីខ្លះ ?

៨. តើសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានអត្ថន័យដូចម្តេច ?

៩. តើលំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់កយ៉ាងដូចម្តេច ?

ចម្លើយ

១. ច្បាប់ចរាចរណ៍ត្រូវបានរដ្ឋសភាអនុម័តតនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៦ ។ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៣ ។ ត្រូវបានអង្គព្រះមហាក្សត្រ ឡាយព្រះលេខាចូលជាធរមាននៅថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ ។

២. ច្បាបស្តីពីចរាចរណ៍ផ្លូវគោករួមមាន៖

ក. ១២ចំពូក      

ខ. ៩៥មាត្រា ។

ចំពូកទី១៖ បទប្បញ្ញាត្តិទូទៅ

• មាត្រា១៖ វិសាលភាព

•  មាត្រា២៖ គោលបំណង

• មាត្រាស៣៖ ការគោរពបទបញ្ញត្តិច្បាប់ ចរាចរណ៍

• មាត្រា៤៖ ការប្រកាន់ស្តាំ

•មាត្រា៥៖ ការកំណត់ និយមន័យនៃពាក្យដែលប្រើក្នុងច្បាប់ចរាចរណ៍

ចំពូកទី២៖ សញ្ញាចរាចរណ៍

• មាត្រា៦៖ សញ្ញាចរាចរណ៍

•  មាត្រា៧៖ សញ្ញាបញ្ជាររបស់ភ្នាក់ងារចរាចរណ៍

•   មាត្រា៨៖ លំដាប់អាទិភាព នៃសញ្ញាចរាចរណ៍

ជំពូកទី៣៖ អ្នកបើកបរយានជំនិះ

• មាត្រាទី៩៖ លក្ខខណ្ឌនៃអ្នកបើកបរ យានយន្ត

•   មាត្រាទី១០៖ ការប្រើប្រាស់ទ្រូងផ្លូវ

• មាត្រាទី១១៖ ការប្រើប្រាស់គន្លងផ្លូវ

• មាត្រាទី១២៖ ការឈប់នៅពេលភ្លើងក្រហម

• មាត្រាទី១៣៖ ការបើកបរ ត្រូវផ្លូវរង្វង់មូល ផ្លូវមានខឿនឬមានរូបសំណាកនៅលើទ្រូងផ្លូវ

• មាត្រាទី១៤៖ ការបើកបរទន្ទឹមគ្នានិងបើកបរកាត់ក្បួនដង្ហែរផ្សេងៗ

• មាត្រាទី១៥៖ ការសណ្តោងយានជំនិះ

•មាត្រាទី១៦៖ កន្លែងរថយន្តក្រុងឈប់

•  មាត្រាទី១៧៖ ល្បឿនបើកបរសម្រាប់យានជំនិះ

• មាត្រាទី១៨៖  ការបន្ថយល្បឿនយានជំនិះ

• មាត្រាទី១៩៖ ការរក្សាទុក ចន្លោះសុវត្ថិភាព

•   មាត្រាទី២០៖ ការជែង

•  មាត្រាទី២១៖ ការជៀស

•   មាត្រាទី២២៖ ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ

• មាត្រាទី២៣៖ ការឆ្លងកាត់ផ្លូវររថភ្លើង

• មាត្រាទី២៤៖ ការឈប់ និងការចតនៅលើផ្លូវថ្នល់

  • មាត្រាទី២៥៖ ការបើកទ្វារយានជំនិះ

•   មាត្រាទី២៦៖ ការប្តូរទិសនៃយានជំនិះ

•  មាត្រាទី២៧៖ ករណីមានថ្មើជើងឆ្លងកាត់

ជំពូកទី៤៖ ការប្រើភ្លើង និងសូរស័ព្ទយានជំនិះ

•មាត្រាទី២៨៖ ការប្រើប្រាស់ ភ្លើងសញ្ញាយានជំនិះ

•  មាត្រាទី២៩៖ ការប្រើប្រាស់សួរស័ព្ទយានជំនិះ

•មាត្រាទី៣០៖ ការប្រើប្រាស់ភ្លើងសញ្ញានិងសញ្ញាសូរស័ព្ទយានជំនិះពិសេស

•  មាត្រាទី៣១៖ ការហាមបំពាក់ភ្លើងបំភ្លឺឬភ្លើងលម្អោផ្សេងៗ

ជំពូកទី៥៖ ថ្មើរជើង និងអ្នកជិះឬអ្នកដឹកសត្វ

•មាត្រាទី៣២៖ ថ្មើរជើង និងអ្នកអូសឬអ្នករុញរទេះដៃ

• មាត្រាទី៣៣៖ ក្បួនដង្ហែរផ្សេងៗ

• មាត្រាទី៣៤៖ អ្នកជិះឬអ្នកដឹកសត្វ

ជំពូកទី៦៖ ករណីមានគ្រោះថ្នាក់ចរាចរណ៍

•មាត្រាទី៣៥៖ សមត្ថកិច្ច របស់នគរបាលចរាចរណ៍

• មាត្រាទី៣៦៖ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍

• មាត្រាទី៣៧៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតតែសម្ភារៈ

• មាត្រាទី៣៨៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួស ឬបាត់បង់ជីវិត

• មាត្រាទី៣៩៖ គ្រោះថ្នា្កក់ចរាចរណ៍ ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសកកម្មទូត

ជំពូកទី៧៖ ការគ្រប់គ្រងយាន និងការដឹកជញ្ជូន

  • មាត្រាទី៤០៖ ប្រភេទប័ណ្ណបើកបរយានយន្ត

•មាត្រា៤១៖ លក្ខខណ្ឌប័ណ្ណបើកបរ

•មាត្រា៤២៖ សុពលភាពនៃប័ណ្ណបើកបរ

•មាត្រា៤៣៖ ពិន្ទុនៃប័ណ្ណបើកបរ

• មាត្រា៤៤៖ ករណី ដែលពាក់ព័ន្ធនិងប័ណ្ណពិន្ទុ

• មាត្រា៤៥៖ ប័ណ្ណបើកបរ សម្រាប់ជនបរទេស

•  មាត្រា៤៦៖ ការគ្រប់គ្រងសាលាបង្រៀនបើកបរយានយន្ត

• មាត្រា៤៧៖ ការផ្តល់ស្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត

• មាត្រា៤៨៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

• មាត្រា៤៩៖ ការគ្រប់គ្រងយានដ្ឋានជួសជុសនិងកែច្នៃតម្លើងយានយន្ត

•មាត្រា៥០៖ ការធ្វើអាជីវកម្មដឹកជញ្ជូន

•មាត្រា៥១៖ សុពលភាព នៃលិខិតអនុញ្ញត្តិធ្វើអាជីវកម្មដឹកជញ្ជូន

•មាត្រាមក៥២៖ សំណុំលិខិតសម្រាប់ធ្វើអាជីវកម្មដឹកជញ្ជូន

• មាត្រា៥៣៖ ការរៀបចំ ផ្ទុកទំនិញនិងមនុស្ស

•   មាត្រា៥៤៖ ការកម្រិតទម្ងន់ និងទំហំយានដឹកជញ្ជូនទំនិញ

•  មាត្រា៥៥៖ ប្រាក់ថ្លៃសេវា និងប្រាក់ពិន័យ

ជំពូកទី៨៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

•មាត្រា៥៦៖ សមាសភាពនិងតួនាទីភារកិច្ចនៃគ.ស.ច.គ

•    មាត្រា៥៧៖ ថវិការដោយឡែក របស់គ.ស.ច.គ

ជំពូកទី៩៖ សមត្ថកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក

•មាត្រា៥៨៖ មន្រ្តីអនុវត្តច្បាប់ចរាចរណ៍

• មាត្រា៥៩៖ សិទ្ធិប្តឹងតវ៉ារបស់ជនប្រព្រឹត្តបទល្មើស

•មាត្រា៦០៖ ការឃាត់យានជំនិះ ដើម្បីត្រួតពិនិត្យ

• មាត្រា៦១៖ ការដកព្យួរទុកប័ណ្ណបើកបរ និងយានជំនិះ

• មាត្រា៦២៖ ការឃាត់ខ្លួន អ្នកបើកបរនិងយានជំនិះ

•  មាត្រា៦៣៖ ការបញ្ចូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការ

•  មាត្រា៦៤៖ ការផ្តន្ទាទោស ពិន័យអន្តរការរណ៍

• មាត្រា៦៥៖ ការទុកជាមោឃៈឬព្យួរទុកប័ណ្ណបើកបរ

• មាត្រា៦៦៖ ករណីឃាត់យានជំនិះ ដើម្បីធ្វើការផាកពិន័យ

•  មាត្រា៦៧៖ ករណីឃាត់យានជំនិះ និងរៀបចំសំណុំរឿងបញ្ចូនទៅតុលាការ

•  មាត្រា៦៨៖ សមត្ថកិច្ច រៀបចំបែបបទកត់ត្រាអង្កេតនិងពិន័យបទល្មើសចរាចរណ៍

ជំពូកទី១០៖ ទោសប្បញ្ញត្តិ

• មាត្រាទី៦៩៖ ការទទួលខុសត្រូវទំាងផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់អ្នកបើកបរ

• មាត្រាទី៧០៖ ការទទួលលខុសត្រូវ ផ្នែករដ្ឋប្បវេណីរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងយានជំនិះ

•មាត្រា៧១៖ បទល្មើសនិងអំពើល្មើសចរាចរណ៍

• មាត្រា៧២៖ ករណីមន្រ្តីឬភ្នាក់ងារនគរបាលចរាចរណ៍ ប្រើសិទ្ធិអំណាចរំលោភ

• មាត្រា៧៣៖ ករណីប័ណ្ណបើកបរត្រូវព្យួរឬទុកជាមោឃៈ

• មាត្រា៧៤៖ ករណីបើកបរយាន ដែលគ្មានប័ណ្ណបើកបរឬប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ

• មាត្រា៧៥៖ ករណីរារាំង ដល់ការឃាត់យានជំនិះ

•  មាត្រា៧៦៖ ករណីបើកបរយានជំនិះក្នុងពេលស្រវឹង

•មាត្រា៧៧៖ ករណីប្រើប្រាស់ ឯកសារក្លែងក្លាយ

• មាត្រា៧៨៖ ការប្រើប្រាស់ មធ្យោបាយណាមួយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ

• មាត្រា៧៩៖ ករណីប្រើប្រាស់យានជំនិះគ្មានប័ណ្ណសម្គាល់យាននិងស្លាកលេខ

  • មាត្រា៨០៖ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តោយឲ្យអសមត្ថភាពការងារ

•មាត្រា៨១៖ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាលឲ្យពិការអចិន្រ្តៃយ៍

•មាត្រា៨២៖ ករណីបង្កឲ្យស្លាប់ដោយអចេតនា

•មាត្រា៨៣៖ ករណីបង្កឲ្យមានរបួស ពិការឬស្លាប់ដោយចេតនា

• មាត្រា៨៤៖ ការផ្ទុកទម្ងន់ លើសកម្រិតកំណត់

• មាត្រា៨៥៖ ករណីក្មេងអាយុតិចជាង៦ឆ្នាំដើររហតរហូត លើផ្លូវថ្នល់

• មាត្រា៨៦៖ ករណីលែង សត្វចិញ្ចឹមឲ្យដើរហតរហូតលើផ្លូវថ្នល់

•មាត្រា៨៧៖ ការដាក់ពិន័យរដ្ឋបាលចំពោះមន្រ្តីរាជការ

• មាត្រា៨៨៖ បទលហុ

• មាត្រា៨៩៖ ការព្រមាន

• មាត្រា៩០៖ ការជៀសផុតពីបណ្តឹងអាជ្ញា

ជំពូកទី១១៖ អន្តរប្បញ្ញត្តិ

•មាត្រា៩១៖ ការប្តូរពីស្លាករដ្ឋនគរបាលនិងខេមរភូមិន្ទ មកជាស្លាកលេខឯកជន

•មាត្រា៩២៖ ការអនុវត្តន៍ទោសប្បញ្ញត្តិ

•មាត្រា៩៣៖ ការអនុវត្តចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩

• មាត្រា៩៤៖ ការអនុវត្តោមាត្រា៤៣ និងមាត្រា៤៤

ជំពូកទិ១២៖ អវសាន្តប្បញ្ញត្តិ

• មាត្រា៩៥៖ ការទុកជានិរាករណ៍ ។

៣. យោលតាមមាត្រា៤ ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច ។

៤. និយមន័យ៖

•ផ្លូវថ្នល់( ឬហៅថា ផ្លូវ ) គឺជាទំហំទាំងមូល នៃទ្រូងផ្លូវរួមជាមួយជាយផ្លូវ ឬចិញ្ចើមផ្លូវ ។

•ផ្លូវប្រសព្វ គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើនដែលមានផ្ទៃរាបតែមួយនិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ ផ្លូវប្រសព្វអាចមានរាជា + , X , T , Y ឬរង្វង់មូលជាដើម ។

•  ផ្លូវរង្វង់មូល គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើនហើយដែលនៅចំកណ្តាលមានខឿន រូបសំណាកឬវិមានផ្សេងៗ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍

•  ផ្លូវសាធារណៈគឺជាសម្រាប់បើកឲ្យធ្វើចរារណ៍ទូទៅជាសាធារណៈ

•ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពិរប្រភេទ ដូចខាងក្រោម៖

ក. ផ្លូវឯកជនៈ បើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាផ្លូវបើកឲ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ

ខ. ផ្លូវឯកជន មិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាស អគារ ឬទីលានបរិវេណផ្សេងៗ ។

• ផ្លូវលំ គឺជាផ្លូវដែលតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវខេត្តឆ្ពោះទៅភូមិ ឬឃុំនៅជនបទ ។

៥. និយមន័យ៖

• ឈប់ គឺជាការនៅស្ងៀម នៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះខ្លួនដើម្បីឲ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ឬដើម្បីអែប ( ឯប ) ខាងដាក់ទំនិញអ្នកដំណើរឡើងចុះ ។

•ចត គឺជាការទុកឲ្យយានជំនិះ នៅស្ងៀមក្នុងរយៈពេលយូរឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន ។

• អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនីលើផ្លូវ ។

• យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោងឬត្រូវបានគេសណ្តោង ។

• យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវ ដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និងយានយន្តុប្បករណ៍ ។

• យានយន្តុប្បករណ៍ គឺជាយានយន្តពិសេស ដែលមានឧបករណ៍គ្រឿងចក្រ បំពាក់បន្ថែម ដោយគ្មានផ្ទុកមនុស្សឬគ្មានផ្ទុកទំនិញនៅក្រៅមកកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវស្ពានជាដើម ។

•ទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍

• ជាយផ្លូវ គឺជាផ្នែកសងខាងនៃផ្លូវ ដែលនៅខាងក្រៅទីប្រជុំជន ហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់

• ចញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជន ដែលលរៀបចំទុកសម្រាប់ថ្មើជើងធ្វើដំណើរ ប៉ុន្តែមិនអាចចតយានជំនិះទៅនៅទីនោះបានទេ ។

•  គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗ ឬគំនូសបង្ហូតតាមបណ្តាយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រាន់អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ងបានមួយជួរ ។

•  ទីប្រជុំជន គឺជាកន្លែង ដែលមានអគារឬគេហដ្ឋានសង់ជិតៗគ្នាហើយផ្លូវចេញឬចូលនៅទីនោះមានដាក់ស្លាកសញ្ញា ឈ្មោះទីប្រជុំជនសម្ភាលំការចូល ឬឈ្មោះទីប្រជុំជន ដែលមានគំនូសបន្ទាត់ទ្រូង ពណ៌ក្រហម សម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន ។

• អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយានយន្ត និងអ្នកថ្មើជើងដែលធ្វើដំណើរនៅលើផ្លូវ ។

៦. និយមន័យ ៖

• ទម្ងន់ទទេររបស់យាន គឺជាទម្ងន់របស់យាន ដែលគ្មានមនុស្សឬគ្មានទំនិញ ប៉ុន្តែមានប្រេងឥន្ធនៈសម្រាប់ផ្តល់ឲ្យយានមានឧបករណ៍ជួសជុល និងកងបម្រុង

• ទម្ងន់អតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញដែលកំណត់ដោយរោងចក្រផលិតយាន

•ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេ របស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន ។ បើសិនជាយានមានសណ្តោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាន្នីមួយៗ ។

•  ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាលផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស នឹងទម្ងន់ផ្ទុកទំនិញ ។

•ទម្ងន់សរុបជាក់ស្តែងមរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនិងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់ស្តែង

• រ៉ឺម៉ក គឺជាយានសម្រាបប់ថ្កក់ជាមួយរថយន្ត

• សឺម៉រ៉ឺម៉ក គឺជាយានសម្រាប់ថ្កក់ជាប់នឹងក្បាលរថយន្តសណ្តោង  ។

៧. ចរាចរណ៍មាន៥ធំៗ រួមមាន

• ស្លាកសញ្ញាចរាចរណ៍

• នូសសញ្ញាចរាចរណ៍

•ភ្លើងសញ្ញាចរាចរណ៍

• សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍

• សញ្ញាផ្សេងៗទៀត ។

៨. សញ្ញាបញ្ជា របស់ភ្នាក់ងារចរាចរណ៍មានអត្ថន័យដូចខាងក្រោម៖

•ដៃស្តាំលើកឡើងបាតដៃលាទៅមុខបែរទៅរកយានជំនិះ ដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឲ្យប្រុងប្រៀងឈប់លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន

• ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្តោយស្មាមានន័យថា បញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ

• ក្នុងកាយវិការ ដដែលនេះយានជំនិះទាំងឡាយដែលមកពីខាងឆ្វេង ឬពីរខាងស្តាំភ្នាកងារត្រូវអនុញ្ញតឲ្យឆ្លងកាត់

• ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហមឬដំបងភ្លើងក្រហមចង្អុលដាក់យានជំនិះណាមួយមានន័យថាបញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំពោះ

•  ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួសក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ ។

៩. យោងលើមាត្រា៨ បានចែងថាលំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ៖

• ស្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍

• ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើស្លាកសញ្ញាចរាចរណ៍

•  សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។

Comments

×

×

One more step

Please login to share your idea

Register Login