Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ប្រទេសអ៉ីតាលីសំបូរខាងស្ថាបត្យកម្មបុរាណ តើបច្ចុប្បន្នវិស័យនេះរីកចម្រើនដែរឬទេ ? ព្រោះអ្វី ?

២. តើនយោបាយក្រៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី ៥​មានគោលដៅអ្វីខ្លះ ?

. តើសមាជជាតិមានសារៈសំខាន់អ្វីខ្លះ ?

៤. ចូររៀបរាប់ពីរចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋនិងមជ្ឈឹមបក្សកុម្មុយនីស្ដឆ្នាំ១៩៧៦ ?

៥. ហេតុដូចម្ដេចបានជាកងទ័ពវៀតណាមខាងជើងទទួលបានជ័យជំនះលើកងទ័ពវៀតណាមខាងត្បូង និងអាមេរិក ?

ចម្លើយ

១. ប្រទេសអ៉ីតាលីសម្បូរខាងស្ថាបត្យកម្មបុរាណ ។ បច្ចុប្បន្នវិស័យនេះមានការរីកចំរើន ព្រោះគេឃើញមានការកសាងស្នាដៃផ្នែកស្ថាបត្យកម្មជាបន្តបន្ទាប់នៅប្រទេសអ៉ីតាលីដូចជា វិហារសាំងម៉ាក់ និងបណ្ដាល័យ សារមន្ទីរជាច្រើននៅក្នុងទីក្រុងនានា ។

២. នយោបាយក្រៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី ៥​មានគោលដៅដូចជា ៖

  • ពង្រឹងតួនាទីខ្លួនក្នុងមហាអំណាចពិភពលោក
  • គាំទ្រចលនារើបបម្រះពិនឹមអាណានិគម
  • ប្រឆាំងសមាជិកភាពរបស់អង់គ្លេសនៅក្នុងទីផ្សាររួមអឺរ៉ុប
  • រក្សាសន្ដិភាពពិភពលោក ... ។

៣. សមាជជាតិមានសារៈសំខាន់ដូចជា ៖

  • ស្វែងយល់ពីការលំបាក និងតម្រូវការរបស់រាស្ដ្រីដើម្បីដោះស្រាយ
  • ដឹងពីមន្ដ្រីពុករលួយ បក្សពួកនិយម តាមរយៈបណ្ដឹងរបស់រាស្ដ្រ
  • ស្វែងរកយល់ពីមន្ដ្រីចង់ក្បត់ និងមន្ដ្រីស្មោះត្រង់ហើយអប់រំកែប្រែ
  • បើវេទិកាតម្លាភាពអាចបើកចំហបញ្ហារួមដើម្បីដោះស្រាយទាំងអស់គ្នា
  • អាចអភិវឌ្ឍជាតិឪ្យឆាប់រីកចម្រើន ព្រោះតំណាងរាស្រ្ដី មន្ដ្រី និងរាស្រ្ដយល់ចិត្ត ទុកចិត្តរួមសាមគ្គីកសាងជាតិ ។

៤. រចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋ និងមជ្ឈឹមបក្សកុម្មុយនីស្ដឆ្នាំ ១៩៧៦មាន ដូចជា ៖

ក. រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ

  • ខៀ​វ សំផន ជាប្រធានគណៈប្រធាន ឬ ប្រមុខរដ្ឋ
  • នួន ជា ជាប្រធានសសភាតំណាងប្រជាជនកម្ពុជា​
  • ប៉ុល ពត ជានាយករដ្ឋមន្ដ្រី
  • អៀង សារី ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស
  • វ៉ន វ៉េត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច
  • សុន សេន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ។

ខ. រចនាសម័្ពន្ធមជ្ឈឹមបក្សកុម្មុយនីស្ដ

  • ប៉ុល ពត ជាលេខបក្ស
  • នួន ជា ជាអនុលេខាបក្ស
  • សមាជិកបក្សមាន សោភឹម អៀមសារី សុនសេន ឈិតជឿ វ៉នវ៉េត កែពក ខៀវសំផន ញឹមរស់ ។

៥. បានជាដកងទ័ពវៀតណាមខាងជើងទទួលបានជ័យជំនះលើកងទ័ពវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក ព្រោះ ៖

  • ប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក
  • មានបាតុកម្មនៅសហរដ្ឋអាមេរិកមិនឪ្យធ្វើសង្រ្គាមនៅវៀតណាម
  • សហរដ្ឋអាមេរិកបានចំណាយអស់ធនធានយ៉ាងច្រើន ជាពិសេសបាត់បង់ជីវិតកងទ័ព និងបន្សល់ទុកជនពិការដោយសារសង្ត្រាម
  • ពួកកុំមុយនីសមានកម្លាំងច្រើននិងប្រកបដោយបទពិសោធខ្ពស់ក្នុងការធ្វើសឹកសង្រ្គាម ។
  • សហភាពសូវៀតនិងចិន ប្រជាមានិតបានជួយឧបត្ថម្ភគ្រឿងសព្វាវុធដល់វៀតណាតកុំមុយនីស ហើយគេប្រើប្រឹងប្រែងបញ្ចៀសការចូសប្រយុទ្ធនៅលើសមរភូមិដោយផ្ទាល់ ។​

វិញ្ញាសាទិ២៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login