Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-29 09:24

ប្រព័ន្ធព័ត៌មានមានដូចជា ៖

  • ប្រព័ន្ធកត់ត្រាទិន្នន័យខាងក្នុង (Internal Recording) ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលទិន្នន័យនៃប្រតិបត្តិការខាងក្នុងអង្គភាពអាជីវកម្មមួយមានដូចជា របាយការណ៍ស្តីពីការបញ្ជាទិញ ការលក់ តម្លៃ ចំណាយ កម្រិតសារពើភ័ណ្ឌគណនេយ្យចំណូលនិងចំណាយ ។ ការវិភាគទិន្នន័យដែលប្រមូលបានទាំងនេះអាចឲ្យអ្នកម៉ាឃីធីងកំណត់បាននូវឱកាស​ និងបញ្ហាផ្សេងៗដែលប្រឈមនឹងអង្គភាពអាជីវកម្ម ។
  • ប្រព័ន្ធកត់ត្រាទិន្នន័យខាងក្រៅ (External Recording) ជាទូទៅប្រព័ន្ធកត់ត្រាទិន្នន័យខាងក្នុងផ្តល់អ្នកគ្រប់គ្រងនូវទិន្នន័យសម្រេច ចំណែកប្រព័ន្ធកត់ត្រាទិន្នន័យខាងក្រៅផ្តល់ទិន្នន័យដើម ។ ប្រព័ន្ធកត់ត្រាទិន្នន័យខាងក្រៅត្រូវបានបង្កើតឡើង​ ដើម្បីប្រមូលទិន្នន័យដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារ ។ ទិន្នន័យទាំងនេះអាចប្រមូលបានតាមរយៈការអានសៀវភៅ កាសែត ទស្សនាវដ្តីពាណិជ្ជកម្ម ។ ការបោះផ្សាររបស់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលអីុនធឺណែត ការនិយាយទៅកាន់អតិថិជនអ្នកផ្គត់ផ្គង់ និងការជួបប្រជុំជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុនជាច្រើនទៀត បច្ចុប្បន្នអង្គភាពអាជីវកម្មជាច្រើនបានប្រមូលព័ត៌មានទាំងអស់នេះដាក់បញ្ជូលគ្នាទៅក្នុងប្រព័ន្ធកត់ត្រាទិន្នន័យមានដូចជា ប្រព័ន្ធកត់ត្រាទិន្នន័យអតិថិជន ទិន្នន័យផលិតផល ប្រព័ន្ធកត់ត្រាទិន្នន័យអ្នកលក់ ។ល។ ក្រុមហ៊ុនបានជួលអ្នកឯកទេសខាងទិន្នន័យ ដើម្បីជួយសម្រួលក្នុងការវិភាគរៀបចំ និងវាយតម្លៃទិន្នន័យទាំងនោះដែលអាចឲ្យអ្នកសម្រេចចិត្តទាំងអស់ប្រើប្រាស់បាន ។ ឧទាហរណ៍ដូចជា ប្រព័ន្ធកត់ត្រាទិន្នន័យអតិថិជនអាចផ្តល់ព័ត៌មានដល់អ្នកសម្រេចចិត្តអំពីអតិថិជនម្នាក់ៗមានដូចជាឈ្មោះ អាស័យដ្ឋាន ព័ត៌មាន អំពីការទិញ ព័ត៌មានទាក់ទង និងកត្តាប្រជាសាសន៍ និងចិត្តសាស្រ្តរបស់អតិថិជនមានដូចជា ការចាប់អារម្មណ៍ទស្សនៈ និងសកម្មភាពរបស់ពួកគេ ។
  • ប្រព័ន្ធទិន្នន័យជំនួយក្នុងការសម្រេចចិត្ត (Decision Support System) គឺជាកម្មវិធីកុំព្យូទ័រដែលជួយផ្តល់ភាពងាយស្រួលដល់អ្នកគ្រប់គ្រងម៉ាឃីធីងក្នុងការទទួល និងប្រើប្រាស់ទិន្នន័យដែលពួកគេត្រូវការក្នុងការសម្រេចចិត្ត ។ ប្រព័ន្ធ DSS ជួយដល់អ្នកគ្រប់គ្រងក្នុងការបកស្រាយទិន្នន័យដើមឲ្យទៅជាទិន្នន័យដែលអាចប្រើការបាន ដូចជាការបកស្រាយទិន្នន័យផលិតផលដែលបានលក់ឲ្យទៅជាព័ត៌មានដែលចាំបាច់សម្រាប់អ្នកគ្រប់គ្រង ។ ប្រព័ន្ធនេះអាចបកស្រាយទិន្នន័យឲ្យទៅជារូបភាពបង្ហាញពីទំនាក់ទំនងនៃទិន្នន័យទាំងនេះដូចជា ការបង្ហាញពីទំនាក់ទំនងទិន្នន័យនៃការលក់ដោយប្រៀបធៀបពីការលក់ប្រចាំថ្ងៃទៅនឹងការលក់ដែលបានកត់ត្រាក្នុងរយៈពេលបួនសប្តាហ៍កន្លងទៅ ។ ប្រព័ន្ធកត់ត្រានេះអាចជួយដល់អ្នកគ្រប់គ្រងមានភាពងាយស្រួលក្នុងការវិភាគពីបញ្ហាផ្សេងៗ ដែលអាចផ្លាស់ប្តូរទៅតាមស្ថានភាពនីមួយៗដែលអាចកើតឡើង ។ ឧទាហរណ៍អ្នកគ្រប់គ្រងអាចនឹងចង់ដឹង ឬព្យាយាមរកពីកំណើតនៃការនៅពេលក្រុមហ៊ុនពង្រីកអាជីវកម្មរបស់ខ្លួនទៅលើតំបន់ទីផ្សារថ្មីៗទៀត ។ ប្រព័ន្ធ DSS នឹងចោទសួរអ្នកគ្រប់គ្រងឲ្យធ្វើការវិនិច្ឆ័យថា តើក្រុមហ៊ុនអាចនឹងទទួលបានជោគជ័យកម្រិតណាពីលើគូប្រជែងដែលប្រកួតនៅលើទីផ្សារទាំងនេះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login