Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

 

                                                    សេចក្ដីអធិប្បាយ

        បច្ចុប្បន្នទាំងអ្នកសង្កេតការជាតិ ទាំងអ្នកសង្កេតការអន្តរជាតិបានកក់ត្រាការសង្កេតឃើញ ជាឯកច្ឆន្ទពីរវឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជាក្រោមតំបូលនយោបាយបើកជំហរជើងមេឃ។ ជាមួយនិងសន្ទះវិឌ្ឍរីកចម្រើនវិស័យទេសចរណ៍អាចបង្កឪ្យខ្មែរទាញបានជាផលកំរៃច្នៃខឿនសេដ្ឋកិច្ចជាតិឪ្យរីកចម្រើនររុងរោចន៍បាន។ អាស្រ័យដោយមានហេតុជាបែរនេះហើយទើប ធ្វើឪ្យអ្នកវិភាគក្នុងវិឌ្ឍន៍កម្ពុជាឪ្យឈានទៅសម្រេចទៅការកាត់បន្ថយចំណោទក្រីក្រនោះខ្មែរគ្រាន់តែត្រូវជំរុញវិស័យទេសចរណ៍ដែលជាវិស័យអាទិភាពរបស់ខ្លួនតែប៉ុណ្ណោះ។

          តើទស្សនៈដែលមានលើឡើងនេះមានអត្ថន័យត្រឹមត្រូវដែរ រីទេ?

          ដើម្បីបានមូលដ្ឋានគ្រឹះដល់គំនិតបកស្រាយ របស់ប្រធានពាក្យអភិវឌ្ឍមានន័យថា សាងជាតិ សាងសង្គមមួយឪ្យមានរីកចម្រើនការធ្វើដំណើរកំសាន្ដក្នុងប្រទេស។ ដោយឡែកវិស័យអាទិភាពនោះគីវិស័យដែលត្រូវគិតគូរដោះស្រាយគេបង្អស់។ មិនដែលប្រធានបានលើកឡើងខាងលើ មាសនអត្ថន័យជាផ្ដល់អនុសាសន៍មួយដោយបំផុសឪ្យឃើញអំពីវិធីដែលសង្គមខ្មែរអាចសម្រេចកាត់បន្ថយចំណោទក្រីក្ររបស់សង្គមខ្លួនបានដោយខ្មែរគ្រាន់ តែយកចិត្តទុកជំរុញវិស័យទេសចរណ៍ដែលជាវិស័យត្រូវគិតគូរដោះស្រាយមិនគេក្នុងសង្គមខ្មែរ។

          វិភាគជំរុញចំណោទស្ដីពីការកាត់បន្ថយភាពក្រីក្របើតាមទស្សនៈរបស់អ្នកវិភាគខាងលើបានធ្វើការអះអាងដោយ ផ្ដោតជាសំខាន់ទៅលើប្រសិទ្ធិភាពនៃវិស័យទេសចរណ៍ដែលសព្វថ្ងៃនេះគេនិយាយគ្រប់ៗមាត់ថា “វិស័យទេសចរណ៍គឺឧស្សាហកម្មផ្សែង”។ អាស្រ័យដោយការពិចារណាឃើញបែបនេះហើយទើបធ្វើឪ្យ គេយល់ថាដើម្បីជាមួយអភិវឌ្ឍដើម្បីស្រាយចំណោទក្រីក្រក្នុងសង្គមបាន នោះខ្មែរមានត្រូវជំរុញវិស័យទេសចរណ៍របស់ខ្លួនឪ្យអភិវឌ្ឍឈានឡើងតែប៉ុណ្ណោះ។ ពិតដូចការលើកឡើងនោះមែនដោយសា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយដែលកាលណាប្រព្រឹត្តទៅនៃវិស័យនេះបានល្អប្រសើរ កម្ពុជាក៏មុខជាមានកំណើនបរិមាណទេសចរណ៍ ហូរចូលឥតអាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯផលកំរៃខ្មែរទទួលបាន កើតទាំងវិស័យទេសចរណ៍កាន់តែបោះជំហាន ល្អប្រសើរឡើង នោះស្ថាបត្យកម្មក៏ត្រូវសង់បន្ថែមឡើង ដែលធ្វើឪ្យពលរដ្ឋខ្មែរក៏ទទួលបានការងារសំណង់ធ្វើ។ យុវជនខ្មែរដែលទើប និងបញ្ចប់សិក្សាក៏ទទួលបានការងារ ក្នុងសេវាកម្មទេសចរណ៍ធ្វើនោះគឺមគ្គុទេសន៍ក៏ដូចជាការងារកបុគ្គលិកនៅសណ្ឋាគារ នៅភោជនីយដ្ឋានជាដើម។ ចំពោះប្រជាពលរដ្ឋខ្មែរអ្នកមានភូមិករ ផ្ទះសំបែងនៅក្បែរតំបន់ប្រាសាទ រីនៅជិតទីរមណីដ្ឋាន ក៏បានទទួលផលចំណូលរបស់ខ្លួនតាមរយៈការលក់នំនែក ចំណីចំនុក រុក្ខផល វត្ថុអនុស្សាវីរយ័ វត្ថុសិល្បៈដែលជាផលិតផលនៃសិប្បកម្មខ្មែរសិប្បកម្មខ្មែរ។ ទន្ទឹមនិងផ្លូវឯកជន ផ្លូវរដ្ឋបាលផលាភពីវិស័យទេសចរណ៍ដ៏ក្រាសក្រែលដែរ។ ផលចំណូលមួយចំណែកបានមកពីការ ចូលទស្សនា តួយ៉ាងដូចជាដើមបានចូលទៅចូលទៅមើលប្រាសាទអង្គរវត្ដ ភ្ញៀវទេសចរណ៍បរទេសម្នាក់ៗត្រូវបង់តម្លៃចំនួន ២០$ អាមេរិច។ បើនៅរមណីដ្ឋានភ្នំគូលែន រថយន្តដោយមិនគិតធំតូច ត្រូវបង់តម្លៃចូលទស្សនាក្នុងរថយន្ដមួយគ្រឿងចំនួន ៦០០០រៀល។ បើនៅរមណីដ្ឋានគីរីរម្យវិញ អ្នកទេសចរណ៍ទាំងខ្មែរ ទាំងបរទេសក្នុងម្នាក់ៗព្រះកែវមរតក ក្នុងភ្នំពេញវិញ ភ្ញៀវជាតិម្នាក់ត្រូវបង់ថ្លៃសំបុត្រចូលទស្សនាចំនួន ១០០០រៀល តែបើភ្ញៀវជាតិបរទេសក្នុងម្នាក់ត្រូវបង់តម្លៃចំនួន ៣$ អាមេរិក។ ជាមួយនិងការកំណត់តម្លៃទស្សនា រដ្ឋក៏ទទួលបានចំណែកពីវិស័យទេសចរណ៍តាមរយៈការកំណត់ តម្លៃអត្រាពន្ធដារ លើសេវាកម្មទេសចរណ៍ដូចជាពន្ធដារលើមធ្យោបាយដឹកជញ្ជូនទាំងខាងផ្លូវគោក ទាំងខាងផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក។ សេវាកម្ម សណ្ឋាគារ ភោជនីយកម្ម ផ្ទះសំណាក់ អាហារដ្ឋានជាដើម ដែលសុទ្ធតែជាកាតព្វកិច្ចបង់ពន្ធ​ជូនរដ្ឋ។

          ដូចនេះជាសរុបសេចក្ដីមកឃើញថាការអភិវឌ្ឍន៍វិស័យទេសចរណ៍ឪ្យកាន់តែបានល្អប្រសើរឡើង បានធ្វើឪ្យកម្ពុជាមានកំណើនទេសចរណ៍ហូរចូលឥតអាក់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្កផ្ដល់លទ្ធភាពឪ្យខ្មែរអាចធ្វើការកាត់បន្ថយជាំបណ្ដើរៗនូវចំណោទក្រីក្រ របស់ខ្លួនដែលចំណោទនេះកើតមានរាប់រាយមកហើយ។

          តើដើម្បីកាត់បន្ថយចំណោទក្រីក្រកម្ពុជា គ្រាន់តែត្រូវជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេរី?

          បីទោះជាមជ្ឈដ្ឋានអ្នកគាំទ្រ វិស័យទេសចរណ៍ខាងលើបានធ្វើការអះអាងប្រកបដោយភស្ដុតាងដែលសុទ្ធតែជាក់ស្ដែង ដែលគួរឪ្យស្ដាប់បាន និងគួរឪ្យឯកភាពបានហើយក៏ដោយក៏គេនូវតែប្រទះឃើញមានមជ្ឈដ្ឋានមួយទៀតយល់ឃើញផ្ទុយទៅវិញមកថាដើម្បីសាងលទ្ធភាពឈានទៅសម្រេចការកាត់បន្ថយចំណោទក្រីក្រ ឪ្យប្រព្រឹត្តទៅបានដោយជោគជ័យកម្ពុជាត្រូវផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនឪ្យបានខ្លាំងក្លាទៅលើវិស័យកសិកម្មជាតិ ដែលជាវិស័យអទិភាពមួយទៀតរបស់ប្រទេស។ មជ្ឈដ្ឋានក្រោយនេះបានសំអាងក្នុងក្របខណ្ឌដ៏ជាក់ស្ដែងថាកម្ពុជាគឺជាប្រទេសកសិកម្មមួយដែលមានប្រជាពលរដ្ឋរបស់ខ្លួនក្នុងបរិមាណដ៏ច្រើន លើសលប់រហូតដល់ទៅជា ៨៥% ជាអ្នកប្រកបរបរធ្វើស្រែចំការស្រាប់។ បើនិយាយពីវិលាសសភាពផ្ទៃដីរបស់ កម្ពុជាក៏ជាប្រភេទដីដែលប្រកបដោយជីជាតិមានអំណោយផលល្អដល់ការដាំដុះដូចដែលលោកស្រី សាស្រ្ដជាតិ ប៊ែលសិច ក្នុងអត្ថបទ” គម្រោងមួយសម្រាប់អនាគត” បាននិយាយថា “កម្ពុជាជាមាតុភូមិដីមាសទឹកប្រាក់”។ បើនិយាយពីរបបអាកាសធាតុ ដ៏ឃើញថាខ្មែរមានអាកាសធាតុ សីតុណ្ហភាព ប្រកបដោយអំណោយផលល្អដល់វិស័យកសិកម្ម។ ព្រោះតែដោយការយល់ឃើញពីឧត្តមប្រយោជន៍នៃវិស័យកសិកម្ម នេះហើយបានជាអ្នកដឹកនាំជាតិកម្ពុជា គ្រប់ដឹកនាំតែងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យបង្កបង្កើនផល ដោយការធ្វើនយោបាយទឹកជួយប្រជាកសិករកម្ពុជាក្នុងការដាំដុះ។ នៅសម័យអង្គរ គេឃើញដំណែលមរតកជាក់ស្ដែងនៃការធ្វើនយោបាយទឹករបស់ដូនតាខ្មែរ ជាប់ស្នាមរហូតដល់សព្វថ្ងៃដូចដែលគេនូវប្រទះឃើញ មានបារាយទឹកនៅជុំរុញបុរីអង្គរជាភស្ដុតាងជាក់ស្ដែងស្រាប់។ បច្ចុប្បន្នវិស័យកសិកម្មក៏នៅក្នុងជ្រុងមួយនៃនយោបាយចតុកោណរបស់រដ្ឋាភិបាលខ្មែរអាណត្តិទី៣។ ក៏ព្រោះតែក្នុងទិសដៅ ជុំវិញអភិវឌ្ឍវិស័យកសិកម្មទើប ប្រលាយធំខ្វាត់ខ្វែងបែងជាក្រលាចត្រង្គពាសពេញតែវាលស្រែ។ សព្វថ្ងៃគេឃើញមានការអភិវឌ្ឍន៍ថ្មីទាក់ទង និងការធ្វើស្រែដោយអនុវត្តដតាមទ្រីស្ដីសន្ទូងមួយដើមដែលកំពុងផ្ដល់ទិន្នន័យគាប់ប្រសើរ។

          ដូចនេះជាសរុបមកឃើញថាខ្មែរអាចកាត់បន្ថយចំណោទក្រីក្ររបស់ខ្លួនបានដោយសារតែការជុំវិញវិស័យកសិកម្ម។

          ដោយហេតុថាកម្ពុជាមានអំណោយផលល្អ លើវិស័យទេសចរណ៍ព្រោះមាតុភូមិមួយ ដែលសំបូរសម្បត្តិវប្បធម៌មូលមីដេរដោសកុះករដោយបាសាណបុរណប្រាសាទនិង ជាមាតុភូមិមួយដែលមានដីមាសទឹកប្រាក់ ទើបគំរូឪ្យខ្មែរត្រូវតែផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍទាំងវិស័យទេសចរណ៍ ទាំងវិស័យកសិកម្មដែលជាវិស័យអាភិភាពរបស់ខ្លួន និងក៏ត្រូវជំរុញឪ្យមានការរីកចម្រើនលើវិស័យសង្គមដទៃទៀតដែរទើបខ្មែរអាចកាត់បន្ថយបានដោយជោគជ័យនូវបញ្ហាទុរគតរបស់ខ្លួន។

          យោងតាមខ្លឹមសារដូចដែលបានសំយោគរួចមកហើយ ខាងលើធ្វើឪ្យយើងអាចចាត់ទុកអំណាងរបស់ប្រធាន ថាពិតជាមានហេតុផលយល់ឃើញត្រូវនឹងតថភាពខាងលើ។ ពីការបកស្រាយខាងលើធ្វើឪ្យយើងកាន់តែបានមើលឃើញពីឧត្តមប្រយោជន៍នៃវិស័យទេសចរណ៍របស់ជាតិយើងហើយតាមរយៈសារប្រយោជន៍នេះទើបតម្រូវឪ្យកម្ពុជាបន្ដធ្វើការអភិវឌ្ឍន៍ដើម្បីមាតុភូមិយើងឈានទៅដល់ជីវភាពធូរធារសំបូរសប្បាយរុងរឿង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login