Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងឆ្នាំ១៩៩៧មានវិបត្តិហិរញ្ញវត្ថុមួយបានកើតឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសកម្ពុជាមិនរងឥទ្ធិពលនេះធ្ងន់ធ្ងរទេនេះក៏ព្រោះតែវិបត្តិនេះបានប៉ះពាល់ធ្ងន់ធ្ងរតែលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដូចជាប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន ដែលចាប់ផ្តើមឡើងពីបញ្ហា ទ្រព្យពពុះសាប៊ូ។ ប្រទេសទាំងនេះមានកម្រិតវិនិយោគផ្ទាល់ពីបរទេសខ្ពស់ វិនិយោគទៅលើវិស័យអចលនទ្រព្យ គម្រោងហេដ្ឋានរចនាសម្ព័ន្ធ ក្រុមហ៊ុនសាជីវកម្មដែលចំនួនមូលនិធិយ៉ាងច្រើនសន្ធឹក គឺបានមកពីកម្ចីធនាគារ ពេលពពុះសាប៊ូឡើងប៉ោងខ្លាំងវានឹងដល់ពេលបែក ធ្វើឲ្យតម្លៃអចលទ្រព្យ និងគម្រោងទាំងនោះចុះថោក រហូតដល់ក្ស័យធន ធនាគារក៏មានវិបត្តិ។ស្ថានភាពនៅកម្ពុជាគឺខុសពីនេះ ដោយសារតែកម្ពុជា មានអ្នកវិនិយោគផ្ទាល់ពីបរទេស តិចតួចខណៈពេលមានអស្ថេរភាពនយោបាយប្រទេសដែលជួបវិបត្តិមិនមែនជាទីផ្សារចម្បងក្នុងការនាំចេញ ប្រព័ន្ធហរិញ្ញវត្ថុនៅកម្ពុជាពុំទាន់មានភាពទូលំទូលាយ។ឯកសារយោងPrach Phanit - YouTube


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login