Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2020-03-15 11:25

តើអ្នកឆ្ងល់ទេថាហេតុអ្វីផលិតផលថ្មីៗជាច្រើនមិនទទួលបានជោគជ័យទោះបីជាអ្នកផលិតវាខិតខំស្រាវជ្រាវកែច្នៃវាយ៉ាងណាក៏ដោយ?មនុស្សភាគច្រើនគិតថាមូលហេតុដែលផលិតផលដែលត្រូវបានគេផលិតឡើងហើយបរាជ័យនៅទីផ្សារគឺដោយសារភាពខ្សោយក្នុងការធ្វើទីផ្សារដែលរួមមានការផ្សព្វផ្សាយនិងការធ្វើប្រូម៉ូសិន។ប៉ុន្តែខាងក្រោមនេះគឺជាហេតុផលដែលយើងដកស្រង់ចេញពីបទពិសោធន៍ក្រុមហ៊ុនជាច្រើននៅលើពិភពលោកចំពោះកត្តាដែលធ្វើអោយផលិតផលរបស់ពួកគេបរាជ័យ។

  • មិនព្រមស្តាប់ការរិះគន់របស់អតិថិជន៖ កាលពីឆ្នាំ១៩៧០ ក្រុមហ៊ុន (AT&T) បានផលិតទូរស័ព្ទដែលអាចនិយាយមើលមុខគ្នាដំបូងគេបំផុតនៅលើពិភពលោក។ថ្នាក់លើរបស់ក្រុមហ៊ុនជឿជាក់ថាក្នុងរយៈពេលដប់ឆ្នាំនឹងមានអ្នកប្រើប្រាស់ចំណួរ១លាននាក់ប៉ុន្តែដាក់លក់បានតែបីឆ្នាំក៏ឈប់លក់វិញព្រោះតែមិនសូវមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់។ហេតុផលដែលធ្វើអោយផលិតផលនោះបរាជ័យគឺដោយសារតែវាមានទំហំធំពេកពិបាកបញ្ជាហើយរូបភាពមើលឃើញតូចចំណែកឯខាងក្រុមហ៊ុនមិនស្តាប់តាមការរិះគន់ដំបូងៗរបស់អ្នកប្រើប្រាស់ដើម្បីកែប្រែតាមតម្រូវការរបស់អតិថិជន។
  • ផលិតផលថ្មីតែគ្មានអ្វីប្លែកពីគេ៖ ក្នុងឆ្នាំ១៩៩០ក្រុមហ៊ុន Maxwell House បានបញ្ចេញផលិតផលកាហ្វេរបស់ខ្លួនដែលមានឈ្មោះថា Brewed Coffee។ចំណុចដែលក្រុមហ៊ុនអះអាងថាពិសេសជាងកាហ្វេធម្មតានោះគឺយើងគ្រាន់តែយកវាទៅដាក់ក្នុងម៉ៃក្រូវេវហើយអាចផឹកបានភ្លាមប៉ុន្តែតាមពិតពេលទិញហើយអ្នកផឹកត្រូវយកវាចាក់ក្នុងកែវបន្ទាប់មកទើបយកទៅកម្ពៅផឹកដែលយើងគិតៗទៅវាគ្មានអ្វីខុសគ្នាពីការឆុងកាហ្វេខ្លួនឯងឡើយហើយមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ចុងបញ្ចប់ក្រុមហ៊ុនក៏សម្រេចចត្តឈប់ផលិតកាហ្វេនោះទៀត។
  • ផលិតផលស្រដៀងគ្នា៖ កាលពីឆ្នាំ ២០០៦ក្រុមហ៊ុន Microsoft សម្រេចចិត្តដាក់លក់ឧបករណ៍ស្តាប់ចម្រៀងរបស់ខ្លួនដែលមានឈ្មោះថា Zune ដើម្បីទាយយកអ្នកប្រើប្រាស់ iPod ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ឧបករណ៍ស្តាប់ចម្រៀងនេះមិនទទួលបានជោគជ័យឡើយ។
  • ពន្យាពេលក្នុងការបញ្ចេញផលិតផល៖ ប្រសិនបើយើងមើលឃើញទីផ្សារបច្ចុប្បន្នគេពេញនិយមអ្វីមួយហើយយើងចង់លក់ផលិតផលឬសេវាកម្មដូចគេដែរយើងមិនត្រូវចាំយូរទេសឹមបញ្ចេញវាទេព្រោះទម្រាំដល់ពេលនោះអតិថិជនអាចនឹងលែងពេញនិយមឬមានបញ្ហាផ្សេងៗក្នុងសង្គមដូចជានយោបាយសេដ្ឋកិច្ចជាដើម។ឯកសារយោងGoogle

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login