Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រធាន អនុប្រធាន និងសមាជិកសភាទាំងអស់ បានធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ។ សច្ចាប្រណិធាននោះមានសេចក្តីដូចជា៖

សច្ចាប្រណិធាន

ទូលព្រះបង្គំ

យើងខ្ញុំ

ប្រធាន អនុប្រធាន

និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

សូមធ្វើសច្ចាប្រណិធាន

នៅចំពោះព្រះភ័ក្រ្តព្រះនៃសម្តេចព្រះសង្ឃរាជ

និងទេវតារក្សាស្វេតច្ឆត្រ

ក្នុងពេលដូចតទៅនេះប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្មដែលប្រជារាស្រ្តកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូបទូលព្រះបង្គំយើងខ្ញុំសូមបេ្តជា្ញគោរព រដ្ធធម្មនុញ្ញបម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនូវ ផលប្រយោជន៏របស់ប្រជារាស្រ្ត ប្រជាជាតិនិងមាតុភូមិកម្ពុជា។ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៏ជាតិសម្រាប់ផ្ទាស់ខ្លួន ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។ ទូលព្រះបង្គំយើងខ្ញុំ សូមបេ្តជាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ

  • ឯករាជភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
  • អធិបតេយ្យភាពជាតិពេញបរិបូណិ
  • បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩
  • ឯកភាពជាតិហើយមិនអនុញ្ញាតឲ្យមានការបែងចែកឬការធ្វើអបគមន៏ណាមួយឡើយ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login