Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការលេចឡើងប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី និងបារាំង អង់គ្លេស រូស៊ី គឺ

  • ប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី គឺជាដើមសតវត្សទី២០ នៅទ្វីបអឺរ៉ុបបានកើតឡើងនូវសម្ព័ន្ធភាពយោធាពីរដ៏សំខាន់ គឺទីមួយ សម្ព័ន្ធភាពត្រីភាគី ដែលបានកើតឡើងបន្ទាប់ពីសង្រ្គាមបារាំង ព្រុស ។ លោកអធិការបតី ប៊ីស្មាក់មានការព្រួយបារម្ភចំពោះស្ថានភាពអាឡឺម៉ង់នៅកណ្តាលអឺរ៉ុប ។ ដើម្បីការពារដល់សន្តិសុខ អាឡឺម៉ង់បានស្វែងរកសម្ព័ន្ធមិត្តក្នុងបំណងបង្កើតសម្ព័ន្ធភាពយោធា ។ អ្នកដែលមានស្ថានភាពឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រទេសអាឡឺម៉ង់ គឺប្រទេសអំណាចនៅជិតខាងមានអាណាចក្រអូទ្រីស ហុងគ្រី និងអ៊ីតាលី ដែលកំពុងមានទំនាស់យ៉ាងស្រួចស្រាវនឹងប្រទទេសបារាំង ។ ដូច្នេះ គេបានចាប់ផ្តើមបបង្កើតសម្ព័ន្ធភាពត្រីភាគី អាឡឺម៉ង់ អ៊ីតាលី អូទ្រីស ហុងគ្រី ។
  • បារាំង អង់គ្លេស រូស៊ី គឺដោយមានការគំរាមកំហែងពីសំណាក់អាឡឺម៉ង់កាន់តែខ្លាំងឡើងៗ ទីបំផុតអង់គ្លេសបានទទួលស្គាល់ថាគេត្រូវការសម្ព័ន្ធភាពរូស៊ី បារាំង អង់គ្លេស ។ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងត្រីភាគីបែបនេះ ជាដំបូងគេបានដោះស្រាយទំនាស់រវាងរូស៊ី អង់គ្លេស ជាបឋមនៅអាស៊ីកណ្តាលនិងនៅតំបន់មជ្ឈិមបូព៌ា ។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងថ្ងៃទី ៣១ ខែសីហា ១៩០៧ ត្រូវបានចុះហត្ថលេខាលើកតិសញ្ញាអង់គ្លេសរូស៊ី ស្តីពីតំបន់ក្រោមឥទ្ធិពលរបស់ខ្លួនទៅប្រទេសអ៊ីរ៉ង់ ប្រទេសអាប់កានីស្ថាន និងតំបន់ទីបេ កិច្ចព្រមព្រៀងអង់គ្លេស រូស៊ីឆ្នាំ ១៩០៧ បានបញ្ចប់គម្រោងបង្កើតសម្ព័ន្ធភាពត្រីភាគី ដែលក្នុងនោះមានអង់គ្លេស បារាំង រូស៊ី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login