Ask
Websites Login

ហេតុអ្វីបានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំង ដោយចុះសនិ្ធសញ្ញាអាណាព្យាបាលជាមួយបារាំង ?

789 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំង ដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ ៖

  • ប្រទេសកម្ពុជាកាន់តែចុះទន់ខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង
  • សៀម និងយួន ប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរ
  • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដីពូជសាសន៍ខ្មែរ
  • និងមតិផ្សេងៗទៀត ។​

តើព្រះបាទសម្ដេច នរោត្ដម សីហនុ និង សម្ដេច ហ៊ុន សែន មានតួនាទីអ្វីខ្លះក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា?

469 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ព្រះបាទសម្ដេច​ នរោត្ដម សីហនុ និង សម្ដេច ហ៊ុន​ សែន មានតួនាទីក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាដូចជា ៖

+ តួនាទីសម្តេចរោត្តមសីហនុ

  • ជាតំណាងចលនាត្រីភាគី តំណាងចលនាត្រីភាគីមាន ៖ ចលនាតស៊ូរបស់សម្ដេចន រោត្តម សីហនុ ចលនាតស៊ូរបស់លោក សឺន សាន
  • ជាប្រធានក្រុមព្រឹក្សាជាតិជាន់ខ្ពស់ (SNC)
  • ជាអ្នកផ្ដួតផ្ដើមគំនិតឲ្យមានកិច្ចចរចារបញ្ចប់សង្រ្គាមនៅកម្ពុជាដែលនាំមានកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្គ្រាម
  • ជាបិតាផ្សះជាតិ បង្រួបបង្រួមជាតិ ជាក់ស្ដែងក្រោយការបោះឆ្នោតឆ្នាំ​ ១៩៩៣ ប្រទេសកម្ពុជាមានវិបត្តិនយោបាយគឺការបែងចែកអំណាចនៃគណៈបក្សនយោបាយ ពីរ គឺ គណបក្សហ៊ិ្វនស៊ិនបិច និង គណបក្សប្រជាជន នៅពេលនោះសម្ដេចនរោត្តម សីហនុបានរិះរកមធ្យោបាយមួយគឺបង្កើតគណរដ្ឋមន្ដ្រីពីរូប ដែលធ្វើឲ្យប្រទេសកម្ពុជាបានទទួលសុខសន្ដិភាព ។

+ តួនាទីសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន

  • តំណាងរដ្ឋាភិបាល នៃរបបសាធារណប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាក្រោយជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា
  • ផ្កួចផ្ដើមឲ្យមានកិច្ចចរចាបញ្ចប់សង្រ្គាម នៅកម្ពុជាដោយអញ្ជើញចូលរួមគ្រប់ភារកិច្ចចរចា មិនថាតែនៅក្នុងប្រទេសគឺសម្ដេចបានអញ្ជើញទៅចរចានៅប្រទេសក្រៅដទៃទៀតដូចជាពប្រទេស ហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី និងប្រទេសបារាំង ប្រទេសនៅក្រៅទ្វីប អឺរ៉ុប ផ្សេងៗទៀតជាដើម ។
  • ចូលរួមកិច្ចចរចាសន្ដិភាព​ ២៣ តុលា ១៩៩១​ ដែលនាំប្រទេសកម្ពុជាឈានទៅដល់ការបោះឆ្នោតឆ្នាំ ១៩៩៣​
  • ផ្ដល់កិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីឲ្យមានការបោះឆ្នោតមួយនៅកម្ពុជា
  • ជាពិសេសក្រោយឆ្នាំ ១៩៩៣​ សម្ដេចបានព្រមព្រៀងធ្វើសមាហររណកម្មដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ដោយកម្ទេចអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមក្នុងឆ្នាំ ១៩៩៨ ។

តើអាស៊ានជាអ្វី ? ហើយតើកម្ពុជាបានទទួលផលប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកអាស៊ាន?

2571 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

អាស៊ានជាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ។ ហើយកម្ពុជាបានទទួលផលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖

  • កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាសមាជិកក្នុងតំបន់
  • កម្ពុជាមានឱកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន
  • កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរណ៍
  • កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន
  • មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់
  • ផ្លាស់ប្តូរគ្នាទៅវិញទៅមកផ្នែកវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព័ត៌មានថ្មីបន្ថែមទៀត
  • កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើនពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចការនយោបាយ និងទំនាក់ទំនងការបរទេស ។

ហេតុអ្វីបានជានៅកំឡុងទសវត្សឆ្នាំ៦០កម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយអាមេរិច និងវៀតណាមខាងត្បូង?

201 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ព្រះរាជាដែលបានសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងរួមមានដូចជា​​​​​​​​​៖

  • ព្រះបាទនរោត្តម (១៨៦០-១៩០៤)
  • ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)
  • ព្រះបាទស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១)
  • ព្រះនរោត្តម (១៨៤១-១៩៥៥) ។
user icon
ហ៊ូ សម្ផស្ស
នៅ 2018-09-28
សួរអំពី៖មេខ្មែរ ក្រហម

តើនរណាជាមេខ្មែរក្រហម? សូមរាប់ឲ្យបាន៣នាក់ ។

204 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

មេដឹកនាំខ្មែរក្រហមមានប៉ុលពត ខៀវសំផន នួនជា អៀងសារី ។

ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម ?

444 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

កម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមព្រោះ ៖

  • ប្រកាន់យករបបនយោបាយផ្តាច់ការ ខ្មៅងងឹត
  • ទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់
  • មេដឹកនាំមានចរិតជាតិនិយមជ្រុល
  • ប្រល័យពូជសាសន៍
  • បង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់
  • បង្អត់អាហារ
  • បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
  • បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ
  • ធ្វើទារុណកម្ម
  • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
  • លុបបំបាត់កម្មសិទ្ធិឯកជន
  • ធ្វើវិសុទ្ធកម្ម
  • ជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានា
  • មនោគមវិជ្ជាជ្រុលនិយម ។

ពណ៌នាអំពីទិដ្ឋភាពវិជ្ចមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ។

112 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ពណ៌នាអំពើទិដ្ឋភាពវិជ្ចមាន​ និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ៖​

+ ទិដ្ឋភាពវិជ្ជមាន

  • ធ្វើឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច​ (​​ កសិកម្ម ឧស្សាហកម្ម ពាហិជ្ជកម្ម​ ទេសចរណ៍... )​ និងសង្គម ( វប្បធម៌​ សិល្បៈ...)​
  • អភិវឌ្ឍផ្នែកបច្ចេកវិទ្យា​ ( បង្កើតម៉ាស៊ីនស័្វយប្រវត្តិផ្សេងៗ )
  • ធ្វើឲ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្ដរជាតិ ( ទូរសព្ទ ទូរទស្សន៍ អ៊នធឺណែត )
  • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី​ ( មានការប្រកួតប្រជែង​ )
  • មានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនង់ការបរទេស
  • បង្កើតសេដ្ឋកិច្ចសហកិច្ចប្រតិបតិ្តការល្អ ដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគម្រាមកំហែងដល់ពិភពលោកឲយទាន់ពេលវេលា ( បរិស្ថាន ជំងឺឆ្លង សនិ្តសុខ កំណើនប្រជជន...)
  • មានភាពងាយស្រួលក្នុងការធ្វើបម្លាស់ប្ដូររបស់ប្រជាជននៅលើសកលលោក ៕

+ ទិដ្ឋភាពអវិជ្ជមាន

  • ប្រទេសតូចតាចត្រួវបាត់បង់អនាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច ( អ៊ុយក្រែន អ៊រ៉ាក់ លីប៊... )
  • មានការជ្រៀតជ្រែកកិច្ចការផ្ទែក្នុងពីសំណាក់ប្រទេសមហាអំណាចមកលើបបប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម
  • បង្កឲ្យមានសង្រ្គាមរវាងរដ្ឋ​ និងរដ្ឋ ( អ៊ស្រាអែង និង ប៉ាលេស្ទីន )
  • ធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំង នូវបច្ចេ​កវិទ្យាយោធាទំនើប​ ដែលបង្កការ គម្រាមកំហែងដល់ពិភពលោក​​
  • កំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គម
  • ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងគ្រប់គ្រង់ប្រពន្ធព័ត៌មានទៀត ។

តើពិភពលោកយើងនាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាធំៗអ្វីខ្លះ?

239 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ពិភពលោកនាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាធំៗដូចជា ៖

  • បញ្ហាបរិស្ថាន រញ្ជួយដី ខ្យល់ព្យុះ ទឺកជំនន់ កំណើនកម្ដៅ រាំងស្ងួត
  • បញ្ហាអន្ដោប្រវេសន៍ មានចំណាកស្រុក កើតចលាចល មានបញ្ហាប្រកាន់ជំនឿ
  • បញ្ហាសនិ្តសុខស្បៀង ស្បឿងឡើងថ្លៃ បញ្ហាឥទ្ធិពលបដិវត្ត
  • បញ្ហាភេរវកម្មអន្ដរជាតិ សង្រា្គម ការកាប់សម្លាប់ និងការជួយដូចមនុស្ស គ្រឿងញៀន... ។

តើសមាគមអាស៊ានមានសមាជិតប៉ុន្មាន ? ប្រទេសណាខ្លះ ?

480 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

សមាគមអាស៊ាន១០ មានសមាជិតគឺ ៖​

  • ព្រះ រាជាណាចក្រកម្ពុជា
  • ព្រះរាជាណាច​ ថៃឡង់
  • សហព័ន្ធម៉ាឡេស៊ី
  • សាធារណរដ្ឋឥណ្ឌូនេស៊ី
  • សាធារណរដ្ឋសិង្ហបុរី
  • ប្រ៊ុយណាដារុយសាឡឹម
  • សាធារណរដ្ឋសង្គមនិយមវៀតណាម
  • សហព័ន្ធមីយ៉ាន់ម៉ា
  • សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

តើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ កើតឡើងនៅឆ្នាំណា ?

141 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

រដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុកើតឡើងនៅថ្ងៃ ១៨​ មីនា ១៩៧០ ។

×

×

One more step

Please login to share your idea

Register Login