Ask
Websites Login
user icon
Khmer Literature
នៅ 2018-06-14
សួរអំពី៖អក្សសិល្ប៍ ចលនា

តើគេចែកអក្សសិល្ប៍ខ្មែរជាប៉ុន្មានចលនា? ចលនាអ្វីខ្លះ?

1851 1 comments:0 0
ចម្លើយពី Khmer Literature

គេចែកអក្សរសិល្ប៍ខ្មែរជា ៤ចលនាគឺៈ

  • ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម
  • ចលនាអក្សរសិល្ប៍ពុទ្ធនិយម
  • ចលនាអក្សរសិល្ប៍ខេមរនិយម
  • ចលនាអក្សរសិល្ប៍បរទេសនិយម
user icon
Khmer Literature
នៅ 2018-06-14
សួរអំពី៖ប្រថ្នូល បារម្ម

តើប្រថ្នូលអ្វីដែលឲ្យនាងមទ្រីព្រួយបារម្មមុនពេលចេញទៅបេះផលា?

387 1 comments:0 0
ចម្លើយពី Khmer Literature

ប្រថ្នូលដែលធ្វើឲ្យនាងមទ្រីព្រួយបារម្ម មុនពេលចេញទៅបះផលា គឺនាងសុបិននិមិត្តថា “មានបុរសម្នាក់ទាបខ្មៅ ស្លៀកសំពត់អម្ចត់ត្រឹមជង្គង់ សៀតផ្កាចារនឹងត្រចៀក កាន់អាវុធមុតថ្លាចាប់ព្រះនាងផ្តូលចុះ ឆ្កៀលយកព្រះនេត្រទាំងពីរ កាត់យកព្រះអង្សារទាំងសងខាង ពុះទ្រូងរូងយកថ្លើម និងបេះដូងទៅ។២.ប្រសិនបើ តាជូជក់ ជួបនឹងនាងមទ្រី តើអាចសុំព្រះរាជបុត្រទាំងពីរ ពីព្រះវេស្សន្តរបានឬទេ? ព្រោះអ្វី?

ប្រសិនបើតាជូជក់ ជួបនឹងនាងមទ្រី ប្រហែលជាមិនអាចសុំរាជបុត្រទាំងពីរ ពីព្រះវេស្សន្តរបានទេ ព្រោះបុត្រទាំងពីជាក្តីសង្ឃឹម និងជាបុត្រជាទីស្រលាញ់របស់នាង។ នាងនឹងមិនសុខចិត្តឲ្យទៅជាដាច់ខាត។

តើអ្នកមានវិធីណាខ្លះ ដើម្បីទប់ស្កាត់ការហូរចូលនៃអក្សរសិល្ប៍បរទេស ដែលបង្ហាញពីចំណុចអសកម្ម (អវិជ្ជមាន) ដល់អក្សរសិល្ប៍ខ្មែរ (ផ្នែកខ្សែភាពយន្ត និងវីដេអូ)?

567 1 comments:0 0
ចម្លើយពី Khmer Literature

ដើម្បីទប់ស្កាត់ការហូរចូលនៃអក្សរសិល្ប៍បរទេស (ផ្នែកខ្សែរភាពយន្ត និងវិដេអូ) យើងត្រូវ៖

  • បណ្តុះស្មារតីកូនខ្មែរ ឲ្យស្រលាញ់ខ្សែរភាពយន្តខ្មែរ
  • ក្រសួងវប្បធម៍ត្រូវលើកតំកើងស្នាដៃខ្សែភាពយន្ត ដែលជារបស់ខ្មែរ
  • ត្រូវបង្កើតរោងភាពយន្ត និងដាក់បញ្ចាំងរឿងខ្មែរឡើងវិញ
  • មិនត្រូវមានការចាក់ផ្សាយភាពយន្តបរទេស នៅតាមស្ថានីយ៍ទូរទស្សន៍
  • តាមស្ថានីយ៍ទូរទស្សន៍ ត្រូវាចាក់បញ្ចាំងខ្សែភាពយន្តខ្មែរឲ្យបានច្រើន។

ចូរនិយាយអំពីអក្សរសិល្ប៍ខ្មែរក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ហើយពន្យល់ចំណងជើងចម្រៀង “នៅគ្រប់ការដ្ធាន ថ្ងៃណាក៏បុណ្យ”។

1420 1 comments:0 0
ចម្លើយពី Khmer Literature

អក្សរសិល្ប៍ខ្មែរក្នុង ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវចុះអន់ថយជាទីបំផុត ព្រោះកវី និពន្ធត្រូវបានសម្លាប់ និងស្លាប់ស្ទើរតែទាំងអស់។ អក្សរសិល្ប៍មានភារកិច្ចរួមចំណែក បម្រើឲ្យមាគាសង្គមនិយមឆ្អិនឆ្អៅរបស់​បក្សកុម្មុនីយកម្ពុជា តែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏គេឃើញមាន អ្នកនិពន្ធខ្លះ ដែលមានការឈឺចាប់បានលួចតាក់តែង បញ្ចេញគំនិតរបស់ខ្លួនរិះគន់ដែលជាស្នាដៃមានលក្ខណៈជាប្រវត្តិសាស្ត្រ។

  • ពន្យល់ពីចំណងជើងចម្រៀង នៅគ្រប់ការដ្ធានថ្ងៃណាក៏បុណ្យ គឺមានន័យថានៅគ្រប់កន្លែងប្រជាជនធ្វើការ គេលឺសូរតែបទចម្រៀងដែល គេមានចាក់តាមឧគ្ឃោសនស័ព្ទយ៉ាងកងរំពង ដើម្បីកំដរអារម្មណ៍ប្រជាជន។

តើអ្នកយល់យ៉ាងណាចំពោះអក្សសិល្ប៍ខ្មែរក្នុងសម័យ សាធារណរដ្ធខ្មែរ?

512 1 comments:0 0
ចម្លើយពី Khmer Literature

ចំពោះអក្សរសិល្ប៍ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ខ្ញុំយល់ឃើញថា មានការរីកចំរើនខ្លាំងក្លាណាស់ ព្រមទាំងចលនារស់រវើក។ ព្រោះស្នាដៃច្រើនបានរីកដុះដាល ឡើងហើយថែមទាំងទទួលជោគជ័យ និងមានឈ្មោះបោះសម្លេងគួរឲ្យកត់សម្គាល់ថែមទៀតផង។

ចូររាប់ឈ្មោះរឿងប្រលោមលោកល្បីៗ ក្នុងសម័យអាណាព្យាបាលបារាំង ហើយកំពុងបញ្ចូលក្នុងកម្មវិធីសិក្សានាពេលបច្ចុប្បន្ន?

1190 1 comments:0 0
ចម្លើយពី Khmer Literature

រឿងប្រលោមលោកល្បីៗ ក្នុងសម័យអាណាព្យាបាលបារាំង ហើយបានកំពុងបញ្ចូលក្នុងកម្មវិធីសិក្សានាពេលបច្ចុប្បន្នមានដូចជាៈ

  • រឿងកុលាបប៉ៃលិន ១៩៣៦ របស់លោក ញ៉ុក ថែម
  • រឿងសូផាត ១៩៣៨ របស់លោក រឹម គិន
  • រឿងផ្កាស្រពោន ១៩៤៧ របស់លោក នូ ហាច
  • រឿងទុំទាវ ១៩១៥ របស់ ភិក្ខុ សោម
  • រឿងមាលាដួងចិត្ត ១៩៤៦ របស់លោក នូ ហាច។

តើអក្សរសិល្ប៍សម័យទំនើបមានប៉ុន្មានផ្នែក? ចូររៀបរាប់?

2234 1 comments:0 0
ចម្លើយពី Khmer Literature

អក្សរសិល្ប៍សម័យទំនើបមាន ៥ ផ្នែកសំខាន់ៗគឺៈ

  • សម័យអាណាព្យាបាលបារាំង ១៨៦៣ ដល់ ១៩៥៣
  • សម័យសង្គមរាស្ត្រនិយម ១៩៥៣​ដល់ ១៩៧០
  • សម័យសាធារណខ្មែរ ១៩៧០ ដល់ ១៩៧៥
  • សម័យកម្ពុជាប្រជាធិបតេយ្យ ១៩៧៥ ដល់ ១៩៧៩
  • សម័យក្រោយថ្ងៃ ៧មករា ១៩៧៩ ដល់ បច្ចុប្បន្ន។
user icon
Khmer Literature
នៅ 2018-06-14
សួរអំពី៖ពុទ្ធសាសនា

តើអ្នកយល់ដូចម្តេចចំពោះពុទ្ធសាសនា?

503 1 comments:0 0
ចម្លើយពី Khmer Literature

ខ្ញុំយល់ឃើញថា ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលល្អ ធ្វើឲ្យសាសនិកជន វៀរចាកនូវអំពើរបាបទាំងពួង ហើយចេះសន្សំបុណ្យកុសល ដើម្បីបាន សេចក្តីសុខ សំរាប់ខ្លួនឯង និងអ្នកដទៃ។ មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនាបាន ធ្វើឲ្យមនុស្សសាងតែអំពើល្អ ឲ្យមនុស្សមានជំនឿថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។

user icon
Khmer Literature
នៅ 2018-06-14
សួរអំពី៖ពុទ្ធសាសនា

ចូរបង្ហាញថាពុទ្ធសាសនា ជាសាសនាមនុស្សនិយម។

2106 1 comments:0 0
ចម្លើយពី Khmer Literature

ពុទ្ធសាសនា ជាសាសនាមនុស្សនិយម។ រូបមន្តដំបូងបំផុតរបស់ពុទ្ធសាសនា ត្រូវបានរកឃើញនៅក្នុងអ្វីដែលគេស្គាល់ថា “ចតុរារិយសច្ចៈ” ដែលត្រូវតែជាការយល់ចិត្តទុកដាក់របស់មនុស្ស ប្រកដដោយប្រាជ្ញាគ្រប់រូប និងជាសេចក្តីប្រកាសត្រឹមត្រូវ ស្តីពីធម្មជាតិ នៃលោក និងធម្មជាតិនៃមនុស្ស។ ដូច្នេះពុទ្ធសាសនា ជាសាសនាមនុស្សនិយម។

user icon
Khmer Literature
នៅ 2018-06-14
សួរអំពី៖និកាយ ពុទ្ធសាសនា

ចូររាប់និកាយផ្សេងៗ នៃពុទ្ធសាសនាឲ្យបានពីរ។

384 1 comments:0 0
ចម្លើយពី Khmer Literature

និកាយផ្សេងៗនៃព្រះពុទ្ធសាសនាមានចំនួនពីរគឺ

  • និកាយមហាយាន
  • និកាយហិនយាន
×

×

One more step

Please login to share your idea

Register Login