articleSep 18, 2017
ធ្វើដូចម្តេចទើបអោយកូនរបស់អ្នកចូលចិត្តអានសៀវភៅ?
KhSearch
Community contributor
2.5K views00
១.អាណាព្យាបាល(ឪពុកម្តាយ)ត្រូវចូលរួម ព្រមទាំងផ្តល់បរិយាកាសសិក្សាល្អៗដល់កូនៗ។
ពេលកូនរបស់អ្នកនៅតូច ត្រូវរៀបចំនូវសៀវភៅនានាដែលពួកគេចូលចិត្ត ហើយនៅពេលដែលពួកគេមានវ័យកាន់តែធំឡើង សៀវភៅរបស់ពួកគេក៏កាន់តែច្រើនឡើងៗ។ បន្ទាប់មកទិញនូវទូដាក់សៀវភៅ ហើយដាក់នៅក្បែរតុសៀវភៅរបស់ពួកគេ ដែលមានពន្លឺគ្រប់គ្រាន់ និងមានកៅអីអង្គុយដែលផ្តល់នូវអារម្មណ៍ល្អ។ នៅពេលដែលកូនរបស់អ្នក ធ្វើកិច្ចការសាលារួច ពួកគេអាចអានសៀវភៅដទៃទៀតបានដោយងាយស្រួល។
២.បណ្តុះបណ្តាលអោយកូនៗមានចំនាប់អារម្មណ៍ចំពោះការអានសៀវភៅ និងបង្កើតបរិយាកាសផ្លូវចិត្តប្រកដដោយភាពកក់ក្តៅនិងបន្ធូរអារម្មណ៍។
ជាឪពុកម្តាយ យើងមិនត្រូវប្រើអារម្មណ៍ជ្រុលហួស ដែលនឹងរំពឹងថា កូននឹងអានសៀវភៅបានច្រើន ឆាប់លូតលាត់ផ្នែកស្មារតី ទទួលបានពន្ទុល្អ កែលំអផ្នែកផ្សេងៗជាដើម ដែលទាំងនេះគឺមិនអាចទទួលបានលទ្ធផលល្អនោះទេ។ ការអានគឺជាសិល្បះនៃការកំសាន្ត។ ចំពោះកុមារ មិនត្រូវមានការកំនត់ជាក់លាក់ក្នុងការអានសៀវភៅនោះទេ ហើយក៏មិនត្រូវប្រើប្រាស់មធ្យោបាយបង្ខិតបង្ខំ ឬតាមរយៈការដាក់ទណ្ឌកម្មឡើយ។
0 comments
Sign in to join this discussion.
No comments have been posted yet.