ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាសម័យសាធារណៈរដ្ឋខ្មែរ(១៩៧០.១៩៧៥ )

ចំណេះដឹងទូទៅ
Community contributor
សំនួរ
១. មូលហេតុអ្វីបានជា ព្រះបាទនរោត្តម សីហនុ ឈប់ទទួលជំនួយពីសហរដ្ឋអាមេរិច ? ឈប់នៅឆ្នាំណា ?
២. តើព្រះរាជាណាចក្រកម្ពុជា ក្លាយជាសាធារណៈរដ្ឋខ្មែរនៅថ្ងៃខែឆ្នាំណា ? តើសេដ្ឋកិច្ចអាចរស់រានបានដោយសារអ្វី ?
៣. ឆ្លៀតឱកាសដែលលន់ នល់ ទន់ខ្សោយ តើឥស្សរៈជននយោបាយរបស់លោកបានធ្វើអ្វីខ្លះ ?
៤. នៅឆ្នាំ ១៩៦៧.៦៨ តើសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈដូចម្តេច ?
៥. នៅពេលជួបវិបត្តិសេដ្ឋកិច្ច តើសម្តេច សីហនុ ទ្រង់ធ្វើដូចម្តេច ?
៦. បន្ទាប់ទទួលអំណាចពីសម្តេចស សីហនុ តើអ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ និងលន់ នល់ បានអនុវត្តន៍គោលនយោបាយដូចម្តេច ?
៧. បន្ទាប់ពីមានកុប្បកម្ម និងអំពើហឹង្សានៅដើមខែមីនា តើមានព្រឹត្តការណ៍អ្វីកើតឡើង ?
៨. តើរដ្ឋប្រហារ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ មានលក្ខណៈដូចម្តេច ?
៩. ចូរនិយាយសេដ្ឋកិច្ចសម័យសាធារណរដ្ឋខ្មែរ ?
១០. តើសង្គ្រាមស៊ីវិល ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ផ្តល់ផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា ?
ចម្លើយ
១. ព្រះបាទនរោត្តម សីហនុ ទ្រង់ឈប់ទទួលជំនួយពីសហរដ្ឋអាមេរិចនៅឆ្នាំ ១៩៦៣ពីព្រោះព្រះអង្គចង់នៅក្រៅសង្គ្រាមវៀតណាម និងចង់រក្សាទំនាក់ទំនងល្អជាមួយពួកកុំម្មុយនីស្ត ។
២. ព្រះរាជាណាចក្រកម្ពុជា ក្លាយជាសាធារណៈរដ្ឋខ្មែរនៅថ្ងៃ ០៩ ខែ តុលា ឆ្នាំ ១៩៧០ ជាថ្ងៃដែលប្រកាសរដ្ឋធម្មនុញ្ញថ្មី ។ របបនេះអាចរស់រានមានជីវីតបាន ដោយសារជំនួយទាំងស្រុងពីសហរដ្ឋអាមេរិច ។
៣. ឥស្សរជនរបស់លោកលន់ នល់ ជាច្រើនបាន៖
- បង្កើតបក្សពួក និងប្រមូលទ្រព្យធនដោយភ្លេចអស់នូវប្រយោជន៍ជាតិក្នុងចំណោមនោះក៏មាន លន់ ណុនជាប្អូនរបស់ លន់ នល់ដែរ ។
- នាយទាហានរបស់លោកមួយចំនួន បានលក់គ្រឿងសព្វាវុធទៅឲ្យពួកខ្មែរក្រហមថែមទៀត ។
៤. នៅឆ្នាំ១៩៦៧.៦៨ សេដ្ឋកិច្ចកម្ពុជា មានដំណើរករាំងស្ទះ ដោយសារបាត់បង់ប្រាក់ចំណូល ដែលជាលទ្ធផលនៃការរត់ពន្ធ ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ និងការចំណាយខ្វះតុល្យភាព ។ កសិកម្មបានជួបវិបត្តិប្រព័ន្ធធារាសាស្រ្តគ្មានប្រសិទ្ធភាព នាំឲ្យទិន្នផលកសិកម្មធ្លាក់ចុះ ។
៥. នៅពេលជួននឹងវិបត្តិសេដ្ឋកិច្ច សម្តេច សីហនុ ទ្រង់៖
- ទ្រង់ប្រគល់អំណាចទៅឲ្យឧត្តមសេនីយ៍ លន់ នល់និងអ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ
- ដោយទ្រង់សង្ឃឹមថា សេដ្ឋកិច្ចនឹងមានការផ្លាស់ប្តូរ
- ទ្រង់យល់ថាប្រជាប្រិយភាពរបស់ទ្រង់នឹងបានធ្លាក់ចុះ
- សត្រូវរបស់ទ្រង់ នឹងប្រមូលផ្គុំយ៉ាងរឹងមុំាដើម្បីទប់ទល់នឹងព្រះអង្គ ។
៦.បន្ទាប់ទទួលអំណាចពីសម្តេច សីហនុ អ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ និងលោកឧត្តមសេនីយ៍ លន់ នល់ បានអនុវត្តន៍គោលនយោបាយដូចជា រៀបចំសណ្តាប់ធ្នាប់សាធារណៈឡើងវិញ បិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនឬធ្វើឯកជនូបនីយកម្មធនាគារជាដើម ។
៧. បន្ទាប់ពីមានកុប្បកម្ម និងអំពើហឹង្សានៅដើមខែមីនា មានព្រឹត្តការណ៍អ្វីកើតឡើងគឺ៖
- សម្តេចសីហនុ បានបន្ទោសអ្នកប្រើអំពើហឹង្សាពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មនេះ មានព្រះរាជានុញ្ញាតិពីព្រះអង្គក៏ដោយ
- ភាពចលាចលបានឈានដល់រដ្ឋប្រហារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ដែលដឹកនាំដោយទ្រង់សិរីមតៈនិងឧត្តមសេនីយ៍ លន់ នល់ ដូចដែលបានគ្រោងទុកអស់រយៈពេលជាច្រើនខែមកហើយ ។
៨. រដ្ឋប្រហារ នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ មានលក្ខណៈជាការបោះឆ្នោតជាសម្ងាត់ ដោយរដ្ឋសភាជាតិដែលមានសម្លែងគាំទ្រ ៨៦ ទល់៣សម្លេង ដើម្បីដកសេចក្តីទុកចិត្ត នឹងដកដំណែងព្រះអង្គចេញពីព្រះប្រមុខរដ្ឋ ។
៩. សេដ្ឋកិច្ចនៅសម័យសាធារណរដ្ឋខ្មែរគឺ៖
- ទទួលជំនួយពីសហរដ្ឋអាមេរិច ស្ទើរតែទាំងស្រុង
- សេដ្ឋកិច្ចគ្មានដំណើរការ ( ដំណើរនៅតែភ្នំពេញ និងទីប្រជុំជនសំខាន់ៗមួយចំនួនតូច)
- អតិផរណាប្រាក់រៀល ចេះបន្តរីតម្លៃទំនិញចេះតែឡើងថ្លៃរហួសកម្រិត
- ទន្លេមេគង្គ ដែលជាផ្លូវទឹកសម្រាប់សហរដ្ឋអាមេរិចដឹកជញ្ជូន ស្បៀងត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុងនៅខែ មករា ឆ្នាំ ១៩៧៥
- នៅសល់តែផ្លូវអាកាសពីបាងកក ប៉ុណ្ណោះសម្រាប់ដឹកស្បៀងមកចិញ្ចឹមមនុស្សជាច្រើនលាននាក់នៅទីក្រុងភ្នំពេញ ។
១០. សង្គ្រាមស៊ីវិល ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ផ្តល់ផលវិបាកដល់ប្រទេសកម្ពុជាដូចជា៖
- សេដ្ឋកិច្ចត្រូវរាំងស្ទះ ទីក្រុងនឹងជនបទមួយចំនួនធំគ្រប់គ្រងដោយកម្លាំងកុម្មុយនីស្ត ទីបំផុតរដ្ឋាភិបាលគ្រប់គ្រងបានតែទីក្រុងភ្នំពេញប៉ុណ្ណោះ ។
- រយៈពេល៤ឆ្នាំចុងក្រោយ ពោពេញទៅដោយអំពើហឹង្សានិងទុក្ខក្រៀមក្រំ
- ពួកទាហានប្រព្រឹត្តិអំពើពុករលួយ និងការចាប់ជំរិតចោរកម្ម
- សង្គ្រាមបានបន្សល់ទុក ជនពិការ ស្រ្តីមេម៉ាយ កុមារ ក្មេងកំព្រា ដែលជាវិបត្តិសង្គមមិនអាចដោះស្រាយរួច
- ប្រទេសកម្ពុជាត្រូវរងខ្ទេចខ្ទាំទាំងអស់ ទាំងសេដ្ឋកិច្ច នយោបាយ សេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ។
0 comments
No comments have been posted yet.