សំណួរ-ចម្លើយ ជំពូក១ មេរៀនទី១ សារៈសំខាន់នៃក្របខ័ណ្ឌទីផ្សារ (ភាគ១)
ទីផ្សារ
Community contributor
សំណួរ
១- តើអ្វីទៅជាសេដ្ឋកិច្ច ?
២- ដូចម្តេចហៅថាសកម្មភាពទីផ្សារ ?
៣- ដូចម្តេចហៅថាគោលដៅ ?
៤- អី្វទៅជាសកម្មភាពទីផ្សារបឋម ?
៥- ដើម្បីតម្លៃផលិតផលមួយមានការកើនឡើង តើត្រូវផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍អ្វីខ្លះ ? ចូរពន្យល់ ?
៦- អ្វីទៅជារូបារម្មណ៍ ?
ចម្លើយ
១- សេដ្ឋកិច្ច គឺជាការសិក្សាស្រាវជ្រាវរបៀបដែលបុគ្គលក្រុមគ្រួសារចេះលៃលកប្រើប្រាស់នូវធនធាន ដែលមាននៅក្នុងការផលិតចេញជាផលិតផល និងបង្កើតសេវាកម្មផ្សេងៗ ដើម្បីបំពេញនូវសេចក្តីត្រូវការឥតព្រំដែនរបស់មនុស្ស ។
២- សកម្មភាពទីផ្សារ គឺជាចង្វាក់ឬសកម្មភាពទាំងឡាយដែលស្តែងឡើងដោយបុគ្គលអង្គភាពអាជីវកម្ម ឬអង្គភាពមិនយកប្រាក់ចំណេញ ដើម្បីបំពេញតម្រូវការនិងចំណង់ចំណូលចិត្តអតិថិជនតាមរយៈការដោះដូរទៅវិញទៅមកដោយសេរី ។
៣- គោលដៅ គឺជាការអនុវត្តដើម្បីសម្រេចនូវវត្ថុបំណង អ្នកបម្រើទីផ្សារត្រូវស្គាល់អំពីចរិកលក្ខណៈ និងតម្រូវការរបស់អតិថិជនឲ្យបានច្បាស់ ដើម្បីរៀបចំផលិតផលឬសសេវាកម្មឲ្យត្រូវទៅតាមសេចក្តីត្រូវការ និងចំណង់ចំណូលចិត្តអតិថិជន ។
៤- សកម្មភាពទីផ្សាររបឋម គឺជាសកម្មភាពដែលសិក្សាស្រាវជ្រាវពីផលិតផលមួយត្រូវការ និងការផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ជាច្រើនប្រភេទដើម្បីឲ្យតម្លៃរបស់ ឬសេវាកម្មមានការកើនឡើងជាលំដាប់ ។
៥- ដើម្បីតម្លៃផលិតផលមួយមានការកើនឡើង ត្រូវផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ដូចជា ៖
- ផលប្រយោជន៍ប្រើប្រាស់សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់មនុស្ស
- ផលប្រយោជន៍ទម្រង់រូបសាស្រ្តផលិតផល និងចំណាប់អារម្មណ៍របស់អតិថិជន
- ផលប្រយោជន៍ទីកន្លែងដែលនៅជិតអតិថិជនក្នុងការទំនាក់ទំនង
- ផលប្រយោជន៍ពេលវេលាគេផ្គត់ផ្គង់នៅចំពេលដែលមានផលិតផលដែលគេកំពុងត្រូវការ
- ផលប្រយោជន៍ព័ត៌មានអតិថិជនបានទទួលព័ត៌មានអំពីទីកន្លែង និងមានផលិតផលដែលគេត្រូវការ
- ផលប្រយោជន៍រូបារម្មណ៍អតិថិជនបានឃើញ និងបានឮពីផលិតផលដែលត្រូវការ
- ផលប្រយោជន៍កម្មសិទិ្ធការផ្ទេរផលិតផលមកជាកម្មសិទ្ធិរបស់ខ្លួនតាមរយៈប្រាក់
៦- រូបារម្មណ៍ គឺជាលំនាំផ្លូវចិត្តដែលឆ្លុះបញ្ចាំងពីវត្ថុទាំងឡាយពុំទាន់កើតមានក្នុងបទពិសោធន៍ និងមិនទាន់ពិតជាការស្រមៃពីរូបរាង្គ ។
0 comments
No comments have been posted yet.