សំណួរ-ចម្លើយ ជំពូក១ មេរៀនទី១ សារៈសំខាន់នៃក្របខ័ណ្ឌទីផ្សារ (ភាគ២)
ទីផ្សារ
Community contributor
សំណួរ
៧- ដូចម្តេចហៅថាប្រត្យក្សារម្មណ៍ ?
៨- តើមុខងាររបស់សកម្មភាពទីផ្សារមានអ្វីខ្លះ ?
៩- តើធាតុសំខាន់ៗនៃគោលគំនិតសកម្មភាពទីផ្សារមានអ្វីខ្លះ ?
១០- តើអង្គភាពអាជីវកម្មត្រូវធ្វើដូចម្តេច ដើម្បីអនុវត្តគោលគំនិតសកម្មភាពទីផ្សារ ?
១១- តើសកម្មភាពទីផ្សារមានប៉ុន្មានដំណាក់កាល ?
១២- ដូចម្តេចហៅថាយុទ្ធសាស្រ្តសកម្មភាពទីផ្សារ ?
១៣- តើយុទ្ធសាស្រ្តសកម្មភាពទីផ្សារមានសកម្មភាពចំបងៗប៉ុន្មានយ៉ាង ? ចូរពន្យល់ពីចំណុចនីមួយៗ ?
ចម្លើយ
៧- ប្រត្យក្សារម្មណ៍ គឺជាលំនាំផ្លូវចិត្តឆ្លុះបញ្ចាំងទាំងស្រុងនៅលក្ខណៈវត្ថុ ឬបាតុភូតដែលប្រព្រឹត្តផ្ទាល់លើឥន្រ្ទី ។
៨- មុខងាររបស់សកម្មភាពទីផ្សារមានដូចជា ៖
- មុខងារដោះដូរទិញ នឹងសេវាលក់
- មុខងារចែកចាយ នឹងដឹកជញ្ជូន (ឥណទាន ប្រាក់កម្ចី)
- មុខងារសម្របសម្រួល
- មុខងារប្រមូលព័ត៌មានរវាងអ្នកលក់ អ្នកទិញ គុណភាព និងចរិលក្ខណៈចំណង់ចំណូលចិត្តរបស់ដែលអតិថិជនអាចទុកចិត្តបាន ។
- មុខងារឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម (សង្គមទទួលស្គាល់ពីតម្លៃខ្លួន)
៩- ធាតុសំខាន់ៗនៃគោលគំនិតសកម្មភាពទីផ្សារមានដូចជា ៖
- ការកំណត់តម្រូវការព្រមទាំងការពេញចិត្តរបស់អតិថិជនធ្វើផែនការសកម្មភាពចែកចាយ និងលក់
- ការបង្កើតផលិតផល និងការលក់សម្រាប់បំពេញការផ្គត់ផ្គង់លើទីផ្សារឲ្យចំគោលដៅ
- ការចំណេញរយៈពេលវែង ដែលជារយៈពេលទ្រទ្រង់អាជីវកម្ម ។
១០- ដើម្បីអនុវត្តគោលគំនិតសកម្មភាពទីផ្សារ អង្គភាពអាជីវកម្មគឺ ៖
+ គោលគំនិតសកម្មភាពទីផ្សារ
- កំណត់ឲ្យបាននូវទំនិញ សេវាកម្មដែលបំពេញតម្រូវការអតិថិជន
- បង្កើនផលិតផលសម្រាប់ផ្គត់ផ្គង់
- ប្រតិបត្តិការ
១១- សកម្មភាពទីផ្សារមានបីដំណាក់កាល ៖
- ដំណាក់កាលបែបឆ្ពោះទៅរកផលិតកម្ម មានវិស្វករមានយុទ្ធសាស្រ្តផលិតកម្ម
- ដំណាក់កាលបែបឆ្ពោះទៅរកការលក់ ផ្សព្វផ្សាយការលក់ទំនិញ សេវាលើសកម្មភាពទំនិញ
- ដំណាក់កាលបែបឆ្ពោះទៅរកការស្រាវជ្រាវឲ្យឃើញនូវតម្រូវការរបស់អតិថិជនគ្រប់មុខងារអ្នកទីផ្សារ
១២- យុទ្ធសាស្រ្តសកម្មភាពទីផ្សារ ជាគន្លឹះពីការបំពេញចំណង់ចំណូលចិត្តរបស់អតិថិជនដោយការយកចិត្តទុកដាក់លើធនធានអាជីវកម្ម បង្កើនការលក់និងយកឈ្នះទីផ្សារចម្រុះ (ទីផ្សារសេរី) ទីផ្សារប្រកួតប្រជែងរួមទាំងតម្លៃ និងគុណភាព ។
១៣- យុទ្ធសាស្រ្តសកម្មភាពទីផ្សារមានសកម្មភាពចំបងៗមានពីរយ៉ាង ៖
- ការកំណត់ទីផ្សារគោលដៅ ការរៀបចំយុទ្ធសាស្រ្តសកម្មភាពទីផ្សារដោយប្រុងប្រយ័ត្ន
- ការបំពេញសកម្មភាពទីផ្សារចម្រុះជាសកម្មភាពឆ្លើយតបចំពោះតម្រូវការដល់អតិថិជន ។
ក. កំណត់ផលិតផលត្រូវផលិតនិងបង្កើតក្នុងការផ្គត់ផ្គង់ផលប្រយោជន៍អតិថិជនក្នុងគោលដៅ
ខ. ចែកចាយដឹកនាំផលិតផលទៅដល់ដៃអតិថិជនប្រភេទទំនិញដែលអ្នកប្រើប្រាស់តាមគោលដៅ ។
គ. កំណត់ថ្លៃសម្រេចចិត្តនៅតម្លៃសមស្របទីផ្សារ គុណភាពអាចទទួលយកបាន ។
ឃ. ផ្សព្វផ្សាយផ្តល់ព័ត៌មានជុំវិញ មានដាក់លក់ចំទីផ្សារគោលដៅលក់ផ្ទាល់ផ្សាយពាណិជ្ជកម្មទំនាក់ទំនងសាធារណៈ និងជំរុញការលក់ (អតិថិជនជាស្តេច) ។
0 comments
No comments have been posted yet.