វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាប្រវត្តិវិទ្យា (វិញ្ញាសាទី៣៩)

ប្រវត្តិវិទ្យា
Community contributor
សំណួរ
១. តើសង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមឡើងនៅថ្ងៃណា ខែណា ឆ្នាំណា? ដោយសារអ្វី?
២.តើហេតុអ្វីបានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប? ហើយបានទទួលលទ្ធផលដូចម្ដេច? ហេតុអ្វី?
៣. តើពួកប៉ុលពតរៀបអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?
៤. នៅក្នុងវិស័យសង្គម តើរដ្ឋាភិបាលអាឡឺម៉ងខាងលិចបានយកចិត្តទុកដាក់អ្វីខ្លះ?
៥. ចូរនិយាយពីផលវិបាកនៃការប្រកាន់យកនយោបាយអព្យាក្រឹត្យរបស់កម្ពុជា។
ចម្លើយ
១. សង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ១៩៣៩ ដោយសារតែអាឡឺម៉ង់បានចូលលុកលុយប្រទេសប៉ូឡូញ។
២. បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ពីព្រោះរាជរដ្ឋាភិបាលរបស់លោក ឌូក្លាសហូម បានយល់ឃើញថាការខូចជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឪ្យប្រទេសអង់គ្លេសមានផលចំណេញច្រើនខាងសេដ្ឋកិច្ចជាពិសេស វិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឹត្រូវ បានទទួលបរាជ័យ។ នេះគឺដោយសារតែលោកប្រធានាធិបតីបារាំង ដឺហ្គោល បានប្រើសិទ្ធិវ៉េតូ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ១៩៦៣។
៣. ពួកប៉ុលពតបានចាប់ផ្ដើមរៀបអាពាហ៍នៅឆ្នាំ១៩៧៧៖
- គូពិសេស ឬពិធីតូច ចាប់ពី៣ ទៅ១០គូ (កម្មាភិបាល ឬ មេកង)
- ធម្មតា ឬពិធីធំចាប់ពី៣០ ទៅ៥០ ឬ ១០០គូ យុទ្ធជនឈរមួយផ្ទេរ យុវនារីឈរមួយជួរ បេ្តជ្ថាមួយចំពោះមុខអង្គការនិងទង់កុម្មុយនីស្ដ។
៤. នៅក្នុងវិស័យសង្គម រដ្ឋាភិបាលអាឡឺម៉ង់ខាងលិចបានយកចិត្តទុកដាក់លើ៖
- ប្រាក់ធានារ៉ាប់រងខាងការងារ អ្នកគ្មានការងារធ្វើ និងមនុស្សចាស់ជរា
- ផ្ដល់សិទ្ធិឪ្យស្រ្ដីស្មើគ្នានឹងបុរស
- ស្រ្ដីមានផ្ទៃពោះត្រូវបានឈប់សម្រាករយៈពេល៦ខែក្រោយពីឆ្លងទន្លេរួច
- រដ្ឋាភិបាលសង់ផ្ទះថ្មីចំនួន១២លានខ្នងបន្ថែម។
៥. ផលវិបាកនៃការប្រកាន់យកនយោបាយអព្យាក្រឹត្យរបស់កម្ពុជាដូចជា៖
+ ផលវិជ្ជមាន
- ធ្វើឪ្យក្រិត្យានុភាពកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវបានពង្រីងបន្ថែម
- ធ្វើឪ្យកម្ពុជារស់ដោយសន្ដិភាពរយៈពេល១៥ឆ្នាំ ក្នុងខណៈដែលប្រទេសជិតខាងកំពុងឆាប់ឆេះក្នុងភ្លើងសង្រ្គាមនៅវៀតណាម។
+ ផលអវិជ្ជមាន
- ពុំមានលទ្ធភាពការពារខ្លួនឯងទប់ទល់នឹងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ
- ទំបំផុតត្រូវបញ្ចប់ដោយកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨ មីនា ១៩៧០។
0 comments
No comments have been posted yet.