articleAug 1, 2019
វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី៩ )

វប្បធម៌ទូទៅ
Community contributor
1.6K views00
សំនួរ
១. តើការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលនាំមកនូវផលប្រយោជន៍អ្វីខ្លះ ជូនដល់សង្គមជាតិ ?
២. តើសមាសភាពណាខ្លះ ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការជាការរៀបចំការបោះឆ្នោត ?
៣. តើធ្វើដូចម្តេចដើម្បីឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម ?
ចម្លើយ
១. ការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល នាំមកនូវផលប្រយោជន៍ៈ
- ជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន
- គោរពសិទ្ធិសេរីភាព ធានាយុត្តិធម៌សមធម៌
- ពង្រីងពង្រីកនីតិរដ្ឋ
- ប្រយុទ្ធប្រឆាំងនិងការេំលោភច្បាប់
- សង្គមប្រកបដោយតម្លាភាពប្រសិទ្ធិភាព ... ។
២. សមាសភាពដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មធិការរៀបចំការបោះឆ្នោតៈ
- ព្រះមហាក្សត្រ
- ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញា
- ស្ថាប័ននីតិប្បញ្ញត្តិ ( រដ្ឋសភានិងព្រឹទ្ធសភា )
- ស្ថាប័នតុលាការ
- មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ
- បុព្វជិតខាងសាសនា ( ព្រះសង្ឃ អាចារ្យ )
- ក្រុមប្រឹក្សាឃុំ សង្កាត់
- សមាជិកគ្រប់គណៈបក្ស
- អ្នកគ្មានសិទ្ធិបោះឆ្នោត
- ទណ្ឌិត ( អ្នកជាប់ពន្ធធនាគារ )
- អនីតិជន ( ជនក្រោមអាយុ១៨ឆ្នាំ )
- ពិរុទ្ធជន
- ជនមានសតិវិប្បល្លាស ( លីលា ឆ្កួត ... ) ។
៣. ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវៈ
- ត្រូវតែមានភាពយុត្តិធម៌នៅក្នុងសង្គម
- ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
- អ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសទណ្ឌ ។
0 comments
Sign in to join this discussion.
No comments have been posted yet.