វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១១ )

វប្បធម៌ទូទៅ
Community contributor
សំនួរ
១. ចូររៀបរាប់ផែនការសកម្មភាព ១០០ថ្ងៃដោយសង្ខេបរបស់ ឯកឧត្តម ស៊ុន ចាន់ថុលអំពីកំណែទម្រង់វិស័យសាធារណការនិងដឹកជញ្ជូន ។
២. ហេតុអ្វីបានជាក្រសួងសាធារណការ និងដឹកជញ្ជូនដាក់ចេញនូវផែនការសកម្មភាព ១០០ថ្ងៃ ?
៣. តើផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកមានប៉ុន្មាន ? អ្វីខ្លះ ?
៤. អ្វីទៅជារថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច និងរថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំ ?
៥. ដូចម្តេចដែលហៅថា យានយន្តបករណ៍ ?
ចម្លើយ
១. ផែនការសកម្មភាព ១០០ថ្ងៃដោយសង្ខេបរបស់ ឯកឧត្តម ស៊ុន ចាន់ថុល អំពីកំណែទម្រង់វិស័យសាធារណការនិងដឹកជញ្ជូនដែលសម្រេចបានសមិទ្ធិផលការងារសំខាន់ៗនិងកំពុងបន្តសកម្មមានដូចជាៈ
- ការដាក់ឲ្យដំណើរការមណ្ឌល ប្តូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON Mall ភ្នំពេញដែលចំណាយពេលប្រមាណតែ១៥ នាទីដើម្បីទទួលបានបណ្ណបើកបរ
- ការបិតស្លាកសុវត្ថិភាព ( ស្ទីរចំណាំងផ្លាតពន្លឺពេលយប់ )
- យុទ្ធនាការចែកមួកសុវត្ថិភាព
- ការរៀបចំរចនាសម្ព័ន្ធអង្គការលេខរបស់ក្រសួង ឡើងវិញដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាព
- ការដាក់ឲ្យដំណើរការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
- ការផ្តល់បណ្ណបើកបរយានយន្ត
- កម្មវិធីយល់ដឹងអំពីកទ្រឹស្តីនៃការបើកបរតាមទូរស័ព្ទស្មាតហ្វូន
- ឈៀកចល័ត និងផ្លាកលេខយានយន្តដែលមាន QR Code ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន
- ការធ្វើសមាហរណកម្មទូទាំងប្រទេសតាមរយៈការកសាង និងពង្រីកបណ្តាញផ្លូវតភ្ជាប់
- ការកសាងកំពង់ផែទឹកជ្រៅ
- ការលុបគ្រលុកសំបុកមាន់នៅទូទាំង ២៥រាជធានី ខេត្ត ។
២. បានជាក្រសួងសាធារណ និងដឹកជញ្ជូនដាក់ចេញនូវផែនការសកម្មភាព ១០០ថ្ងៃពីព្រោះចង់បង្កើតសក្កានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានវឌ្ឍនភាពពិតប្រាកដ និងបន្តផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ។
៣. ផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកមានចំនួន១០គឺៈ
- ផ្លាកសញ្ញាគ្រោះ
- ផ្លាកសញ្ញាប្រាប់ដំណឹង
- ផ្លាកសញ្ញាបន្ថែម
- ផ្លាកសញ្ញាសិទ្ធិអាទិភាព
- ផ្លាកសញ្ញាបម្រាម
- ផ្លាកសញ្ញាបញ្ញ
- ផ្លាកសញ្ញាបង្ហាញទិសដៅ
- ផ្លាកសញ្ញាបណ្តោះអាសន្ន
- ផ្លាកសញ្ញាប្រាប់ឈ្មោះផ្លូវ
- ផ្លាកសញ្ញាប្រាប់ឈ្មោះតំបន់ ។
៤. រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច និងរថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំៈ
- រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះចាប់ពី ១០នាក់ ដល់២០នាក់ដោយគិតទាំងអ្នកបើកបរ
- រថយន្តដឹកជញ្ជូនអញនកដំណើរធុនធំ សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះលើសពី ២០ នាក់ដោយឥតគិតទាំងអ្នកបើកបរ ។
៥. យានយន្តបករណ៍ សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បន្ថែមគ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ផ្លូវស្ពានអាទិ៍ ។
0 comments
No comments have been posted yet.