វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១៧ )

វប្បធម៌ទូទៅ
Community contributor
សំនួរ
១. តើអង្គការសហប្រជាជាតិ ( UN ) បង្កើតនៅថ្ងៃទីខែឆ្នាំណា ? ហើយទីស្នាក់ការនៅឯណា ? ហើយប្រទេសណាជាសមាជិកខ្លះ ?
២. តើអង្គការសហប្រជាជាតិ ( UN ) បង្កើតឡើងមានគោលដៅអ្វី ?
៣. តើអ្វីជាគោលការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ ?
៤. តើប្រទេសកម្ពុជាចូលជាសមាជិកអងុ្គការសហប្រជាជាតិនៅថ្ងៃណាឆ្នាំណា ? ហើយបានជួយដោះស្រាយបញ្ហាអ្វីខ្លះ ?
៥. តើអង្គការសហប្រជាជាតិមានស្ថាប័នប៉ុន្មានអ្វីខ្លះ ?
ចម្លើយ
១. អង្គការសហប្រជាជាតិ ( UN ) បង្កើតឡើងនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥ ។ ទីស្នាក់ការទីក្រុងញូយ៉ក ប្រទេសអង់គ្លេស ។ ហើយមានសមាជិក ១៩៣ប្រទេសនិងមាន៦ភាសាជាយាន្តដូចជា អារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី អេស្ប៉ាញ ។
២. អង្គការសហប្រជាជាតិ ( UN ) បង្កើតឡើងមានទិសដៅដូចជាៈ
- រក្សាសន្តិសុខ និងសន្តិភាពពិភពលោក
- ពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិ
- ធ្វើអោយមានសហប្រតិបត្តិការផ្នែកអន្តរជាតិ
- ប្រជាជាតិនានាខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកសេចក្តីបញ្ចប់រួមគ្នា ។
៣. គោលការណ៍របស់អង្គការសហប្រជាជាតិមានដូចជាៈ
- សមាជិកត្រូវបំពេញកាតព្វកិច្ចដោយជឿជាក់លើធម្មនុញ្ញ
- សមាជិកត្រូវដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិភាពសន្តិសុខ និងយុត្តិធម៌
- ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង
- ធម្មនុញ្ញមិនអនុញ្ញតអោយអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ។
៤. កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ធ្នូ ១៩៥៥ ។ ហើយបានជួយដោះស្រាយបញ្ហាដូចជាៈ
- រឿងក្តីប្រាសាទព្រះវិហារ ( ១៥ មីនា ១៩៥២ )
- កិច្ចព្រមព្រៀងទីក្រុងបារីស ( ២៣ តុលា ១៩៩៣ )
- បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ )
- តុលាការអន្តរជាតិបញ្ជាអោយកងទ័ពថៃ និងកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហារ ( ១៨ តុលា ២០១១ ) ។
៥. អង្គការសហប្រជាជាតិមានស្ថាប័ន៦គឺៈ
- មហាសន្និបាត
- លេខាធិការដ្ឋាន
- ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម
- ក្រុមប្រឹក្សាអាណាព្យាបាល
- តុលាការយុត្តិធម៌អន្តរជាតិ
- ក្រុមប្រឹក្សាសន្តិសុខ ។
0 comments
No comments have been posted yet.