articleSep 14, 2021
ដើម្បីវាស់បញ្ញាមនុស្សតើគេត្រូវធ្វើដូចម្តេច?
Chap Narith
Community contributor
2.1K views00
ប៊ីណេ និង ស៊ីម៉ុង បានពិសោធន៍រកតារាងវិញ្ញាសាសម្រាប់អាយុមួយៗដោយរក្សាទុកវិញ្ញាសាណាដែលក្មេង ៧៥ភាគរយធ្វើបាន ក្មេងអាយុ៣ឆ្នាំចេះប្រាប់ឈ្មោះវា ចង្អុលមាត់វា ។ អាយុ៧ឆ្នាំ គេអាចសួរវាឱ្យលើកដៃស្តាំ ឬ បំពេញកិច្ចការផ្សេងៗ ។ អាយុ១០ឆ្នាំគេអាចឱ្យធ្វើឃ្លានឹងពាក្យ ម្តាយ ឪពុក ...៘ វិញ្ញាសាទាំងនេះរៀបតាមអាយុ ។ បន្ទាប់មកគេយកវិញ្ញាសាឱ្យក្មេងម្នាក់ធ្វើក្មេងណាធ្វើវិញ្ញាសាក្មេងអាយុ៨ឆ្នាំបានតែមិនដោះស្រាយវិញ្ញាសាក្មេង៩ឆ្នាំបានគេថាក្មេង នោះមានអាយុបញ្ញា៨ឆ្នាំ ។ កាលណាគេយកអាយុបញ្ញានិងអាយុពិតមកប្រៀបធៀបគ្នាគេ បានលទ្ធផលបញ្ញា ។ រូបមន្តមានដូចខាងក្រោម ៖
អាយុបញ្ញា
លទ្ធផលបញ្ញា =
អាយុពិត
លទ្ធផលបញ្ញា បង្ហាញដូចខាងក្រោម ៖
- បើលទ្ធផល = ១ កំណត់ថាជាមនុស្សធម្មតា
- បើលទ្ធផល > ១កំណត់ថាជាមនុស្សមានបញ្ញាខ្ពស់
- បើលទ្ធផល < ១ កំណត់ថាជាមនុស្សមានបញ្ញាអន់
- បើលទ្ធផល < ០.៧ កំណត់ថាជាមនុស្សខ្សោយបញ្ញា
- បើលទ្ធផល < ០.៥ កំណត់ថាជាមនុស្សល្ងង់(ភ្លីភ្លើ)
- បើលទ្ធផល < ០.២ កំណត់ថាជាមនុស្សល្ងីល្ងើ
0 comments
Sign in to join this discussion.
No comments have been posted yet.