ប្តីប្រពន្ធត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីមានភាពស្របច្បាប់ពេញលេញ
Chap Narith
Community contributor
សំបុត្រអាពាហ៍ពិពាហ៍មានតម្លៃតាមច្បាប់សម្រាប់ប្រយោជន៍ប្តីប្រពន្ធ ជាខ្លាំង ដូចជា ៖
ទី១ ជាឯកសារបញ្ជាក់ថាបុរស «ក» ជាប្តីរបស់នារី «ខ» បើមានអំពើផិតកើតឡើងគឺអាចប្តឹងដោយស្របច្បាប់ ហើយតុលាការអាចទទួលយកបណ្តឹងរបស់«ខ» យ៉ាងពេញច្បាប់។
ទី២ បើបុរស «ក» ជាប្តីបានស្លាប់ នារី «ខ» ដែលមានសំបុត្រអាពាហ៍ពិពាហ៍បញ្ជាក់ថាខ្លួនជាប្រពន្ធស្របច្បាប់របស់បុរស «ក» នឹងទទួលបានឋានៈជាអ្នកស្នងទ្រព្យរបស់បុរស «ក» នោះ ដែលភាសាច្បាប់ហៅថា «សន្តតិជនជានិច្ច»។
ទី៣ កូនដែលកើតចេញពីឪពុកម្តាយដែលមានសំបុត្រអាពាហ៍ពិពាហ៍ គឺឪពុកម្តាយនោះមានសិទ្ធិគ្រប់គ្រងកូនដោយសហការពេញលេញ ដែលភាសាច្បាប់ហៅថា «អំណាចមេបាទ្វេ»។
ទី៤ ការចុះបញ្ជីទ្រព្យសម្បត្តិដែលមាននៅក្នុងចំណងអាពាហ៍ពិពាហ៍គឺមានភាពច្បាស់លាស់ ដោយតម្រូវឱ្យទ្រព្យទាំងនេះ ជាពិសេស ដីធ្លី គឺចុះឈ្មោះប្តីប្រពន្ធទាំងពីរនៅក្នុងប័ណ្ណកម្មសិទ្ធិ ជាអាទិ៍ ដែលភាសាច្បាប់ហៅថា «ទ្រព្យរួម»។
ទី៥ មានករណីយកិច្ច និងសិទ្ធិស្របច្បាប់ក្នុងការទាមទារឱ្យមើលថែរក្សា ទំនុកបម្រុង និងចិញ្ចឹមគ្នាទៅវិញទៅមក។
0 comments
No comments have been posted yet.