ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ សីលធម៌ ពលរដ្ឋ (វិញ្ញាសាទី១១)

សីលធម៌
Community contributor
ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ សីលធម៌ ពលរដ្ឋ
I.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវៈ
១.បញ្ញា គឺជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្មនៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីទាំងនោះទៅក្នុងស្ថានភាពរូបីមួយ។ ការលើកឡើងនេះជាទស្សនៈរបស់លោក ...ដឺឡាក្រ័រ...។
២.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៣ បានប្រព្រឹត្តទៅនៅ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១២...។
៣.ការទទួលខុសត្រូវ និងការឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋក្នុងការជួយជំរុញឱ្យមានការអភិវឌ្ឃឃុំ សង្កាត់ជាភារកិច្ចរបស់ ...ក្រុមប្រឹក្សាឃុំ សង្កាត់...។
៤.បញ្ញាទ្រឹស្តីកើតចេញពី ...គំនិតអរូបី...។
៥.រដ្ឋាភិបាលនៅក្នុងលទ្ធិប្រជាធិបតេយ្យគឺបានកើតឡើងដោយសារ ...ការបោះឆ្នោត...។
II.ចូរផ្គូរផ្គង A និង B ឱ្យបានត្រឹមត្រូវៈ
A B
១.ឆន្ទៈ ក.កម្លាំងចិត្តនាំឱ្យមនុស្សធ្វើសកម្មភាពដោយការគិត
២.រូបភាព ខ.ភាពនៃពុទ្ធិដំបូង
៣.អព្ភន្តរភាព គ.ខ្នាតគំរូនដែលមនុស្សត្រូវយល់ដឹងនិងគោរព
៤.សិទ្ធិមនុស្ស ឃ.លក្ខណៈនៃសេចក្តីប្រាថ្នា
៥.តម្លៃ ង.លំនឹកគិតរបស់ចិត្តនៅរកវត្ថុអ្វីមួយ
ច.សិក្សាពីតម្លៃនៃកុសល
១-----> ក
២----> ង
៣----> ខ
៤----> គ
៥----> ឃ
III.តើការនាំចូលទំនិញពីបរទេសផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ?
ការនៃចូលទំនិតញពីបរទេសផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចជាៈ
ក.គុណសម្បត្តិ
បំពេញកង្វះខាតក្នុងការប្រើប្រាស់របស់មនុស្សក្នុងសង្គម ម៉្យាងទៀតដើម្បយកមកកែច្នៃ ឬប្រើប្រាស់ឈានទៅរកការអភិវឌ្ឃន៍សង្គមជាតិនៅពេលអនាគត។
ខ.គុណវិបត្តិ
ខូចសុខភាពព្រោះការនាំចូលទំនិញមួយចំនួនដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ការនាំចូលនូវគ្រឿងញៀន (ស្រា បារី សារជាតិញៀន...) នាំឱ្យមនុស្សក្នុងសង្គមបង្កចលាចលក្នុងសង្គម ម៉្យាងវិញទៀតការនាំចូលផលិតផលដែលក្នុងស្រុកមាន ធ្វើឱ្យប្រជាពលរដ្ឋគ្មានការងារធ្វើ និងបាត់ចំណូលរបស់ប្រជាជន។
IV.តើច្បាប់មានមុខងារអ្វីខ្លះនៅក្នុសង្គមជាតិ?
ច្បាប់មានមុខងារសំខាន់នៅក្នុងសង្គមដូចជាៈ
- ច្បាប់ជាអ្នកការពារសិទ្ធិសេរីភាពរបស់មនុស្សក្នុងសង្គម
- ជាអ្នករកយុត្តិធម៌
- ជាអ្នករៀបចំ និងរក្សាសណ្តាប់ធ្នាប់នៅក្នុងសង្គម
- ជាព្រំដែនកំណត់សិទ្ធិ និងករណីយកិច្ច
- ជាអ្នកកំណត់តម្រូវការ និងផលប្រយោជន៍
- សរុបសេចក្តីមកគឺច្បាប់មានភារកិច្ចហាមប្រាម និងការពារ។
V.តើធម្មជាតិរបស់មនុស្សមានទំនោរប៉ុន្មានបែប? អ្វីខ្លះ?
ធម្មជាតិរបស់មនុស្សមានទំនោរ ៥ បែបគឺៈ
- ទំនោរសរីរាង្គៈ ជាទំនោរដែលទាក់ទងនឹងធម្មជាតិរបស់យើងដែលជាភាវរស់ដូចជាការស្រកឃ្លាន។
- ទំនោរអន្តរបុគ្គលៈ ទំនោរមានទំនាក់ទំនងរវាងញាណ និងញាណ ពោលគឺឆ្លងនិងសមាណចិត្ត និងសមាណចិត្ត។
- ទំនោរសង្គមៈ ជាទំនោរកើតពីអនុស្សាវរីយ៍ទាំងឡាយដែលមនុស្សធ្លាប់មាន
- ទំនោរឧត្តមគតិៈ ជាទំនោរដែលបណ្តុះនូវតម្លៃរបស់មនុស្ស។ ទំនោរនេះមានទំនាក់ទំនងទៅនឹងសច្ចភាព។
- ទំនោរផ្ទាល់ខ្លួនៈ ជាទំនោរដែលមានកម្រិតខ្ពស់ស្មុគស្មាញ ស៊ាំញាំ។ ជាទូទៅទំនោរនេះមានលក្ខណៈបុគ្គលនិយម។
VI.តើប្រជាធិបតេយ្យនៅកម្ពុជាយើងមានចំណុចសំខាន់ចំពោះនយោបាយអ្វីខ្លះ?
ប្រជាធិបតេយ្យនៅកម្ពុជាមានចំណុចសំខាន់ចំពោះនយោបាយដូចជាៈ
- រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកើតឡើងដោយការបោះឆ្នោត។
- ប្រជារាស្ត្រមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជំនឿសាសនា និងសេរីភាពសារព័ត៌មាន។
- ពលរដ្ឋម្នាក់ៗមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
- ពលរដ្ឋម្នាក់ៗមានសិទ្ធិធ្វើបាតុកម្មអហិង្សាដោយសន្តិវិធី។
- តុលាការមានភាពឯករាជ្យមិនចំណុះឱ្យស្ថាប័នណាមួយឡើយ។
- មន្ត្រី និង ប្រជារាស្ត្រមានករាអនុវត្តច្បាប់យ៉ាងល្អ ប្រទេសនឹងក្លាយជានីតិរដ្ឋមួយយ៉ាងប្រសើរជាទីបំផុត។
0 comments
No comments have been posted yet.