About this book
ទម្លាប់ ជាអ្វីដែលមានជាប់ខ្លួនយើងតាំងពីណាមកម្ល៉េះ វាជាផ្នែកមួយនៃជីវីតរបស់យើង រហូតមនុស្សជាច្រើនមិនដែលសង្កេតទេថា វាមានប្រយោជន៍អ្វីខ្លះចំពោះជីវីតប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគិតបែបនោះសាកពិចារណាហេតុការណ៍ខាងក្រោមនេះមើល៖ កាលពីច្រើនឆ្នាំមុន អ្នកឃោសនាម្នាក់ធ្វើឲ្យមនុស្សទូទាំងពិភពលោកងាកមកចាប់ផ្តើមដុសធ្មេញបានដោយរបៀបណា ? តើ ម៉ៃឃើល ហ្វេលស៍ អាចហែលទឹកបំបែកឯកទគ្គកម្មពិភពលោកបានដោយរបៀបណា ទាំងដែលវ៉ែនតាដែលគេពាក់ធ្លាយទឹករហូតមើលមិនឃើញអ្វី ? តើផ្សារទំនើប Target បង្កើតផលកម្រៃយ៉ាងមហាសាលបានដោយរបៀបណាពីការទាយថាអតិថិជនណាចាប់ផ្តើមតាំងគត៌ ( ដោយដឹងមុនសាម៉ីខ្លួនប្រាប់ទៅសមាជិកក្នុងគ្រួសារទៅទៀត ) ? តើស្តារ៍បាក់ស៍ផ្លាស់ប្តូរកំលោះគ្មានអនាគតដែលរៀនមិនចប់វិទ្យាល័យហើយត្រូវបណ្តេញចេញជាច្រើនដង ឲ្យក្លាយជាអ្នកចាត់ការដែលមានប្រាក់ខែ ៤៤,០០០ ដុល្លារក្នុងមួយខែបានដោយរបៀបណា ? ភាពជោគជ័យដ៏គួរឲ្យស្ញប់ស្ញែងទាំងនេះកើតចេញពីការប្រើប្រយោជន៍ពី ៉ ទម្លាប់ ៉ របស់មនុស្សយើង ។ ក្នុងសៀវភៅនេះ charles Duhigg អ្នកនិពន្ធល្បីឈ្មោះ នឹងណែនាំឲ្យអ្នកយល់ថា ក្នុងចំណោមទម្លាប់រាប់រយពាន់យ៉ាងរបស់អ្នក និងអ្នកដទៃតើអ្នកនិងជ្រើសទម្លាប់មួយជាមកប្រើឲ្យកើតប្រយោជន៍ខ្ពស់បំផុត ។ សាករកមើល នោះអ្នកនិងឃើញថា ទម្លាប់មួយចំនួនត្រឹមតែ ១ ភាគរយ ក៏អាចបង្កើតការផ្លាស់ប្តូរដល់ជីវីតអ្នកបានហើយ ។
Reader discussion
Comments
No comments yet. Share a useful thought about this book.
