About this book
អធិរាជឧហ្សាហកម្មទាំង៤ The Four ក្នុងសៀវភៅ “អធិរាជឧស្សាហកម្មទាំង ៤” នេះ អ្នកនិពន្ធ ស្កុត ហ្កាឡូវេ (Scott Galloway) ធ្វើបទវិភាគទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលជាងគេក្នុងពិភពលោកចំនួន៤ ស៊ើបអង្កេតពីថាតើក្រុមហ៊ុនទាំងនេះទទួលបានអំណាចកំពូលនិងផ្លាស់ប្តូរការរស់នៅរបស់មនុស្សទូទាំងពិភពលោកដោយរបៀបណា ។ សៀវភៅនេះដែរ យើងនឹងបានសិក្សាអំពីយុទ្ធសាស្ត្រទីផ្សារដែលត្រូវបានប្រើដោយក្រុមហ៊ុន Amazon Facebook Google និង Apple ដើម្បីយល់ឲ្យច្បាស់ថាតើពួកគេទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះបានយ៉ាងដូចម្តេច ។ ចំណេះដឹងដែលបានពីការអាននេះ គួរតែអាចជម្រុញយើងឲ្យធ្វើការឆ្លុះបញ្ចាំងបានទៅលើលទ្ធផលនៃសង្គមពិតបច្ចុប្បន្ន និងចាត់វិធានការនានាដែលយើងគួរធ្វើឆ្លើយតបទៅនឹងការផ្លាស់ប្តូរក្នុងសម័យថ្មីនេះ ។
Reader discussion
Comments
No comments yet. Share a useful thought about this book.
