About this event
Event details
កាលពីថ្ងៃទី16 ខែ មិថុនា ឆ្នាំ 2019 យេីងខ្ញុំជាអតីតសិស្សវិទ្យាល័យ ហ៊ុនសែន តាំងគោក បានមូលមតិគ្នាជួុបប្រជុំដេីម្បីបង្កើតគណះកម្មការមួយក្រុមសំរាប់បង្កើតគម្រោងមូលនិធិមួយសំរាប់ទ្រទ្រង់ក្នុងការបង្កេីតកម្មវីធីមួយដែលអោយឈ្មោះថា កម្មវិធីរំលឹកគុណគ្រូ និងការជួបជុំនៃអតីតសិស្សគ្រប់ជំនាន់នៃវិទ្យាល័យ ហ៊ុន សែន តាំងគោក។ ក្នុងកម្មវិធីនេះដែរគឺយេីងបង្កេីតឡេីងក្នុងគោលបំណងនៃការដឹងគុណចំពោះការលះបង់និងការសន្តោសប្រណីពីសំនាក់លោកគ្រូ អ្នកគ្រូដែលបានផ្ទេរនូវចំណេះដឹង ប្រាជ្ញា អរិយធម៌ វប្បធម៌ ដល់ពួុកយើង។ កម្មវីធីនេះក៏បង្កេីតឡេីងក្នុងគោលបំណងដេីម្បីរំលឹកនិងបង្កេីនចំនងមិត្តភាព រវាងមិត្តភ័ក្ត្ររួមជំនាន់ សិស្សច្បងជំនាន់មុនៗនិងសិស្សប្អូនជំនាន់ក្រោយផងដែរ។
អាស្រ័យហេតុនេះ ពួុកយើងជាអតីតសិស្សវិទ្យាល័យ ហ៊ុនសែន តាំងគោក សូមអំពាវនាវដល់សិស្សច្បង និងសិស្សប្អូនទាំងអស់មេត្តាចូលរួមអោយបានគ្រប់គ្នាដោយក្តីរីករាយ។ សូមអរគុណ។
