The full story
គ្រូបង្រៀន មិនមែនជាអាជីពមួយដែលគ្រប់បុគ្គលទាំងអស់ សុទ្ធតែអាចបំពេញ ដើម្បីក្លាយជាគ្រូបង្រៀនល្អបានទេ។ អាជីពជាគ្រូបង្រៀន ត្រូវប្រឈមបញ្ហាជាច្រើនទាំងពេលកំពុងបង្រៀន និងក្រោយពេលបង្រៀន ព្រោះគ្រូបង្រៀន ត្រូវបានគេចាត់ទុកថា ជាជនគំរូ សម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែគ្រូបង្រៀន ក៏ងាយទទួលរងការរិះគន់ ពីមនុស្សជុំវិញខ្លួនផងដែរ ប្រសិនបើគ្រូបង្រៀនមានល័ក្ខខ័ណ្ឌណាមួយ មិនសមស្របតាមតម្រូវការរបស់សិស្ស និងរូបភាពមិនល្អនៅក្នុងសង្គម ។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលអាចជួយឲ្យក្លាយជាគ្រូបង្រៀនល្អមួយរូប៖ ១/. ត្រូវមានចំណេះដឹងលើជំនាញ ឬឯកទេសវិជ្ជាជីវៈរបស់ខ្លួន ឲ្យបានពិតប្រាកដ ២/. ត្រូវមានជំនាញគរុកោសល្យក្នុងការបង្រៀន គ្រប់គ្រងសិស្ស គ្រប់ថ្នាក់រៀន គ្រប់គ្រងបរិយាកាសសិក្សា គ្រប់គ្រងពេលវេលាសិក្សា គ្រប់គ្រងការងារសាលារបស់សិស្ស ៣/. ត្រូវមានវិធីសាស្ត្របង្រៀនដើម្បីឲ្យសិស្សងាយយល់ និងងាយទទួលបានពុទ្ធិ ៤/. ត្រូវតែជាបុគ្គលដែលស្រឡាញ់ស្វ័យសិក្សាខាងផ្នែកសិក្សាស្រាវជ្រាវ និងការវាយតម្លៃ ៥/. ត្រូវតែជាបុគ្គលដែលមានក្រមសីលធម៌វិជ្ជាជីវៈ សមជាអ្នកអប់រំ និងជាជនគំរូ ៦/. ត្រូវមានជំនាញផ្នែកភាសាបរទេស បន្ថែមពីលើចំណេះដឹងផ្នែកជំនាញ ៧/. ត្រូវមានចំណេះទូលំទូលាយលើចំណេះដឹងទូទៅក្រៅពីជំនាញ ៨/. មានការយល់ដឹងពីប្រព័ន្ធព័ត៌មានវិទ្យា គឺការប្រើប្រាស់កំព្យូទ័រ ៩/. ជាបុគ្គលដែលមានជំនាញខាងប្រាស្រ័យទាក់ទង ទាំងជាមួយសិស្ស មាតាបិតាសិស្ស អ្នករួមការងារ និងមនុស្សនៅក្នុងសង្គម ១០/. ត្រូវតែជាបុគ្គលដែលចេះរួមរស់ ជាមួយមនុស្សជុំវិញខ្លួន ១១/. ត្រូវតែជាបុគ្គលដែលមានស្មារតីមិនឆេវឆាវ ចេះអត់ធ្មត់ និងបេះដូងត្រជាក់៕
Community discussion
Comments
No comments yet. Start a useful conversation.
