The full story
ព័ត៌មានវិទ្យា it ជាមុខវិជ្ជាមួយដែល ជាទូទៅគេយល់ថាជាមុខវិជ្ជាដែលរៀនផ្នែកកុំព្យូទ័រ។ បើតាមឈ្មោះជាភាសាអង់គ្លេសអាយធីមានន័យថា information technology ដែលមានឈ្មោះជាខ្មែរថាវិទ្យាសាស្រ្តព័ត៌មានវិទ្យា ជាជំនាញដែលសិក្សាអំពីការបង្កើតគ្រប់គ្រងនិងប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រនិងឧបករណ៍ផ្សេងៗទៀត។ វិទ្យាសាស្រ្តព័ត៌មានវិទ្យា គឺជាការសិក្សាពត៍មានវិទ្យាតាមបែបវិទ្យាសាស្ត្រ ។ ក៏ដូចជាជំនាញផ្សេងៗដែរ ព័ត៌មានវិទ្យាបានបែងចែកទៅជាជំនាញជាច្រើន ឧទាហរណ៍សាមញដែលយើងតែងតែជួប៖ ជំនាញបង្កើតវេបសាយ ជំនាញបងើ្កតកម្មវិធីទូរស័ព្ទ ជំនាញបង្កើតកម្មវិធីកុំព្យូទ័រ ជំនាញបង្កើតកម្មវិធីប្រព័ន្ធគ្រប់គ្រងផ្សេងៗ គ្រប់គ្រងបណ្ដាញអ៊ីនធឺណិតទូរគមនាគមន៍ ជំនាញមីក្រូកុំព្យូទ័រ (សរសេរកូដគ្រប់គ្រងបន្ទះឈីប ក្នុង Robot ដ្រូន រថយន្តបញ្ជា រឺឧបករណ៍ផ្សេងៗ) ស្រាវជ្រាវនិងវិភាគទៅលើទិន្នន័យធំៗ ដើម្បីងាយស្រួលយល់ថាហេតុអ្វី បានជាយើងត្រូវជំនាញនេះ យើងធ្វើការសង្ខេបជាប៉ុន្មានចំណុចទៅលើបច្ចេកវិទ្យាសព្វថ្ងៃដែលបានជួយសំរួលនិងបង្កើនល្បឿនការងារដូចខាងក្រោម៖ បច្ចុប្បន្នសឹងតែគ្រប់ក្រុមហ៊ុនដែលត្រូវប្រើប្រាស់កុំព្យូទ័រដើម្បីដោះស្រាយការងារតាមរយះការប្រើប្រាស់កម្មវិធីកុំព្យូទ័ររឺ ប្រព័ន្ធគ្រប់គ្រងផ្សេងៗ ម៉ាសុីនស្វ័យប្រវត្តិកម្ម៖ មិនត្រឹមតែនៅក្នុង ក្រុមហ៊ុនធ្វើការធម្មតានោះទេ សូម្បីតែនៅក្នុងរោងចក្រឧស្សាហកម្ម សាលារៀន សូម្បីតែតាមផ្ទះ ស្រែចំការក៏មានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដែរ គោលដៅ៖ កាន់បន្ថយទៅលើការចំនាយលើកំលាំងពលករ កាត់បន្ថយការធើ្វការច្រំដែល ដោះស្រាយបញ្ហាលំបាកៗដែលមនុស្សអាចនិងប្រើប្រាស់ពេលយូរដើម្បីសម្រេចបាន បង្កើនល្បឿនការងារ ។ល។ បច្ចេកវិទ្យាកុំព្យូទ័របានគ្រប់ដណ្ដប់ទៅលើគ្រប់ផ្នែកទាំងអស់នៅក្នុងទីផ្សារសព្វថ្ងៃ ខ្ញុំនឹងបន្តសរសេរអត្ថបទទាក់ទងនឹងផ្នែកព័ត៌មានវិទ្យានេះជាច្រើនទៀតសង្ឃឹមថាអត្ថបទរបស់ខ្ញុំនេះបានផ្តល់ជាចំនេះដឹងតូចមួយបន្ថែមដល់អ្នកអានផងចុះ៕
Community discussion
Comments
No comments yet. Start a useful conversation.

